- បុគ្គលជោគជ័យពីក្មេងបោះបង់ចោលការសិក្សាថ្នាក់វិទ្យាល័យប្រែក្លាយជាមហាសេដ្ឋីក្នុងសម័យកូវីដ បន្ទាប់ពីឆក់បានឱកាសមួយនេះបុគ្គលជោគជ័យ July 3, 2020 Chan Sreyny
ស្ថានភាពអាសន្នរបស់ប្រទេសជប៉ុនចំពោះការរាតត្បាតនៃវីរុស Covid-19 ដែលតម្រូវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ បានក្លាយជាឱកាស និងផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនអ៉ីនធឺណេត GMO ហើយបានប្រែក្លាយជាស្ថាបនិកក្រុមហ៊ុនមួយនេះ គឺលោក Masatoshi Kumagai ទៅជាមហាសេដ្ឋីក្នុងមួយពព្រិចភ្នែក។ លោក Masatoshi Kumagai បានឃើញទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនកើនឡើងដល់ទៅ ១ ពាន់លានដុល្លារ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីកំណើននៃការប្រើប្រាស់អ៉ឺនធឺណេតនៅជប៉ុនក្នុងអំឡុងពេលរាតត្បាតនេះ។ ខណៈក្រុមហ៊ុនអ៉ីនធឺណេត GMO ផ្ដល់នូវសេវាអ៉ីនធឺណេតសម្រាប់ cloud storage និង web hosting រួមទាំងការផ្សាយពាណិជ្ជកម្មនិងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណេត ធនាគារតាមអ៉ីនធឺណេត និង cryptoassets។ ជាមួយគ្នានេះវិនិយោគិនបង្ហាញនូវសុទិដ្ឋិនិយមចំពោះ ការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនអ៉ីនធឺណេតរបស់ជប៉ុនមួយនេះ នៅពេលដែលមនុស្សកាន់តែច្រើនបានប្រើប្រាស់អ៉ីនធឺណេតក្នុងអំឡុងពេលប្រកាសអាសន្នរបស់ប្រទេស។ បើតាមសម្ដីរបសម្ចាស់ក្រុមហ៊ុនមួយនេះបានឲ្យដឹងថា៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2020 Chan Sreyny
ប្រទេសវៀតណាម៖ គណៈកម្មាធិការប្រជាជននៃតំបន់ដីសណ្តទន្លេមេគង្គខេត្តត្រាវិញ បានសម្រេចផ្តល់ជំនួយសង្គ្រោះជាង ៤០ ពាន់លានដុង (១.៧ លានដុល្លារអាមេរិក) ដល់គ្រួសារដែលធ្វើកសិកម្មជាង ២៨,០០០ នាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួត និងការកើនឡើងកម្រិតជាតិប្រៃក្នុងទឹកទន្លេ នារដូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ ។ ចំពោះគ្រួសារដែរដាំស្រូវ បន្លែ និងអំពៅនឹងទទួលបាន ១ លានដុង (ជិត ៤៣ ដុល្លារ) ក្នុងដីមួយហិកតាប្រសិនបើដំណាំរបស់ពួកគេទទួលរងការខូចខាតពី ៣០% ទៅ ៧០% ។ ពួកគេនឹងទទួលបាន ២ លានដុង (ជាង ៨៥ ដុល្លារ)
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2020 Chan Sreyny
សកម្មភាពពាណិជ្ជកម្មរបស់អាមេរិកបានធ្លាក់ចុះកាលពីខែឧសភា នៅពេលដែលការចាក់សោរប្រទេសដើម្បីទប់ស្កាត់ការឆ្លងរីករាលនៅតែបន្តបង្អាក់ដល់សកម្មភាពដឹកជញ្ជូន និងតម្រូវការអ្នកប្រើប្រាស់។ បើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះបានឲ្យដឹងថា ឱនភាពទំនិញ និងសេវាកម្មរបស់ប្រទេសនេះបានកើនឡើងដល់ ៥៤.៦ ពាន់លានដុល្លារក្នុងខែឧសភាពីការកែតំរូវកាលពីមុនចំនួន ៤៩.៨ ពាន់លានដុល្លារ។ មូលហេតុដែលធ្វើឲ្យមានឱនភាពទាំងនេះត្រូវបានគេលើកឡើងជាញឹកញាប់ថា ពាក់ព័ន្ទនឹងលោក ដូណាល់ ត្រាំ ដែលមានជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន ដែលនៅតែបន្តយ៉ាងក្ដៅគគុកចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ មក។ ជាមួយគ្នានេះដែរនៅក្នុងខែ ឧសភា កន្លងទៅនេះ ការនាំចេញរបស់អាមេរិកបានធ្លាក់ចុះពី ១៥១.១ ពាន់លានដុល្លារមកត្រឹម ១៤៤.៥ ពាន់លានដុល្លារ ជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០៩ ។ ដោយឡែកការនាំចូលបានធ្លាក់ចុះពី ២០០.៩ ពាន់លានដុល្លារមកនៅត្រឹម ១៩៩.១ ពាន់លានដុល្លារ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2020 Chan Sreyny
សមាគមសិប្បកម្មកម្ពុជាបង្ហាញគោលបំណងក្នុងការចងក្រងសិប្បករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជានាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។គោលបំណងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pierre-André Romano នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) និង សហការី។ នៅក្នុងកិច្ចប្រជុំនេះលោក Pierre-André Romano បានជម្រាបជូនថា ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះសមាគមមានបំណងក្នុងការចងក្រងសិប្បករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជានាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ សម្រាប់ការងារទាំងនេះ សមាគមនឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និងការធ្វើទីផ្សារ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2020 Chan Sreyny
ប្រទេសសិង្ហបុរី នឹងផ្ដល់ប្រាក់លើកទឹកចិត្តជាង ២៤៣ លានដុល្លារដល់ក្រុមគ្រួសារដែលមានសញ្ជាតិសិង្ហបុរី ក្នុងម្នាក់ជាង ៧១ ដុល្លារដែលថវិកានោះនឹងត្រូវបានបញ្ចូលទៅក្នុងកាតឥណទានរបស់ពួកគេ នៅក្នុងខែកក្កដា ឬខែសីហា នេះ។ យោងតាមក្រសួងហិរញ្ញវត្ថុ (MOF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែកក្កដា ថា « នេះគឺជាការថ្លែងអំណរគុណដល់ពួកគេដែលបានចូលរួមចំណែកក្នុងការស្នាក់នៅផ្ទះរបស់ខ្លួនក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 »។ ប្រាក់លើកទឹកចិត្តក្នុងកំឡុងពេលកូវីតនេះ ត្រូវបានផ្តល់ជូនដល់គ្រួសារដែលរស់នៅគ្រប់ប្រភេទលំនៅដ្ឋាន ដែលបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat កាលពីខែឧសភា ។ ការផ្ដល់ជូននេះនឹងធ្វើឡើងតាមរយៈប័ណ្ណអចិន្រ្តៃយ៍ GST Voucher (GSTV)-U-save និង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 3, 2020 Chan Sreyny
