- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
ឧស្សាហកម្មអាកាសចរណ៍កំពុងរៀបចំសម្រាប់ការកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាស ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ( IATA ) បានព្យាករណ៍ថានឹងមានអ្នកដំណើរចំនួន ៨.២ ពាន់លាននាក់នៅឆ្នាំ ២០៣៧។ ប៉ុន្តែនៅក្នុងខែមេសា ការធ្វើដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះរហូតដល់ ៩៨% បើធៀបទៅនឹងឆ្នាំមុនដោយសារតែប្រទេសនានាបានបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ លោក Brian Pearce ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន IATA បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា « យើងគិតថាក្រុមហ៊ុនអាកាសចរណ៍ប្រហែលនឹងខាតបង់ទឹកប្រាក់ចំនួន ៨៤ ពាន់លានដុល្លារដែលមិនធ្លាប់មាន នៅក្នុងឆ្នាំ ២០២០ នេះ » ។ លោកបន្តថា « យើងទើបតែទើបតែឃើញមាន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 25, 2020 Chan Sreyny
មហាសេដ្ឋី Jack Ma ត្រូវបានស្គាល់ថាជាស្ថាបនិកក្រមហ៊ុន Alibaba ក៏ដូចជាសហគ្រិនអ៉ីនធឺណេតចិនម្នាក់ដែលទទួលបានជោគជ័យបំផុត។ លើសពីនេះគាត់ក៏ជាសហគ្រិនចិនដីគោកដំបូងគេដែលបានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយត្រូវបានគេដាក់រហ័សនាមឲ្យថាជា «បិតានៃស្មារតីសហគ្រិនដ៏ខ្លាំងម្នាក់»។ ជុំវិញភាពជោគជ័យរបស់ខ្លួន មហាសេដ្ឋីរូបនេះបានផ្ដល់នូវមេរៀនចំនួន ៤ ដែលគន្លឺះសម្រាប់មនុស្សគ្រប់គ្នាឈានទៅរកភាពជោគជ័យទាំងក្នុងជិវិត និងអាជីវកម្ម៖ ១. កំហុសដែលគាត់សោកស្ដាយបំផុត៖ នៅពេញមួយជីវិតរបស់ Jack Ma រឿងដែលគាត់សោកស្ដាយបំផុតគឺការសាងកំហុសនៅឆ្នាំ២០០១ ដោយនៅពេលនោះគាត់បានប្រាប់ទៅកាន់មិត្តភក្កិចំនួន ១៨នាក់ដែលបានចាប់ផ្ដើមក្នុងដំណើរអាជីវកម្មជាមួយគាត់ថា មុខតំណែងខ្ពស់បំផុតដែលពួកគេអាចទទួលបាន គឺតួនាទីគ្រប់គ្រង។ ដើម្បីសម្រេចបានតំណែងទាំងនោះយើងត្រូវជួលអ្នកពូកែមកពីក្រៅ។ ប៉ុន្តែច្រើនឆ្នាំក្រោយមកអ្នកដែលគាត់បានជួលបានចាកចេញទៅអស់ ប៉ុន្តែអ្នកដែលគាត់មើលរំលង និងមិននឹកស្មានដល់បានបង្កើត និងទទួលបានតំណែងទាំងនោះ។ ដូចនេះហើយទើបគាត់លើកឡើងថា អាកប្បកិរិយារបស់អ្នកគឺសំខាន់ជាងសមត្ថភាពរបស់អ្នក ហើយស្រដៀងគ្នានេះដែរការសម្រេចចិត្តរបស់អ្នក គឺសំខាន់ជាងសមត្ថភាពរបស់អ្នក។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
រដ្ឋាភិបាលហ្វីលីពីនកំពុងស្វែងរកថវិកាចំនួន ៤.៣ ទ្រីលានប៉េសូ (៨៥.៩៧ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២១ ដោយផ្តោតលើការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលបានរងការវាយប្រហារដោយជំងឺ COVID-19 ។ លេខាធិការថវិការលោក Wendel Avisado បាននិយាយថា សេចក្តីព្រាងថវិកាដែលគ្រោងនឹងដាក់ជូនសភានៅក្នុងកិច្ចប្រជុំនៅខែក្រោយនេះគឺមានចំនួន ៤.