ព័ត៌មានចុងក្រោយ
  • ត្រឹមមួយពព្រិចភ្នែក Mark Zuckerberg ខាតបង់ប្រាក់ដល់ទៅ ៧ ពាន់លានដុល្លារ ដោយសារបណ្ដាអ្នកផ្សាយពាណិជ្ជកម្មល្បីៗផ្ដាច់ឈប់ផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 29, 2020 Chan Sreyny

    ត្រឹមរយៈពេលមួយពព្រិចភ្នែកមហាសេដ្ឋីវ័យក្មេង Mark Zuckerberg ខាតបង់ទឹកប្រាក់ដល់ទៅ ៧ ពាន់លានដុល្លារបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនហ្វេសប៊ុកធ្លាក់ចុ ៨% កាលពីថ្ងៃសុក្រ។ ការធ្លាក់ចុះរួមជាមួយការខាតបង់ប្រាក់មិនចេះតិចនេះ បណ្ដាលមកពីបណ្ដាអ្នកផ្សាយពាណិជ្ជកម្មល្បីៗជាច្រើន​បានប្រកាសថា ពួកគេនឹងប្ដេជ្ញាឈប់ផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញហ្វេសប៊ុករហូតដល់ខែកក្កដា ដើម្បីចូលរួមរិះគន់ពីភាពអសកម្មរបស់ហ្វេសប៊ុកទៅលើរឿងរ៉ាវមួយចំនួន ដែលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកក្នុងពេលថ្មីៗនេះ រួមទាំងអសកម្មភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងពាក្យពេចន៍ជំរុញការស្អប់ និងព័ត៌មានមិនពិត។ បើយោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា ការធ្វើពហិការនេះបានធ្វើឲ្យប្រពន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះពោរពេញដោយភាពច្របូកច្របល់។ ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំរបស់ខ្លួន ហ្វេសប៊ុកកាលពីថ្ងៃសុក្របានផ្ញើអនុស្សរណៈដល់អ្នកផ្សាយពាណិជ្ជកម្មដោយសន្យាថា ពង្រឹងឧបករណ៍សុវត្ថិភាព និងការអនុវត្តរបស់ខ្លួន។ បន្ថែមពីនេះទៅទៀតហ្វេសប៊ុកក៏បាននិយាយកាលពីថ្ងៃសុក្រផងដែរថា ខ្លួននឹងចាប់ផ្តើមបែងចែកមាតិការរបស់អ្នកនយោបាយ ដែលបំពានច្បាប់របស់ខ្លួន ប៉ុន្តែយ៉ាងណាការបង្ហោះទាំងនោះនៅតែអាចមានលើ platform ខ្លួនដដែល។ ការធ្វើពហិការនេះ គឺជាគំរូមួយទៀតនៃការបង្កើនឆន្ទៈរបស់ក្រុមហ៊ុនធំៗចូលរួមគាំទ្រជំហររបស់ពួកគេ ដើម្បីឆ្លើយតបនឹងសម្ពាធពីនិយោជិក និងអតិថិជនរបស់ពួកគេ។

  • មួយរយៈនៃការផ្ទុះឡើងជំងឺ COVID-19 បានធ្វើឱ្យម៉ាឡេស៊ីបាត់បង់ចំណូលពីវិស័យទេសចរណ៍ជាង ១០.៥ ពាន់លានដុល្លា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    ឧស្សាហកម្មទេសចរណ៍ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ីនៅឆមាសទីមួយនៃឆ្នាំ ២០២០ នេះបានខាតបង់ថវិកាប្រមាណ ៤៥ ពាន់លានរីងហ្គីត (ជាង​ ១០.៥ ពាន់លានដុល្លា) ដោយសារគ្រោះមហន្ដរាយនៃជំងី COVID-19 នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bernama ។ កាលពីថ្ងៃទី ២៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍របស់ម៉ាឡេស៊ី លោកស្រី Nancy Shukri បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា វិស័យទេសចរណ៍គឺជាផ្នែកមួយយ៉ាងសំខាន់នៃវិស័យសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតហើយត្រូវបានគេរំពឹងថា ជាផ្នែកចុងក្រោយដែលអាចស្ដារឡើងវិញបាន។ យ៉ាងណាមិញដើម្បីគាំទ្រដល់វិស័យនេះលោកស្រីបានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នឹងពង្រឹងគំនិតផ្តួចផ្តើមទេសចរណ៍ក្នុងស្រុកក្រោមយុទ្ធនាការរបស់ Cuti-Cuti នៅប្រទេសម៉ាឡេស៊ី។ គួររំលឹកផងដែរថា

  • ក្រសួងសាធារណការ និងអភិបាលខេត្តសៀមរាបចាប់ដៃគ្នា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ ដើម្បីសម្រួលការធ្វើដំណើរ លើកស្ទួយសេដ្ឋកិច្ចនិងមុខមាត់ប្រទេសជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែង ៩៨.៣៤ គ.ម ក្នុងក្រុងសៀមរាបត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាបឲ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយ​សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំពិភាក្សារវាងឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះបានឲ្យដឹងថា ក្រសួងសាធារណ ការ និងដឹកជញ្ជូនរួមជាមួយអភិបាលខេត្តសៀមរាបបានប្រជុំពិភាក្សា ពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨.៣៤ គ.ម ក្នុងនោះផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម

  • ជប៉ុនបើកទទួលកម្មករបរទេសឱ្យចូលមកធ្វើការឡើងវិញ ខណៈអាទិភាពខ្ពស់គឺកម្មករមកពីប្រទេសថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    ប្រទេសជប៉ុន បើកទទួលកម្មករបស់ថៃឱ្យចូលមកធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ដោយសារកង្វះកម្មករជំនាញ។ ជប៉ុនកំពុងផ្តល់ឱកាសការងារចំនួន ១៤ ប្រភេទដល់ពលករបរទេសរួមទាំងពលករថៃដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសជប៉ុនកាលពីមុន។ លេខាធិការនៃក្រសួងការងារលោក Suthi Sukosol បានមានប្រសាសន៍ថា អាទិភាពនឹងត្រូវបានផ្តល់ដល់ពលករថៃដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈចន្លោះពី ៣ ទៅ ៥ ឆ្នាំនៅប្រទេសជប៉ុនក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការថៃ – ជប៉ុន។ លោកបាននិយាយទៀតថា នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះជប៉ុន នឹងស្វាគមន៍កម្មករជំនាញមកពីប្រទេសថៃមកធ្វើការនៅជប៉ុនចាប់ពី ៥ ឆ្នាំឡើងទៅនៃការងារ ៤ ប្រភេទក្នុងចំណោមការងារទាំង ១៤ ប្រភេទដូចជា៖ ការថែទាំសុខភាព ឧស្សាហកម្មសំណង់ ការសម្អាតអគារ និងកសិកម្ម។ ការងារផ្សេងទៀតដែលជប៉ុនត្រូវការនាំចូលកម្មករជំនាញមកពីបរទេសរួមមានផ្នែកគ្រឿងម៉ាស៊ីន និងផលិតកម្មឧបករណ៍ឧស្សាហកម្ម ឧស្សាហកម្មម៉ាស៊ីនអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន

  • សេដ្ឋកិច្ចហ្វីលីពីននឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ខណៈផលិតផលក្នុងស្រុកសរុបធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    បើទោះបីជាប្រទេសជាច្រើនបានបើកសេដ្ឋកិច្ច និងកំពុងស្ដារឡើងវិញក៏ដោយក្ដី តែសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនត្រូវបានព្យាករណ៍ថានឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ លោក Benjamin Diokno អភិបាលខេត្ត Bangko Sentral ng Pilipnas (BSP) បាននិយាយថា ផលិតក្នុងស្រុកសរុបរបស់ហ្វីលីពីនទំនងជានឹងធ្លាក់ចុះ ៥.៧ ទៅ ៦.៧% នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ដែលខ្ពស់ជាងការធ្លាក់ចុះ ០.២% នៅក្នុងត្រីមាសទី១។ លោកបានបន្តថា ការធ្លាក់ចុះចំនួន ២ត្រីមាសជាប់គ្នាៗនៃផលិតផលក្នុងស្រុកសរុបដោយសារតែផលប៉ះពាល់ពេញទំហឹងពីការបិទទ្វារយ៉ាងតឹងរឹង ដើម្បីការពារការរីករាលដាលនៃវីរុស covid-19 នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនធ្លាក់ចុះ។ បន្ថែមពីនេះ លោកបានសង្កតធ្ងន់ថា ផលប៉ះពាល់អវិជ្ជមាននៃវិបត្តិ covid-19 គឺអាក្រក់ជាងអ្វីដែលបានទាយទុកទៅទៀត។ អ្នកគ្រប់គ្រងសេដ្ឋកិច្ចតាមរយៈគណៈកម្មាធិកាសម្របសម្រួលថវិកាអភិវឌ្ឍន៍

  • ក្រុមហ៊ុន Microsoft បិទហាងលក់ផលិតផលទាំងអស់របស់ខ្លួនជាអចិន្ត្រៃយ៍ ដោយចាប់យកការលក់តាមអនឡាញជំនួសវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 27, 2020 Chan Sreyny

    ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្មីៗនេះថា ក្រុមហ៊ុន Microsoft Corp នឹងបិទហាងលក់ផលិតផលទាំងអស់របស់ខ្លួនជារៀងរហូត ប៉ុន្តែនឹងបន្តវិនិយោគលើវិស័យឌីជីថល (តាមប្រព័ន្ធអនឡាញ) ។ អនុប្រធានក្រុមហ៊ុន Microsoft លោក David Porter មានប្រសាសន៍ថា « ការលក់តាមប្រព័ន្ធអ៊ីនធឺណេតរបស់យើងមានការរីកចម្រើនខ្លាំង ដោយសារតែទាំងផលិតផល និងបុគ្គលិករបស់យើងបានផ្ដល់សេវាកម្មជូនអតិថិជនបានយ៉ាងល្អលើសពីការរំពឹងទុក ជាងការបម្រើនៅក្នុងហាងផ្ទាល់ទៅទៀត» ។ គួររំលឹកផងដែរថា ក្រុមហ៊ុន Microsoft បានបិទហាងចំនួន ៨២ កន្លែងរបស់ខ្លួនដូចជា៖ ហាងលក់ថេបលេត និងហាងលក់ឧបករណ៍ដទៃទៀតដែលភាគច្រើនស្ថិតនៅសហរដ្ឋអាមេរិកកាលពីចុងខែមីនា ដោយសារតែជំងឺ COVID-19 ខណៈដែលក្រុមហ៊ុន Apple

