- សេដ្ឋកិច្ចការនាំចេញផលិតផលកសិកម្មត្រឹមពេលពាក់កណ្ដាលឆ្នាំនេះ សម្រេចបានដល់ជាង ៤លានតោន បង្ហាញនូវកំណើនយ៉ាងល្អប្រសើរសេដ្ឋកិច្ច July 2, 2020 Chan Sreyny
យោងតាមរបាយការណ៍ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទបានបង្ហាញថា ក្នុងរយៈពេល ៦ខែនៃដើមឆ្នាំនេះ ការនាំចេញផលិតផលកសិកម្មសរុបបានចំនួនជាង ៤លានតោន។ ការនាំចេញនេះបានបង្ហាញនូវកំណើនយ៉ាងល្អប្រសើរ បើទោះបីជាប្រទេសកម្ពុជា រួមទាំងពិភពលោកកំពុងផលប៉ះពាល់ពីវិរុសកូវីដ-១៩ ក៏ដោយក្ដី។ តាមប្រភពដដែលបានឲ្យដឹងបន្ថែមថា ការនាំចេញរបស់កម្ពុជាភាគច្រើនទៅកាន់ប្រទេសមួយចំនួនដូចជា៖ វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, ឥណ្ឌា, ប៊ែលហ្សិក, អ៉ីតាលី, កូរ៉េ, ថៃ, អាមេរិក, អាល្លឺម៉ង់, ស្វីស, បេឡារូស, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2020 Chan Sreyny
ពាណិជ្ជកម្មរវាងកម្ណុជា និងជប៉ុនបានឈានដល់ចំនួន ៧៧៨ លានដុល្លារក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២០ ដែលកើនឡើង ៤% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AKP ដោយដកស្រង់ស្ថិតិថ្មីៗពីអង្គការពាណិជ្ជកម្មក្រៅប្រទេស (JETRO)។ ក្នុងរង្វង់ទឹកប្រាក់ចំនួន ៧៧៨ នេះ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៦២៧ លានដុល្លារទៅកាន់ទីផ្សារអាស៊ីភាគខាងកើត។ ទន្ទឹមនឹងនេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលរបស់កម្ពុជាដែលបានដឹកជញ្ជូនទៅកាន់ប្រទេសជប៉ុនរួមមានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៣% ស្មើនឹងប្រមាណ ២.២៩ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus
- ទេសចរណ៍ទេសចរណ៍ July 2, 2020 Chan Sreyny
ស្ថាប័នទេសចរណ៍មួយបាននិយាយកាលពីថ្ងៃអង្គារ នេះថាប្រទេសថៃត្រូវបានគេរំពឹងថានឹងមានភ្ញៀវទេសចរបរទេសជិត ៨ លាននាក់ក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៨០% បើធៀបទៅនឹងឆ្នាំមុនដោយសារជំងឺ COVID-19 ឆ្លងរាលដាលយ៉ាងខ្លាំង។ លោក Chairat Triratanajaraspon ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានប្រាប់អ្នកយកព័ត៌មានថា វិស័យទេសចរណ៍គឺជាកត្តាដែលជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ ២០២១ ។ គួររំលឹកផងដែរថា កាលពីឆ្នាំមុនប្រទេសនេះមានភ្ញៀវទេសចរបរទេសចំនួន ៣៩.៨ លាននាក់ ដោយពួកគេបានចំណាយប្រាក់ប្រហែល ១១% នៃផលិតផលក្នុងស្រុកសរុប (GDP) ៕ អត្ថបទ៖ នីតា ប្រភព៖ bangkokpost
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2020 Chan Sreyny
អនុរដ្ឋមន្រ្តីក្រសួងការងារជនអន្តោប្រវេសន៍ និងចំនួនប្រជាជនប្រទេសភូមាលោក U Myint Kyaing បានថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីលទ្ធផលការងារឆ្នាំទី ៤ របស់ក្រសួងកាលពីថ្ងៃទី ២៦ ខែមិថុនា ថាចំនួនអ្នកអត់ការងារធ្វើរួមទាំងពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីបរទេសបានកើនឡើងប្រហែល ២៥ ម៉ឹននាក់។ លោកបានបន្ថែមទៀតថា កម្មករចំណាកស្រុកជាង ១០ ម៉ឺននាក់បានវិលត្រឡប់មកពីបរទេសវិញ បន្ទាប់ពីមានការរីករាលដាលនៃជំងឺ COVID-19 និងដោយសារតែការបិទទ្វាររោងចក្រនៅក្នុងប្រទេសភូមាចំនួន ៥.