- អាជីវកម្មអាជីវកម្ម July 2, 2020 Chan Sreyny
ក្រុមហ៊ុន NPC International ជាក្រុមហ៊ុនដែលគ្រប់គ្រង និងដំណើរការហាង Pizza Hut ជាង ១២០០ និងភោជនីយដ្ឋាន Wendy’s ជិត ៤០០ កន្លែងបានដាកពាក្យស្នើសុំការការពារជំពូកទី១១ នៅតុលាការក្ស័យធនក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងកាលពីថ្ងៃពុធ កន្លងទៅនេះ។ យោងតាមឯកសាររបស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនលក់ហ្វ្រេនឆាយធំជាងគេនៅសហរដ្ឋអាមេរិកមួយនេះបានដាក់ពាក្យប្តឹងក្ស័យធន ដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្នែកខ្លះនៃភោជនីយដ្ឋាន Pizza Hut ចំនួន ១.២២៧ របស់ខ្លួនដែលមានប្រហែល ២០% នៃទីតាំងទាំងអស់របស់សង្វាក់អាមេរិក។ ប្រភពដដែលបានបន្តថា Pizza Hut បានតស៊ូដើម្បីបង្កើនការលក់តាមហាងនៅក្នុងវិស័យអាហារប្រភេទនេះ ខណៈគូប្រកួតប្រជែងរបស់ខ្លួនកាន់តែរីកចម្រើនដូចជា Domino’s
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2020 Chan Sreyny
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានហាមឃាត់ប្រទេសនានាពីការបញ្ឈប់ការនាំចេញស្បៀងអាហារក្នុងអំឡុងពេលផ្ទុះជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់លោកស្រី Tassanee Muangkaew អគ្គលេខាធិការរងនៃការិយាល័យសេដ្ឋកិច្ចកសិកម្មប្រទេសថៃ (OAE) កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅ។ ការសំរេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការកសិកម្មរបស់ WTO ។ លោកស្រីបាននិយាយថា « កិច្ចប្រជុំនេះបានឯកភាពថាការផ្ទុះឡើងនៃជំងឺ Covid-19 មានឥទ្ធិពលយ៉ាងខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកជាពិសេសផលិតផលកសិកម្ម ដោយសារតែការបញ្ឈប់សកម្មភាពផលិតនៅទូទាំងពិភពលោក »។ ប្រទេសជាច្រើនបានប្រើវិធានការដែលរំលោភលើបទប្បញ្ញត្តិរបស់ WTO ដោយលើកឡើងពីមូលហេតុដើម្បីដោះស្រាយស្ថានភាពបន្ទាន់ដូចជា៖ ហាមឃាត់ការនាំចេញផលិតផលកសិកម្ម និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលត្រូវបានប្រើសម្រាប់ការបង្ការ និងព្យាបាលជំងឺ Covid-19 ដើម្បីការពារការខ្វះខាតនៅក្នុងប្រទេសរបស់ពួកគេ។ លោកស្រីបានបន្ថែមទៀតថា « យោងតាម
- អាជីវកម្មអាជីវកម្ម July 2, 2020 Chan Sreyny
ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកអាមេរិក Tesla Motors បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោកដែលមានតម្លៃដល់ទៅ ២០៧ ពាន់លានដុល្លារវ៉ាដាច់ក្រុមហ៊ុន Toyota របស់ជប៉ុន។ បើតាមការចុផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបញ្ឈប់ការលក់ក្នុងកម្រិតខ្ពស់បំផុតគឺ ១,១១៩ ដុល្លារកាលពីថ្ងៃពុធ។ ជាមួយគ្នានេះតម្លៃបានកើនឡើង ៥ដង ក្នុងរយៈពេល ១២ខែ និងច្រើនជាង ២.៦ ដងចាប់តាំងពីដើមឆ្នាំមកម្ល៉េះ ដោយនៅ wall Street ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញតាមអ៉ីនធឺណេត Amazon និង Streaming ធំៗ របស់ Netflix បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីពុធ។
- សេដ្ឋកិច្ចការនាំចេញផលិតផលកសិកម្មត្រឹមពេលពាក់កណ្ដាលឆ្នាំនេះ សម្រេចបានដល់ជាង ៤លានតោន បង្ហាញនូវកំណើនយ៉ាងល្អប្រសើរសេដ្ឋកិច្ច July 2, 2020 Chan Sreyny
យោងតាមរបាយការណ៍ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទបានបង្ហាញថា ក្នុងរយៈពេល ៦ខែនៃដើមឆ្នាំនេះ ការនាំចេញផលិតផលកសិកម្មសរុបបានចំនួនជាង ៤លានតោន។ ការនាំចេញនេះបានបង្ហាញនូវកំណើនយ៉ាងល្អប្រសើរ បើទោះបីជាប្រទេសកម្ពុជា រួមទាំងពិភពលោកកំពុងផលប៉ះពាល់ពីវិរុសកូវីដ-១៩ ក៏ដោយក្ដី។ តាមប្រភពដដែលបានឲ្យដឹងបន្ថែមថា ការនាំចេញរបស់កម្ពុជាភាគច្រើនទៅកាន់ប្រទេសមួយចំនួនដូចជា៖ វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, ឥណ្ឌា, ប៊ែលហ្សិក, អ៉ីតាលី, កូរ៉េ, ថៃ, អាមេរិក, អាល្លឺម៉ង់, ស្វីស, បេឡារូស, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2020 Chan Sreyny
ពាណិជ្ជកម្មរវាងកម្ណុជា និងជប៉ុនបានឈានដល់ចំនួន ៧៧៨ លានដុល្លារក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២០ ដែលកើនឡើង ៤% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AKP ដោយដកស្រង់ស្ថិតិថ្មីៗពីអង្គការពាណិជ្ជកម្មក្រៅប្រទេស (JETRO)។ ក្នុងរង្វង់ទឹកប្រាក់ចំនួន ៧៧៨ នេះ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៦២៧ លានដុល្លារទៅកាន់ទីផ្សារអាស៊ីភាគខាងកើត។ ទន្ទឹមនឹងនេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលរបស់កម្ពុជាដែលបានដឹកជញ្ជូនទៅកាន់ប្រទេសជប៉ុនរួមមានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៣% ស្មើនឹងប្រមាណ ២.២៩ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus
- ទេសចរណ៍ទេសចរណ៍ July 2, 2020 Chan Sreyny
ស្ថាប័នទេសចរណ៍មួយបាននិយាយកាលពីថ្ងៃអង្គារ នេះថាប្រទេសថៃត្រូវបានគេរំពឹងថានឹងមានភ្ញៀវទេសចរបរទេសជិត ៨ លាននាក់ក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៨០% បើធៀបទៅនឹងឆ្នាំមុនដោយសារជំងឺ COVID-19 ឆ្លងរាលដាលយ៉ាងខ្លាំង។ លោក Chairat Triratanajaraspon ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានប្រាប់អ្នកយកព័ត៌មានថា វិស័យទេសចរណ៍គឺជាកត្តាដែលជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ ២០២១ ។ គួររំលឹកផងដែរថា កាលពីឆ្នាំមុនប្រទេសនេះមានភ្ញៀវទេសចរបរទេសចំនួន ៣៩.៨ លាននាក់ ដោយពួកគេបានចំណាយប្រាក់ប្រហែល ១១% នៃផលិតផលក្នុងស្រុកសរុប (GDP) ៕ អត្ថបទ៖ នីតា ប្រភព៖ bangkokpost
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2020 Chan Sreyny
អនុរដ្ឋមន្រ្តីក្រសួងការងារជនអន្តោប្រវេសន៍ និងចំនួនប្រជាជនប្រទេសភូមាលោក U Myint Kyaing បានថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីលទ្ធផលការងារឆ្នាំទី ៤ របស់ក្រសួងកាលពីថ្ងៃទី ២៦ ខែមិថុនា ថាចំនួនអ្នកអត់ការងារធ្វើរួមទាំងពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីបរទេសបានកើនឡើងប្រហែល ២៥ ម៉ឹននាក់។ លោកបានបន្ថែមទៀតថា កម្មករចំណាកស្រុកជាង ១០ ម៉ឺននាក់បានវិលត្រឡប់មកពីបរទេសវិញ បន្ទាប់ពីមានការរីករាលដាលនៃជំងឺ COVID-19 និងដោយសារតែការបិទទ្វាររោងចក្រនៅក្នុងប្រទេសភូមាចំនួន ៥.៦៥៨ កន្លៃងទើបបណ្ដាលឱ្យកម្មករជាង ១៤ ម៉ឺននាក់គ្មានការងារធ្វើ។ ចំនួនអ្នកគ្មានការងារធ្វើសរុបលើសពី ២៤ ម៉ឺននាក់រួមទាំងអ្នកធ្វើមាតុភូមិនិវត្តន៍។ ទន្ទឹមនឹងនេះ កម្មករជំនាញដែលបានត្រឡប់មកពីបរទេសវិញបានចុះឈ្មោះនៅការិយាល័យការងារដែលពាក់ព័ន្ធ ដោយក្រសួងកំពុងជួយពួកគេឱ្យទទួលបានការងារថ្មី។ គួររំលឹកផងដែរថា យ៉ាងហោចណាស់មានរោងចក្រចំនួន ៥៧ បានបើកដំណើរការឡើងវិញក្នុងកំឡុងពេលមានជំងឺរាតត្បាត
- សេដ្ឋកិច្ចផលិតផលក្នុងស្រុករបស់អង់គ្លេស ធ្លាក់ចុះខ្លាំងបំផុតដែលពុំធ្លាប់មានតាំងពីឆ្នាំ ១៩៧៩ ដោយសារជំងឺ COVID-19សេដ្ឋកិច្ច June 30, 2020 Chan Sreyny
យោងតាមតួលេខដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ នេះថាសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះខ្លាំងបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៧៩ មកនៅដើមឆ្នាំ ២០២០ នេះដោយសារការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ការិយាល័យស្ថិតិជាតិបាននិយាយថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះត្រឹម ២.២% ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ ពោលគឺទាបជាងការព្យាករណ៍ជាមធ្យមរបស់អ្នកសេដ្ឋកិច្ចនៅក្នុង Reuters ដែលបានព្យាករណ៍ថាធ្លាក់ចុះត្រឹមតែ ២% ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson បានដាក់ចេញនូវផែនការរបស់លោកដើម្បីពន្លឿនក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញនៅថ្ងៃអង្គារ នេះដោយលោកសន្យាថានឹងធ្វើការវិនិយោគចំនួន ៥ ពាន់លានផោន (ជាង៦ ពាន់លានដុល្លា) ទៅលើហេដ្ឋារចនាសម្ព័ន្ធឱ្យបានលឿនបំផុត៕ អត្ថបទ៖ នីតា ប្រភព៖ channelnewsasia










