ថៃបាត់បង់ភ្ញៀវទេសចរបរទេសជាង ៨០% ក្នុងឆ្នាំនេះដោយសារកូវីដ
ទេសចរណ៍
July 2, 2020
Chan Sreyny
ស្ថាប័នទេសចរណ៍មួយបាននិយាយកាលពីថ្ងៃអង្គារ នេះថាប្រទេសថៃត្រូវបានគេរំពឹងថានឹងមានភ្ញៀវទេសចរបរទេសជិត ៨ លាននាក់ក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៨០% បើធៀបទៅនឹងឆ្នាំមុនដោយសារជំងឺ COVID-19 ឆ្លងរាលដាលយ៉ាងខ្លាំង។
លោក Chairat Triratanajaraspon ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានប្រាប់អ្នកយកព័ត៌មានថា វិស័យទេសចរណ៍គឺជាកត្តាដែលជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ ២០២១ ។ គួររំលឹកផងដែរថា កាលពីឆ្នាំមុនប្រទេសនេះមានភ្ញៀវទេសចរបរទេសចំនួន ៣៩.៨ លាននាក់ ដោយពួកគេបានចំណាយប្រាក់ប្រហែល ១១% នៃផលិតផលក្នុងស្រុកសរុប (GDP) ៕


អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