  • Elon Musk ដុតចំៗទៅលើមហាសេដ្ឋីទី១ លើលោកថាជាអ្នកចម្លង បន្ទាប់ពីមហាសេដ្ឋីរូបនេះជះលុយជាង ១ពាន់លានដុល្លារទិញយកក្រុមហ៊ុនតាក់ស៊ីស្វ័យភាព Zoox បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 27, 2020 Chan Sreyny

    មហាសេដ្ឋីកាណាដា Elon Musk ដែលត្រូវបានគេស្គាល់ថា​ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla បានដុតចំៗទៅលើនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos នៅលើ Twitter កាលពីថ្ងៃសុក្រ បន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅ Seattle បានទិញយកក្រុមហ៊ុន Zoox ដែលជាក្រុមហ៊ុនតាក់ស៊ីស្វ័យភាព (self-driving-taxi) ក្នុងតម្លៃ ១.២ ពាន់លានដុល្លារ។ នៅក្នុងបណ្ដាញ Twitter ផ្ទាល់ខ្លួនលោក Musk បានហៅស្ថាបនិក Amazon ថាជាអ្នកចម្លង (copycat)

  • ថៃ ប្ដូរទិសដៅចាប់យកភ្ញៀវទេសចរ ដោយផ្ដោតលើអ្នកមានប្រសើរជាងទទួលបានភ្ញៀវច្រើនតែចំណូលតិច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 27, 2020 Chan Sreyny

    ប្រទេសថៃបានងាកមករកវិស័យទេសចរណ៍ដោយផ្ដោតទៅលើភ្ញៀវទេសចរលំដាប់ខ្ពស់ ដែលហ៊ានចំណាយប្រាក់ជាច្រើននៅក្នុងទឹកដីរបស់ខ្លួន។ យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Phiphat Ratchakitprakarn បានឱ្យដឹងថាយុទ្ធសាស្រ្តជំរុញវិស័យទេសចរណ៍របស់រដ្ឋាភិបាល គឺផ្តោតទៅលើការទាក់ទាញភ្ញៀវទេសចរដែលចំណាយលុយច្រើន ក្នុងការស្វែងរកភាពឯកជន និងការរក្សាគម្លាតនៅឆ្ងាយពីសង្គមក្នុងសម័យ COVID-19 ជាជាងទាក់ទាញភ្ញៀវទេសចរមកច្រើនតែបានចំណូលតិច។ លោកបានបន្ថែមទៀតថា ការរីករាលដាលនៃជំងឺរាតត្បាតផ្ដល់នូវឱកាសដើម្បីកំណត់លើភ្ញៀវទេសចរ ដោយដាក់គោលដៅទាក់ទាញលើអ្នកទេសចរចិន និងអ្នកទេសចរផ្សងព្រេង។ ជាមួយគ្នានេះ នៅពេលដែលច្រកព្រំដែនប្រទេសត្រូវបើកដំណើរការឡើងវិញ ថៃនឹងចាប់ផ្ដើមប្រើប្រាស់កម្មវិធីសម្រាប់វិស័យទេសចរន៍ «travel bubbles» ដែលត្រូវបានព្រមព្រៀងជាមួយប្រទេសមួយចំនួន។ បន្ថែមពីនេះ ថៃក៏បានធ្វើកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារលើវិស័យទេសចរណ៍ នឹងទាក់ទាញសម្រាប់បុគ្គលអ្នកមានដែលកំពុងស្វែងរកកន្លែងសម្រាកដែលមានហានិភ័យទាបបំផុត។ ទោះបីជាយ៉ាងនេះក្ដី ភ្ញៀវទេសចរលំដាប់ខ្ពស់នឹងត្រូវបានបញ្ជូនទៅរមណីយដ្ឋានប្រណិតនៅលើកោះល្បីៗមួយចំនួនរបស់ថៃ ហើយពួកគេអាចធ្វើដំណើរដោយសេរីនៅពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យទៅកន្លែងស្នាក់នៅរបស់ពួកគេ ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេសថៃបន្ទាប់ពីរយៈពេល ១៤ ថ្ងៃបានកន្លងផុតទៅ។ ប្រទេសថៃ គ្រោងនឹងទាក់ទាញភ្ញៀវទេសចរបែបនេះនៅក្នុងអំឡុងពេលរដូវរងារក្នុងខែវិច្ឆិកា ដល់ខែកុម្ភៈ នៅពេលភ្ញៀវទេសចរអឺរ៉ុប​