ក្រុមហ៊ុន NPC International ជាក្រុមហ៊ុនដែលគ្រប់គ្រង និងដំណើរការហាង Pizza Hut ជាង ១២០០ និងភោជនីយដ្ឋាន Wendy’s ជិត ៤០០ កន្លែងបានដាកពាក្យស្នើសុំការការពារជំពូកទី១១ នៅតុលាការក្ស័យធនក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងកាលពីថ្ងៃពុធ កន្លងទៅនេះ។ យោងតាមឯកសាររបស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនលក់ហ្វ្រេនឆាយធំជាងគេនៅសហរដ្ឋអាមេរិកមួយនេះបានដាក់ពាក្យប្តឹងក្ស័យធន ដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្នែកខ្លះនៃភោជនីយដ្ឋាន Pizza Hut ចំនួន ១.២២៧ របស់ខ្លួនដែលមានប្រហែល ២០% នៃទីតាំងទាំងអស់របស់សង្វាក់អាមេរិក។
ប្រភពដដែលបានបន្តថា Pizza Hut បានតស៊ូដើម្បីបង្កើនការលក់តាមហាងនៅក្នុងវិស័យអាហារប្រភេទនេះ ខណៈគូប្រកួតប្រជែងរបស់ខ្លួនកាន់តែរីកចម្រើនដូចជា Domino’s និង Papa John’s។ ជាមួយគ្នានេះយីហោកាន់តែយ៉ាប់យឺនទៅៗ ដោយសារការថយចុះនូវនៃការច្នៃប្រឌិតមុខម្ហូប និងកង្វះយុទ្ធសាស្រ្តយូរអង្វែង។

បន្ថែមពីនេះក៏ដោយសារការរាតត្បាតនៃវីរុស Covid-19 ផងដែរថា ដោយសារវិធានការសុវត្ថិភាពថ្មីមានតម្លៃថ្លៃដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រហែល ៧៥ ម៉ឺនដុល្លារក្នុងមួយខែៗ រួមទាំងការកើនឡើងថ្លៃពលកម្ម និងកង្វះគ្រឿងផ្សំ។ យ៉ាងណាមិញការដាក់ពាក្យក្ស័យធននេះ មិនមានន័យថា NPC នឹងបិទទីតាំង Pizza Hut និងភោជនីយដ្ឋាន Wendy’s ឡើយ ផ្ទុយទៅវិញ NPC កំពុងព្យាយាមកាត់បន្ថយបំណុលរួមទាំងផែនការលក់ភោជនីយដ្ឋានមួយចំនួនរបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider


