ការនាំចេញផលិតផលកសិកម្មត្រឹមពេលពាក់កណ្ដាលឆ្នាំនេះ សម្រេចបានដល់ជាង ៤លានតោន បង្ហាញនូវកំណើនយ៉ាងល្អប្រសើរ
សេដ្ឋកិច្ច July 2, 2020 Chan Sreyny

យោងតាមរបាយការណ៍ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទបានបង្ហាញថា ក្នុងរយៈពេល ៦ខែនៃដើមឆ្នាំនេះ ការនាំចេញផលិតផលកសិកម្មសរុបបានចំនួនជាង ៤លានតោន។ ការនាំចេញនេះបានបង្ហាញនូវកំណើនយ៉ាងល្អប្រសើរ បើទោះបីជាប្រទេសកម្ពុជា រួមទាំងពិភពលោកកំពុង​ផលប៉ះពាល់ពីវិរុសកូវីដ-១៩ ក៏ដោយក្ដី។

តាមប្រភពដដែលបានឲ្យដឹងបន្ថែមថា ការនាំចេញរបស់កម្ពុជាភាគច្រើនទៅកាន់ប្រទេសមួយចំនួនដូចជា៖ វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, ឥណ្ឌា, ប៊ែលហ្សិក, អ៉ីតាលី, កូរ៉េ, ថៃ, អាមេរិក, អាល្លឺម៉ង់, ស្វីស, បេឡារូស, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី។ ហើយការនាំចេញទៀតសោតរួមមាន អង្ករ ស្រូវ គ្រាប់ស្វាយចន្ទី ចេកស្រស់ ក្រូចថ្លុង ដំណាប់ស្វាយ ម្សៅដំឡូងមី ស្វាយស្រស់ ម្រេច ម្ទេសស្រស់ ម្ទេសក្រៀម រួមទាំងផលិតផលជាង ៥០​មុខដទៃទៀត៕

អត្ថបទ៖ លីនី