ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធកម្មស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩។
តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារក្នុងនោះ ៣៨ លានដុល្លារសម្រាប់វិស័យសុខាភិបាល និងវិស័យអប់រំ ហើយទឹកប្រាក់ចំនួន ១៨ លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថានដែលអនុវត្តដោយគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិកអាមេរិកថវិកាគាំទ្រកម្ពុជាប្រមាណជាង ១ពាន់លានដុល្លារ។

ដោយឡែកគិតចាប់ពីខែមីនា ឆ្នាំ២០១៦ បូករួមទាំងកិច្ចព្រមព្រៀងដែលទើបនឹងចុះហត្ថលេខានាពេលថ្មីៗនេះ អាមេរិកបានផ្ដល់ហិរញ្ញប្បទានសរុបចំនួន ២៥៣ សម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង ៤។ ការគាំទ្របានឆ្លើយតបយ៉ាងល្អឲប្រសើរ ទៅនឹងអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា៕




អត្ថបទ៖ លីនី


