ពាណិជ្ជកម្មកម្ពុជា-ជប៉ុនរីកចម្រើនខ្លាំង ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២០ នេះ
សេដ្ឋកិច្ច
July 2, 2020
Chan Sreyny
ពាណិជ្ជកម្មរវាងកម្ណុជា និងជប៉ុនបានឈានដល់ចំនួន ៧៧៨ លានដុល្លារក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២០ ដែលកើនឡើង ៤% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AKP ដោយដកស្រង់ស្ថិតិថ្មីៗពីអង្គការពាណិជ្ជកម្មក្រៅប្រទេស (JETRO)។
ក្នុងរង្វង់ទឹកប្រាក់ចំនួន ៧៧៨ នេះ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៦២៧ លានដុល្លារទៅកាន់ទីផ្សារអាស៊ីភាគខាងកើត។ ទន្ទឹមនឹងនេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលរបស់កម្ពុជាដែលបានដឹកជញ្ជូនទៅកាន់ប្រទេសជប៉ុនរួមមានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៣% ស្មើនឹងប្រមាណ ២.២៩ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