ប្រទេសឥណ្ឌូនេស៊ីបានវ៉ាដាច់ប្រទេសថៃ ដើម្បីកាន់កាប់តំណែងកំពូលក្នងការនាំចេញរថយន្តដឹកអ្នកដំណើរ ទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំនេះ។ យោងតាមទិន្នន័យពីគយវៀតណាមបង្ហាញថា ការនាំចេញក្នុងរយៈពេល ៥ខែមកនេះមានចំនួន ១៥,០៧៤ គ្រឿង ខណៈឥណ្ឌូនេស៊ីមានចំណែកចំនួន ៥៣% នៃរថយន្តនាំចូលចំនួន ២៨,៥២៣ គ្រឿង ដែលមានកៅអីចំនួន ៩ ឬ តិចជាងនេះ។ ប្រភពដដែលបានបន្តថា ប្រទេសថៃឈរនៅលំដាប់ទី២ ដោយមាន ៣៧% បាត់បង់ចំណាត់ថ្នាក់កំពូលដែលខ្លួនកំពុងធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៦ ។ បន្ថែមពីនេះប្រទេសទាំងពីរនេះមានចំនួន ៩០% នៃការនាំចូលរថយន្តដឹកនាំអ្នកដំណើររបស់វៀតណាមក្នុងនោះរថយន្ត Mitsubishi Xpander ក្នុងចំណោមរថយន្តដែលលក់ដាច់ជាងគេទាំង ១០ កាលពីខែមុន
- PRPR July 3, 2020 Chan Sreyny
ត្រឹមតែ ៧សប្តាហ៏សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីងបានផ្តល់ទឹកប្រាក់ចំនួន ៣៦លានរៀល ដល់អតិថិជនមានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីងឬផ្ទេរប្រាក់ទៅវិញទៅមករវាង វីង និងធនាគារ ស្ថាបនា។ ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិជនរបស់ខ្លួនកាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមកបានផ្តល់រង្វាន់ទឹកប្រាក់៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់ ១លានរៀល ០២រង្វាន់ និងទឹកប្រាក់ ៤០ម៉ឺនរៀល ចំនួន ០៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។ ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬ
- អាជីវកម្មអាជីវកម្ម July 3, 2020 Chan Sreyny
ប្រតិបត្តិកររថយន្តក្រុងទេសចរណ៍កំពុងស្វែងរកជំនួយហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃវិបត្តិ Covid-19 ខណៈរថយន្តក្រុងចំនួន ៣៦,០០០ គ្រឿងនៅទូទាំងប្រទេសបានបាត់បង់ប្រាក់ចំណូលអស់ប្រមាណ ៧ ពាន់លានបាត (ប្រមាណ ២២៤ លានដុល្លារអាមេរិក) ក្នុងអំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះ។ លោក Wasuchet Sophonsathien ប្រធានសមាគមន៍ប្រតិបត្តិករណ៍ដឹកជញ្ជូនថៃបានមានប្រសាសន៍ថា ខណៈពេលដែលវិស័យទេសចរណ៍កំពុងឈានដល់កម្រិតខ្ពស់ រថយន្តក្រុងនីមួយៗអាចរកប្រាក់បាន ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃពីសេវាកម្មទេសចរណ៍។ ប៉ុន្តែក្នុងពេលមានវិបត្តិនាពេលបច្ចុប្បន្ននេះ កង្វះខាតប្រាក់ចំណូលបានធ្វើឲ្យប្រតិបត្តិករត្រូវរងបន្ទុកក្នុងការចំណាយប្រមាណ ២ លានបាតពីការជួលឡានក្រុងនីមួយៗ ខណៈពួកគេមិនមានលទ្ធភាពក្នុងការបង់លើថ្លៃឈ្នួលឡើយ។ បន្ថែមពីនេះលោកបានបន្តថា ប្រតិបត្តិករជាច្រើនចង់ឈប់ និងលក់យានយន្តរបស់ពួកគេឲ្យទប្រតិបត្តិករនៅក្នុងប្រទេសជិតខាងដូចជា ប្រទេសឡាវជាដើម ប៉ុន្តែរាំងស្ទះដោយបញ្ហាមួយគឺរឿងដៃចង្កូតខុសគ្នា។ គួរឲ្យដឹងផងដែរថា នៅក្នុងចំណោមរថយន្តក្រុងទេសចរណ៍ចំនួន ៤ ម៉ឺនគ្រឿងនៅទូទាំងប្រទេសមានតែ ១០%