៦៥៨ កន្លៃងទើបបណ្ដាលឱ្យកម្មករជាង ១៤ ម៉ឺននាក់គ្មានការងារធ្វើ។ ចំនួនអ្នកគ្មានការងារធ្វើសរុបលើសពី ២៤ ម៉ឺននាក់រួមទាំងអ្នកធ្វើមាតុភូមិនិវត្តន៍។ ទន្ទឹមនឹងនេះ កម្មករជំនាញដែលបានត្រឡប់មកពីបរទេសវិញបានចុះឈ្មោះនៅការិយាល័យការងារដែលពាក់ព័ន្ធ ដោយក្រសួងកំពុងជួយពួកគេឱ្យទទួលបានការងារថ្មី។ គួររំលឹកផងដែរថា យ៉ាងហោចណាស់មានរោងចក្រចំនួន ៥៧ បានបើកដំណើរការឡើងវិញក្នុងកំឡុងពេលមានជំងឺរាតត្បាត
- សេដ្ឋកិច្ចផលិតផលក្នុងស្រុករបស់អង់គ្លេស ធ្លាក់ចុះខ្លាំងបំផុតដែលពុំធ្លាប់មានតាំងពីឆ្នាំ ១៩៧៩ ដោយសារជំងឺ COVID-19សេដ្ឋកិច្ច June 30, 2020 Chan Sreyny
យោងតាមតួលេខដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ នេះថាសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះខ្លាំងបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៧៩ មកនៅដើមឆ្នាំ ២០២០ នេះដោយសារការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ការិយាល័យស្ថិតិជាតិបាននិយាយថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះត្រឹម ២.២% ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ ពោលគឺទាបជាងការព្យាករណ៍ជាមធ្យមរបស់អ្នកសេដ្ឋកិច្ចនៅក្នុង Reuters ដែលបានព្យាករណ៍ថាធ្លាក់ចុះត្រឹមតែ ២% ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson បានដាក់ចេញនូវផែនការរបស់លោកដើម្បីពន្លឿនក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញនៅថ្ងៃអង្គារ នេះដោយលោកសន្យាថានឹងធ្វើការវិនិយោគចំនួន ៥ ពាន់លានផោន (ជាង៦ ពាន់លានដុល្លា) ទៅលើហេដ្ឋារចនាសម្ព័ន្ធឱ្យបានលឿនបំផុត៕ អត្ថបទ៖ នីតា ប្រភព៖ channelnewsasia
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2020 Chan Sreyny
កាសែតអង់គ្លេសដ៏ល្បីមួយ Financial Times បានរាយការណ៍ថា ប្រទេសចិនបានបង្កើនឋានៈរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលផ្តល់មូលនិធិធំបំផុតមួយនៅលើពិភពលោកបើទោះបីជាមានការផ្ទុះឡើងនៃវីរុស covid-19 ក៏ដោយក្ដី។ កាសែតនេះបានពិពណ៌នាប្រទេសអាស៊ីនេះថាជា « ចំណុចភ្លឺដ៏កម្រមួយនៅគ្រាដែលមានភាពចលាចលយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មវិនិយោគ »។ តាមប្រភពដដែលបានរាយការណ៍ថា មូលនិធិចិនបានបង្កើនចំណែករបស់ពួកគេនៃទីផ្សារវិនិយោគសកលក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០។ ទាំងនេះកត់សម្គាល់បានថា ការវិវត្តនៃវិស័យវិនិយោគទុនរបស់ចិននៅតែបន្ត ទោះបីកើតមានវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយវីរុសក៏ដោយ។ ការផ្លាស់ប្ដូរនេះបង្ហាញពីស្ថានភាពទីផ្សារមូលនិធិចិនដែលជាចំណុចភ្លឺដ៏កម្រមួយនៅគ្រាដែលមានចលាចលយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មវិនិយោគពិភពលោក ដែលកំពុងធ្លាក់ចុះពីលំហូរចេញរបស់វិនិយោគិនយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះតម្លៃទ្រព្យសកម្មក៏ធ្លាក់ចុះខ្លាំងដូចគ្នាក្នុងរដូវកាលទីផ្សារលក់ដាច់នៅខែមីនា ហើយកំពុងតែបន្តធ្លាក់ចុះថែមទៀតនៅពេលដែលវិបត្ដិនៃមេរោគឆ្លងនេះនៅតែបន្ត៕ អត្ថបទ៖ លីនី ប្រភព៖ xinhua
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2020 Chan Sreyny
ការប៉ាន់ប្រមាណផ្នែកហិរញ្ញវត្ថុមួយបានបង្ហាញថា ការខាតបង់សេដ្ឋកិច្ចពីការលុបចោល ឬការពន្យារពេលព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេសជប៉ុនដែលបណ្ដាលមកពីជំងឺ COVID-19 កាលពីដើមឆ្នាំនេះ អាចមានការខាត់បង់ទឹកប្រាក់ចំនួនច្រើនជាង ២៨ ពាន់លានដុល្លារ។ ធនាគារអភិវឌ្ឍន៍ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលជប៉ុនបានចេញផ្សាយ ការប៉ាន់ប្រមាណនៃការខាតបង់សម្រាប់ខែមីនា មេសា និងឧសភា ថាការលុបចោល ឬការពន្យារពេលនៃពិធីបុណ្យក្នុងស្រុកចំនួន ១.១១៦ អាចជាការខាតបង់ប្រាក់លើសពី ១៦ ពាន់លានដុល្លារ។ ចំនែកឯ ការខាតបង់ដែលទាក់ទងនឹងតន្ត្រីផ្សាយបន្តផ្ទាល់ និងព្រឹត្តិការណ៍ល្ខោនចំនួន ១២.៧០៥ ត្រូវបានប៉ាន់ប្រមាណថានឹងមានការខាតបង់ទឹកប្រាក់សរុបប្រមាណ ៨.៤ ពាន់លានដុល្លារ ហើយការខាតបង់ទាក់ទងនឹងកីឡាបាល់បោះ កីឡាបាល់ទាត់ និងព្រឹត្តិការណ៍កីឡាដទៃទៀតប្រមាណ ២.៥ ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះ ធនាគារប៉ាន់ស្មានទៀតថាប្រសិនបើការខាតបង់ពីការលុបចោល ឬការពន្យារពេលការធ្វើសន្និសីទអន្តរជាតិ និងការតាំងពិព័រណ៍ត្រូវបានរាប់បញ្ចូលនោះចំនួនទឹកប្រាក់សរុបអាចមានចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 30, 2020 Chan Sreyny
ប្រទេសវៀតណាម និងបង់ក្លាដេសត្រូវបានគេចាត់ទុកថាជាដៃគូប្រកួតប្រជែងដែលមានសក្ដានុពលបំផុតរបស់ឥណ្ឌូណេស៊ីក្នុងការទាក់ទាញការវិនិយោគបរទេសបន្ទាប់ពីវីរុស Covid-19 អាចគ្រប់គ្រងបាន នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងលំនៅដ្ឋានសាធារណៈ (PUPR) លោក Basuki Hadimuljono។ ជាមួយគ្នានេះដែរដើម្បីស្វាគមន៍រលកនៃការផ្លាស់ប្ដូរការវិនិយោគបរទេសពីប្រទេសចិន ឥណ្ឌូនេស៊ីបានរៀបចំតំបន់ដីធ្លីដើម្បីទាក់ទាញវិនិយោគិនទាំងនោះ។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីបានលើកឡើងថា ប្រធានាធិបតី Joko Widodo បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀត អំពីការទាក់ទាញការវិនិយោគបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីមានកម្រិតទាបជាងប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងបង់ក្លាដេសជាដើម។ ដូច្នេះទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូនេស៊ីបានកែសម្រួលគោលនយោបាយមួយចំនួនយ៉ាងឆាប់រហ័ស ដើម្បីបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់វិនិយោគិនបរទេស ក្នុងការធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានជំរុញគោលនយោបាយសាងសង់សួនឧស្សាហកម្មដើម្បីស្វាគមន៍វិនិយោគិនអាមេរិក និងជប៉ុនផងដែរ។ ខណៈបច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីមានសួនឧស្សាហកម្មចំនួន ១០៣ លើផ្ទៃដី ៥៥ ០០០ ហិកតា៕ អត្ថបទ៖ លីនី ប្រភព៖










