កាសែតអង់គ្លេសដ៏ល្បី Financial Times៖ ប្រទេសចិនឡើងឋានៈជាមជ្ឈមណ្ឌលផ្តល់មូលនិធិដ៏ធំបំផុតមួយរបស់ពិភពលោក
សេដ្ឋកិច្ច June 30, 2020 Chan Sreyny

កាសែតអង់គ្លេសដ៏ល្បីមួយ​ Financial Times បានរាយការណ៍ថា ប្រទេសចិនបានបង្កើនឋានៈរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលផ្តល់មូលនិធិធំបំផុតមួយនៅលើពិភពលោកបើទោះបីជាមានការផ្ទុះឡើងនៃវីរុស covid-19 ក៏ដោយក្ដី។ កាសែតនេះបានពិពណ៌នាប្រទេសអាស៊ីនេះថាជា « ចំណុចភ្លឺដ៏កម្រមួយនៅគ្រាដែលមានភាពចលាចលយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មវិនិយោគ »។

តាមប្រភពដដែលបានរាយការណ៍ថា មូលនិធិចិនបានបង្កើនចំណែករបស់ពួកគេនៃទីផ្សារវិនិយោគសកលក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០។ ទាំងនេះកត់សម្គាល់បានថា ការវិវត្តនៃវិស័យវិនិយោគទុនរបស់ចិននៅតែបន្ត ទោះបីកើតមានវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយវីរុសក៏ដោយ។

ការផ្លាស់ប្ដូរនេះបង្ហាញពីស្ថានភាពទីផ្សារមូលនិធិចិនដែលជាចំណុចភ្លឺដ៏កម្រមួយនៅគ្រាដែលមានចលាចលយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មវិនិយោគពិភពលោក ដែលកំពុងធ្លាក់ចុះពីលំហូរចេញរបស់វិនិយោគិនយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះតម្លៃទ្រព្យសកម្មក៏ធ្លាក់ចុះខ្លាំងដូចគ្នាក្នុងរដូវកាលទីផ្សារលក់ដាច់នៅខែមីនា ហើយកំពុងតែបន្តធ្លាក់ចុះថែមទៀតនៅពេលដែលវិបត្ដិនៃមេរោគឆ្លងនេះនៅតែបន្ត៕

អត្ថបទ៖ លីនី
ប្រភព៖ xinhua