១ ទ្រីលានប៉េសូដែលខ្ពស់ជាងឆ្នាំនេះ ៥% ។ ការចំណាយនៅឆ្នាំក្រោយត្រូវបានរៀបចំឡើងសម្រាប់ ប្រព័ន្ធថែទាំសុខភាព ធានាសន្តិសុខស្បៀង ការពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល និងជួយសហគមន៍ឱ្យមានការងើបឡើងវិញ។ ថវិកាដែលបានស្នើសុំនេះមានភាពដាច់ដោយឡែក គឺថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចចំនួន ១.៣ ទ្រីលានប៉េសូដែលសភាជាន់ទាបបានអនុម័តកាលពីដើមខែនេះ និងផែនការមួយផ្សេងទៀតដែលកំពុងពិភាក្សានៅព្រឹទ្ធសភា។ លោក Avisado បានបន្ថែមទៀតថា គម្រោងនេះនឹងជួយរដ្ឋាភិបាលឱ្យឆ្លងផុតពីការរាតត្បាតនៃជំងឺ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ខេត្តត្បូងឃ្មុំនឹងមានមន្ទីរពេទ្យខ្នាតធំមួយ ដើម្បីបំរើជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន « វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ » ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំលើកឡើងដូច្នេះថា មន្ទីពេទ្យខ្នាតធំមិត្តភាព កម្ពុជា-ចិន ដែលចំណាយទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារសហរដ្ឋអាមេរិក នឹងលេចជារូបរាង ហើយបើកឲ្យដំណើរការបំរើជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមបណ្ឌិបានបន្តថា បច្ចុប្បន្នមន្ទីរពេទ្យនេះកំពុងដំណើរការសាងសងលើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥,៨១៥ម៉ែត្រការ៉េ និងបំពាក់នូវសំភារះបរិក្ខាពេទ្យទំនើបៗ សំរាប់បំរើឲ្យសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរបើតាមគម្រោងដែលបានដាក់ចេញ ការសាងសង់នេះនឹងត្រូវបញ្ចប់រួចរាល់នៅខែកញ្ញា ឆ្នាំ២០២១៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងស្ថាបនាស្ពានអកាសនិងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅសម្រេចបានជាង ៤០% ហើយ ដោយគ្រោងស្ថាបនាឲ្យហើយនៅចុងឆ្នាំ២០២១ ដែលជួយសម្រាលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ នេះបើយោងតាមតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ។ ទន្ទឹមនឹងនេះដែរយោងតាមការធ្វើបទសម្ភាសន៍ជាមួយនឹងវិទ្យុជាតិកម្ពុជា លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអៈអាងថា មកដល់ពេលនេះសំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅផ្នែកផ្លូវក្រោមដីនឹងស្ថាបនារួចរាល់នៅចុងខែកក្កដាខាងមុខនេះ បន្ទាប់មកក្រុមការងារនឹងបន្តសាងសង់ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយភាពកកស្ទះ។ ជាក់ស្ដែងបើតាមប្រភពដដែលបន្តថា ផ្នែកក្រោមដីបានសាងសង់ស្ទើរតែរួចរាល់ហើយដូចជាអាងក្រោមដីចំនួន២ ផ្លូវក្រោមដីចំនួន២ និងការពង្រីកផ្លូវសងខាងនៅត្រង់ចំណុចគម្រោង ខណៈបច្ចុប្បន្នក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាគម្រោងនេះឲ្យហើយតាមផែនការ។ បន្ថែមពីនេះលោកបានបញ្ជាក់ថាបើទោះបីជារដូវវស្សាឈានចូលមកដល់ ដែលបង្កឲ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញឲ្យការងារនេះរួចរាល់តាមការកំណត់ ដែលផ្លូវក្រោមនឹងរួចរាល់ជាស្ថាពរនៅចុងខែកក្កដាខាងមុខនេះ។ គួរឲ្យដឹងផងដែរថាផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
យោងតាមរដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសថៃបានអនុញ្ញាតឱ្យ អ្នកជំនួញ កម្មករជំនាញ អ្នកជំនាញ ក្រុមគ្រួសាររបស់ប្រជាជនថៃ គ្រូបង្រៀន សិស្ស និស្សិត និងអ្នកជំងឺ ជាក្រុមជនបរទេសដំបូងដែលអាចចូលក្នុងប្រទេសរបស់ខ្លួនបាន ដោយអ្នកទាំងអស់នោះបានយល់ព្រមក្នុងការដាក់ឱ្យដាច់ដោយឡែក។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃពុធបានពន្យល់អំពីផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យជនជាតិបរទេសចូលមកប្រទេសវិញថា ជនបរទេសភាគច្រើននឹងតម្រូវឱ្យទទួលយកការដាក់ឱ្យនៅដាច់ក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគេ។ អ្នកនាំពាក្យរូបនេះបាននិយាយថាជនបរទេសប្រហែលជា ៥ ម៉ឺននាក់ទំនងជានឹងមកទស្សនាប្រទេសនេះក្រោមច្បាប់ថ្មី។ បន្ថែមពីនេះទៅទៀត មនុស្សប្រមាណ ៣ ម៉ឺននាក់ដែលរំពឹងថានឹងមកដល់សម្រាប់វិស័យវេជ្ជសាស្រ្ត និងសុខភាព។ ចំណែកឯអ្នកផ្សេងទៀតដូចជា កម្មករ អ្នកជំនាញចំនួនប្រហែល ១៥.៤០០
- អាជីវកម្មអាជីវកម្ម June 25, 2020 Chan Sreyny
ថៃ៖ ហាងកាហ្វេដែលទើបង្កើតថ្មីដ៏ល្បីមួយនៅក្នុងប្រទេសថៃ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ត្រូវបានបញ្ជាឲ្យបិទជាបណ្ដោះអាសន្ន។ យោងតាមសារព័ត៌មានថៃ The Thaiger បានឲ្យដឹងថាការបង្គាប់បញ្ជាឲ្យផ្អាកនេះ គឺដោយសារតែគេយល់ថា ក្នុងមួយថ្ងៃៗមានអតិថិជនជនរាប់ពាន់នាក់បានមកកម្សាន្ត និងទិញកាហ្វេនៅក្នុងហាងដែលត្រូវបានបង្កើតឡើងនៅក្នុងយន្តហោះ Airbus 330 នេះ ដែលបង្កឲ្យមានការព្រួយបារម្ភចំពោះការរីករាលដាលនៃវីរុស Covid-19។ ជាមួយគ្នានេះដែរ អ្នកចាត់ការ Suttipong Boonloi បានឲ្យដឹងថា ហាងកាហ្វេ “Coffee War” នេះត្រូវបានបង្កើតឡើងនៅលើយន្តហោះដែលមានតម្លៃ ១០លានបាត (ប្រហែល ៣២ ម៉ឺនដុល្លារ) ហើយត្រូវបានច្នៃបងកើតជាហាងកាហ្វេដែលលក់ក្នុងតម្លៃពី ៦០ ទៅ ៨០ បាតក្នុងមួយកែវ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 24, 2020 Chan Sreyny
បន្ទាប់ពីបានបិទអស់រយៈពេល ៤ ខែដោយសារតែជំងឺ COVID-19 មកឧទ្យាន Disneyland និង DisneySea របស់ប្រទេសជប៉ុននឹងបើកដំណើការឡើងវិញនៅថ្ងៃទី ១ ខែកក្កដា។ ក្រុមហ៊ុន Oriental Land បាននិយាយថាឧទ្យានទាំងពីរដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Chiba នឹងចាប់ផ្តើមបើកដំណើរការឡើងវិញសម្រាប់ ចំនួនភ្ញៀវដែលបានទិញសំបុត្រតាមអ៊ីនធឺណេត និងភ្ញៀវដែលបានកក់សំបុត្រទុកប៉ុណ្ណោះ។ ឧទ្យាននឹងអនុវត្តវិធានការណ៍រក្សាគម្លាតពីគ្នាយ៉ាងតឹងរឹង និងការប្រើប្រាស់ម៉ាស់ ឬរបាំងមុខព្រមទាំងត្រួតពិនិត្យសីតុណ្ហភាពរបស់ភ្ញៀវផងដែរ។ ដោយឡែក ឧទ្យាន Disney ដទៃទៀតនៅ California និង Paris បានប្រកាសបើកដំណើរការឡើងវិញហើយ ចំណែកឯ Disneyland នៅទីក្រុងសៀងហៃទើបតែបើកដំណើរការឡើងនៅក្នុងខែឧសភា។ គួររំលឹកផងដែរថាឧទ្យាន










