ព័ត៌មានចុងក្រោយ
  • កម្ពុជា-ថៃ កំពុងពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែន ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 3, 2020 Chan Sreyny

    (បាងកក)៖ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាពក្នុងការបើកច្រកអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹងការធ្វើដំណើរចេញចូល ដើម្បីបង្ការការរីករាលដាលនៃជំងឺ Covid-19 ។ កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រវាងប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងប្រតិភូធុរជនថៃ ដឹកនាំដោយលោក ឆានីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃឡង់ដ៏-កម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។ ឯកឧត្ដម អ៊ូក ​​​​សោភ័ណ បានមានប្រសាសន៍ថា ភាគីទាំងពីរគ្រោងលើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដើម្បីបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក

  • រដ្ឋាភិបាលថៃបានតែងតាំងឧទ្យាន Tham Luang ក្នុងនាមជាបេតិកភណ្ឌអាស៊ាន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 2, 2020 Chan Sreyny

    រដ្ឋាភិបាលថៃបានតែងតាំងឧទ្យានព្រៃ Tham Luang នៅខេត្តឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃក្នុងនាមជាបេតិកភណ្ឌអាស៊ាន បន្ទាប់ពីឧទ្យាននេះបានល្បីសុះសាយជុំវិញពិភពលោកនៅពេលដែលព័ត៌មានក្មេងប្រុស ១៣នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេបានជាប់នៅក្នុងរូងភ្នំ Tham Luang បន្ទាប់ពីមានទឹកជំនន់។ យ៉ាងណាមិញថ្ងៃនេះ គឺជាថ្ងៃគម្រប់ ២ឆ្នាំដែលអ្នកទាំង ១៤ ត្រូវបានរកឃើញនៅរស់ដោយក្រុមអ្នកមុជទឹកស្ម័គ្រចិត្តមកពីចក្រភពអង់គ្លេសនិងថៃ ដោយនៅដំណាក់កាលនោះពួកគេបានបាត់ខ្លួនអស់រយៈពេល ៩ ថ្ងៃ រួមទាំងប្រើពេលដើម្បីយកពួកគេចេញមកវិញសរុបទាំងអស់ចំនួន ១៩ថ្ងៃ។ ឧទ្យានព្រៃ Tham Luang កំពុងឆ្លងកាត់ដំណើរការដើម្បីក្លាយជាឧទ្យានជាតិ ហើយបន្ទាប់ពីមានសំណើរពីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃ នឹងត្រូវបានគេតែងតាំងជាបេតិកភណ្ឌអាស៊ាន។ ទន្ទឹមនឹងនេះ ឧទ្យានជាតិ Khao Sok នៅភាគខាងត្បូងប្រទេសថៃក៏ត្រូវបានគេតែងតាំងផងដែរ ខណៈចំណាត់ថ្នាក់នេះនឹងជម្រុញទម្រង់នៃឧទ្យានទាំងពីរ

  • សហភាពអ៉ឺរ៉ុប គ្រោងនឹងដកការរឹតត្បិតការធ្វើដំណើរសម្រាប់ ១៤ ប្រទេសនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 2, 2020 Chan Sreyny

    សហគមន៍អ៊ឺរ៉ុបបានព្រមព្រៀងដកការរឹតត្បិតការធ្វើដំណើរសម្រាប់ ១៤ ប្រទេស ចាប់ពីថ្ងៃទី ១ ខែកក្កដា នេះទៅ។ សហគមន៍អ៊ឺរ៉ុបបានហាមឃាត់ការចូលពីខាងក្រៅប្លុករបស់ខ្លួន ចាប់តាំងពីខែមីនា មកម្លេះ ដោយសារការរាតត្បាតនៃជំងឺ Covid-19 ។ ប៉ុន្តែឥឡូវនេះ សហភាពអឺរ៉ុបកំពុងពិចារណាលើការដកការរឹតត្បិតជាដំណាក់កាល សម្រាប់វិស្សមកាលរដូវក្តៅខណៈដែលសេដ្ឋកិច្ចចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ។ ប្រទេសទាំង ១៤ ដែលបានអនុញ្ញាតឱ្យចូលសហភាពអ៊ឺរ៉ុបរួមមាន៖ ប្រទេសជប៉ុន អូស្រ្តាលី នូវែលសេឡង់ កូរ៉េខាងត្បូង និងកាណាដាផងដែរ។ ចំពោះប្រទេសចិនសហភាពអឺរ៉ុបបាននិយាយថា ផ្អែកលើការឯកភាពគ្នានឹងអនុញ្ញាតឱ្យអ្នកដំណើរពីប្រទេសចិនចូលក្នុងប្លុកខ្លួនបាន លុះត្រាតែប្រទេសចិនទទួលយកភ្ញៀវពីសហភាពអឺរ៉ុបជាមុនសិន។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងរុស្ស៊ីមិនត្រូវបានអនុញ្ញាតឱ្យចូលសភាពអ៊ឹរ៉ុបនោះទេ។ សហភាពអឺរ៉ុបក៏បានកំណត់លក្ខខណ្ឌសម្រាប់ការបើកព្រំដែនរបស់ខ្លួនឡើងវិញ ដោយលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងអស់ គឺអាស្រ័យទៅលើចំនួនអ្នកឆ្លងនៅក្នុងប្រទេសនីមួយៗ បានន័យថាក្នុងករណីមនុស្ស

  • អូស្រ្តាលីចាប់ចិត្ត ចាប់អារម្មណ៍ក្នុងការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 2, 2020 Chan Sreyny

    អូស្រ្តាលី​ចាប់អារម្មណ៍ក្នងការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជាដូចជា ថាមពលវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នេះ។ ចំណាប់អារម្មណ៍ដែលបានគូសបញ្ជាក់នៅទីនេះត្រូវបានលើកឡើងកាលពីម្សិលមិញដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជាឯកឧត្តម Pablo Chiho Kang ក្នុងឱកាសជួបជាមួយឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ជាកិច្ចឆ្លើយតបលោកឧកញ៉ា គិត ម៉េង បានស្វាគមន៍ការចាប់អារម្មណ៍របស់ភាគីអូស្ត្រាលី ដោយបញ្ជាក់ថាលោកបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយក្រុមហ៊ុនអូស្រ្តាលីដែលមានបំណងវិនិយោគនៅកម្ពុជា។ ខណៈក្រុមហ៊ុនអូស្ត្រាលីធំ ៗ ដែលវិនិយោគនៅកម្ពុជារួមមានធនាគារ ANZ, ក្រុមហ៊ុន Toll Group, វីងជាដើម។ បន្ថែមពីនេះលោកឧកញ៉ាបានរំលឹកពីការចូលរួមចំណែកយ៉ាងសកម្មរបស់អូស្រ្តាលី ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ លោកក៏បានសម្តែងក្តីសង្ឃឹម និងអរគុណចំពោះបេសកកម្មការទូតរបស់លោក

  • ទ្រព្យសម្បត្តិរបស់ Jeff Bezos កើនដល់ ១៧១.៦ ពាន់លានដុល្លារជាប់ជាកំណត់ត្រាកំពូល បន្ទាប់ពីការលែងលះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 2, 2020 Chan Sreyny

    ទ្រព្យសម្បត្តិរបស់លោក Jeff Bezos បានកើនឡើងដល់កំពូលទោះបីជាគាត់បានឱ្យភាគហ៊ុនចំនួន ១ ភាគ ៤ របស់ក្រុមហ៊ុន Amazon.com Inc ទៅប្រពន្ធរបស់គាត់ដើម្បីដោះស្រាយក្នុងការលែងលះកាលពីឆ្នាំមុនក៏ដោយ។ ភាគហ៊ុនរបស់ក្រុមហ៊ុនលក់រាយដែលមានទីតាំងនៅទីក្រុង Seattle បានកើនឡើង ៤.៤% កាលពីថ្ងៃពុធ គឺជាតម្លៃខ្ពស់បំផុតដែលទទួលបានចំនួន ២៨៧៨.៧០ ដុល្លារ ធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់ឈានមុខគេលើពិភពលោករហូតដល់ ១៧១.៦ ពាន់លានដុល្លារ។ ចំនួននេះខ្ពស់ជាងកាលពីឆ្នាំមុនៗដែលមានត្រឹមតែ ១៦៧.៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ ប្រាក់ចំណេញរបស់គាត់មានចំនួន ៥៦.៧

  • យីហោអាហាររហ័សជាងគេបំផុតនៅអាមេរិកដែលកាន់កាប់ Pizza Hut និង Wendy’s ចំនួន ១,៦០០ ទីតាំងបានដាក់ពាក្យក្ស័យធន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 2, 2020 Chan Sreyny

    ក្រុមហ៊ុន NPC International ជាក្រុមហ៊ុនដែលគ្រប់គ្រង និងដំណើរការហាង Pizza Hut ជាង ១២០០ និងភោជនីយដ្ឋាន Wendy’s ជិត ៤០០ កន្លែងបានដាកពាក្យស្នើសុំការការពារជំពូកទី១១ នៅតុលាការក្ស័យធនក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងកាលពីថ្ងៃពុធ កន្លងទៅនេះ។ យោងតាមឯកសាររបស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនលក់ហ្វ្រេនឆាយធំជាងគេនៅសហរដ្ឋអាមេរិកមួយនេះបានដាក់ពាក្យប្តឹងក្ស័យធន ដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្នែកខ្លះនៃភោជនីយដ្ឋាន Pizza Hut ចំនួន ១.២២៧ របស់ខ្លួនដែលមានប្រហែល ២០% នៃទីតាំងទាំងអស់របស់សង្វាក់អាមេរិក។ ប្រភពដដែលបានបន្តថា Pizza Hut បានតស៊ូដើម្បីបង្កើនការលក់តាមហាងនៅក្នុងវិស័យអាហារប្រភេទនេះ ខណៈគូប្រកួតប្រជែងរបស់ខ្លួនកាន់តែរីកចម្រើនដូចជា Domino’s

  • WTO ហាមឃាត់ប្រទេសនានាមិនឱ្យបញ្ឈប់ការនាំចេញស្បៀងអាហារដោយសារតែវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 2, 2020 Chan Sreyny

    អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានហាមឃាត់ប្រទេសនានាពីការបញ្ឈប់ការនាំចេញស្បៀងអាហារក្នុងអំឡុងពេលផ្ទុះជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់លោកស្រី Tassanee Muangkaew អគ្គលេខាធិការរងនៃការិយាល័យសេដ្ឋកិច្ចកសិកម្មប្រទេសថៃ (OAE) កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅ។ ការសំរេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការកសិកម្មរបស់ WTO ។ លោកស្រីបាននិយាយថា « កិច្ចប្រជុំនេះបានឯកភាពថាការផ្ទុះឡើងនៃជំងឺ Covid-19 មានឥទ្ធិពលយ៉ាងខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកជាពិសេសផលិតផលកសិកម្ម ដោយសារតែការបញ្ឈប់សកម្មភាពផលិតនៅទូទាំងពិភពលោក »។ ប្រទេសជាច្រើនបានប្រើវិធានការដែលរំលោភលើបទប្បញ្ញត្តិរបស់ WTO ដោយលើកឡើងពីមូលហេតុដើម្បីដោះស្រាយស្ថានភាពបន្ទាន់ដូចជា៖ ហាមឃាត់ការនាំចេញផលិតផលកសិកម្ម និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលត្រូវបានប្រើសម្រាប់ការបង្ការ និងព្យាបាលជំងឺ Covid-19 ដើម្បីការពារការខ្វះខាតនៅក្នុងប្រទេសរបស់ពួកគេ។ លោកស្រីបានបន្ថែមទៀតថា « យោងតាម

  • ក្រុមហ៊ុន Tesla វ៉ាដាច់ក្រុមហ៊ុន Toyota របស់ជប៉ុនទទួលតំណែងជាក្រុមហ៊ុនផលិត​រថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 2, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកអាមេរិក Tesla Motors បានក្លាយជាក្រុមហ៊ុនផលិត​រថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោកដែលមានតម្លៃដល់ទៅ ២០៧ ពាន់លានដុល្លារវ៉ាដាច់ក្រុមហ៊ុន Toyota របស់ជប៉ុន។ បើតាម​ការចុផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបញ្ឈប់ការលក់ក្នុងកម្រិតខ្ពស់បំផុតគឺ ១,១១៩ ដុល្លារកាលពីថ្ងៃពុធ។ ជាមួយគ្នានេះតម្លៃបានកើនឡើង ៥ដង ក្នុងរយៈពេល ១២ខែ និងច្រើនជាង ២.៦ ដងចាប់តាំងពីដើមឆ្នាំមកម្ល៉េះ ដោយនៅ wall Street ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញតាមអ៉ីនធឺណេត Amazon និង Streaming ធំៗ របស់ Netflix បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីពុធ។