- អចលនទ្រព្យអចលនទ្រព្យ July 7, 2020 Chan Sreyny
ក្រោមឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាតថ្មី វិស័យសំណង់របស់ប្រទេសកម្ពុជានៅតែរក្សាបាននូវសន្ទុះកំណើនប្រកបដោយចីរភាព ជាក់ស្ដែងនៅក្នុងឆមាសទី១ នៃឆ្នាំនេះមានគម្រោងសាងសង់ចំនួន ២,៥២២ ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ៣.៨៤ ពាន់លានដុល្លារអាមេរិកកើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គិតចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះមានគម្រោងសាងសង់ចំនួន ២,៥២២ គម្រោងនៅទូទាំងប្រទេស ដោយមានទឹកប្រាក់វិនិយោគសរុបចំនួន ៣.៨៤ ពាន់លានដុល្លារអាមេរិក ហើយមានគម្រោងសាងសង់ចំនួន ២,០៤៧ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ៣.៣៩ ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងទាំងនោះមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានចំនួន ២,០៩៧ ដែលមានតម្លៃសរុប ១.៧៨២ ពាន់លានដុល្លារអាមេរិក គម្រោងលំនៅដ្ឋានសួនច្បារ (បុរី) មាន ៣៨
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 7, 2020 Chan Sreyny
ទីក្រុងបាងកក និងឈៀងម៉ៃរបស់ប្រទេសថៃ នៅតែស្ថិតក្នុងចំណោមទីក្រុងថ្លៃបំផុតទាំង ៣០ ទីក្រុងនៅអាស៊ីសម្រាប់ជនបរទេស។ បាងកកជាប់ចំណាត់ថ្នាក់ទី ២៨ ដែលឈរលំដាប់ខ្ពស់ជាងឈៀងម៉ៃ នេះបើយោងតាមការស្ទង់មតិចុងក្រោយរបស់ ECA International ស្តីពីតម្លៃ នៃការរស់នៅរបស់ជនបរទេសនៅអាស៊ី។ នៅក្នុងចំណាត់ថ្នាក់ពិភពលោកទីក្រុងបាងកកស្ថិតនៅលំដាប់ទី ៦០ និងឈៀងម៉ៃជាប់ចំណាត់ថ្នាក់ទី ១៤២ ។ ប៉ុន្តែទីក្រុងបាងកក បានធ្លាក់ពីចំណាត់ថ្នាក់កំពូលទាំង ៥០ នៅលើពិភពលោក នៅពេលដែលធ្វើការស្ទង់មតិចុងក្រោយដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩ ។ បើយោងតាមការស្ទង់មតិបានឱ្យដឹងថា បាងកកបានធ្លាក់ចំណាត់ថ្នាក់ ៦៤ កន្លែងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដោយសារតែមានការចំណាយច្រើននៅទីនោះបានធ្វើឱ្យបាត់បង់ជនបរទេសយ៉ាងច្រើន ទោះបីជាប្រទេសនេះខំប្រឹងអំពាវនាវយ៉ាងណាក៏ដោយ។ ECA
- ទេសចរណ៍ទេសចរណ៍ July 7, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងពង្រីកកាលវិភាគហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀតនៅក្នុងខែកញ្ញា។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ការពង្រីកនេះនឹងនាំមកនូវសេវាកម្មហោះហើររវាងប្រទេស និងទីក្រុងមួយចំនួនត្រឡប់មកវិញដូចជា៖ សេវាកម្មរវាងទីក្រុង Chicago និង Hong Kong រួមទាំង Los Angeles និង Sydney ហើយនឹងបន្ថែមជើងហោះហើរថ្មីៗជាច្រើនទៀតឥតឈប់ឈររវាងទីក្រុង Chicago និង Tel Aviv។ ជាមួយគ្នានេះដែរក្រុមហ៊ុនក៏បាន United Airlines ក៏បានប្រកាសផងដែរថា ខ្លួននឹងបន្ថែមជើងហោះហើរក្នុងស្រុក និងអន្តរជាតិជិត ២៥,០០០ ជើងនៅក្នងខែសីហា ដែលកើនឡើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2020 Chan Sreyny
ក្រុមហ៊ុនជាច្រើននៅប្រទេសជប៉ុន កំពុងស្នើឱ្យបុគ្គលិករបស់ខ្លួនចូលនិរត្តន៍ដោយស្ម័គ្រចិត្ត នៅពេលដែលក្រុមហ៊ុនរបស់ពួកគេកំពុងប្រឈមមុខ នឹងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ។ ក្រុមហ៊ុនស្រាវជ្រាវឯកជន Tokyo Shoko Research បាននិយាយថាក្រុមហ៊ុនចំនួន ៤១ បានធ្វើការស្នើសុំនេះទៅដល់បុគ្គលិករបស់ខ្លួនក្នុងអំឡុងឆមាសទី១ នៃឆ្នាំនេះ។ ចំនួននេះមានចំនួនច្រើនជាងឆ្នាំ ២០១៩ ដែលរយៈពេញមួយឆ្នាំមានត្រឹមតែ ៣៥ ក្រុមហ៊ុនប៉ុណ្ណោះ ហើយវាក៏ជាលើកទី១ ផងដែរចាប់តាំងពីឆ្នាំ ២០១០ មកដែលតួរលេខនេះបានកើនឡើងដល់ ៤០ ក្រុមហ៊ុនក្នុងរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កម្មករជិត ៧,២០០ នាក់ត្រូវបានគេកំណត់ជាគោលដៅសម្រាប់កាត់បន្ថយប្រាក់ខែ ចាប់ពីខែមករា ដល់ខែមិថុនា ចំនួននេះលើសពីតួលេខពេញមួយឆ្នាំកាលពីឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2020 Chan Sreyny
យោងតាមសមាគមធនាគារគ្រប់គ្រងដោយរដ្ឋ Himbara បានបង្ហាញអំពីគោលជំហររបស់ខ្លួនកាលពីថ្ងៃទី ២ ខែកក្កដា កន្លងទៅនេះថា ធនាគារដែលជាសមាជិករបស់ខ្លួនអាចផ្តល់ប្រាក់កម្ចីរហូតដល់ ៩០ ទ្រីលានរូពី (៦.៣២ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់អាជីវកម្មខ្នាតតូចឱ្យងើបឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺ Covid-19 ។ ប្រធានធនាគារ Himbara និងជាប្រធានធនាគារ Bank Rakyat Indonesia (BRI) លោក Sunarso បាននិយាយថា ធនាគារបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ប្រាក់កម្ចីរបស់ខ្លួនដល់ទៅ ៣ ដងនៃថវិកាដែលរដ្ឋាភិបាលបានដាក់ ហើយនេះជាផ្នែកមួយនៃកម្មវិធីស្តារសេដ្ឋកិច្ចជាតិរបស់ខ្លួនឡើងវិញ។ ចំណែកឯសមាជិក Himbara ទាំងបួនរួមមាន៖ BRI, Bank
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់ អាចនឹងងើបឡើងវិញនៅខែតុលា ខាងមុខនេះបន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺ Covid-19 នេះបើតាមសម្តីរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Peter Altmaier ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅប្រទេសអាឡឺម៉ង់ថា « ខ្ញុំប្រាកដណាស់ថាការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់យើងអាចត្រូវបានបញ្ឈប់បន្ទាប់ពីរដូវក្តៅបានបញ្ចប់ ហើយចាប់ពីខែតុលា ខាងមុខនេះសេដ្ឋកិច្ចអាចចាប់ផ្តើមរីកលូតលាស់ឡើងវិញម្តងទៀតនៅប្រទេសអាឡឺម៉ង់ » ។ លោក Altmaier បានបន្ថែមទៀតថា ខណៈពេលដែលសេដ្ឋកិច្ចនឹងធ្លាក់ចុះ ៦% នៅឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចជាង ៥% អាចនឹងកើតមាននៅឆ្នាំ ២០២១ ៕ អត្ថបទ៖ នីតា ប្រភព៖ reuters
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2020 Chan Sreyny
រដ្ឋាភិបាលអង់គ្លេស នឹងបង្កើនចំនួនគ្រូបង្វឹកធ្វើការ (Work coaches) របស់ខ្លួនទ្វេដងដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការកើនឡើងនៃភាពអត់ការងារធ្វើរបស់ប្រជាជន ដែលបណ្តាលមកពីជំងឺ Covid-19 នេះបើយោងតាម ក្រសួងហិរញ្ញវត្ថុអង់គ្លេសបានមាននិយាយកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ ក្រសួងក៏បានបន្ថែមទៀតថា ចំនួនគ្រូបង្វឹកនៅក្នុងមជ្ឈមណ្ឌលការងារអង់គ្លេសនឹងកើនឡើងទ្វេដងដល់ទៅ ២៧,០០០ នាក់ក្នុងតម្លៃសរុប ៨០០ លានផោន (៩៩៧ លានដុល្លារ) ។ គ្រូបង្វឹកនឹងផ្តល់ការគាំទ្រដល់អ្នករកការងារធ្វើ ដើម្បីបង្កើតជំនាញ និងលើកកម្ពស់ទស្សនវិស័យការងាររបស់ពួកគេ។ ទន្ទឹមនឹងនេះ លោក Rishi Sunak រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ គ្រោងនឹងប្រកាសនូវជំហានបន្ទាប់របស់លោកសម្រាប់ដឹកនាំសេដ្ឋកិច្ចដ៏ធំបំផុតទី ៥ របស់ពិភពលោកឱ្យនៅឆ្ងាយពីការធ្លាក់ចុះនៃការបិទប្រទេស ដែលបណ្តាលឱ្យទិន្នផលមានការធ្លាក់ចុះរហូតដល់ ២០%
- អាជីវកម្មអាជីវកម្ម July 4, 2020 Chan Sreyny
ក្រុមហ៊ុន McDonald’s នៅសហរដ្ឋអាមេរិកបានផ្អាកផែនការបើកឡើងវិញរយៈពេល ២១ ថ្ងៃបន្តទៀត ដោយសារករណីឆ្លងជំងឺ Covid-19 បានរីករាលដាលពាសពេញផ្ទៃប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋ Michigan រដ្ឋ Colorado និងរដ្ឋ Florida បានផ្អាកការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញដោយសារតែនៅក្នុងថ្ងៃអង្គារ កន្លងទៅនេះករណីឆ្លងជំងឺមានកម្រិតខ្ពស់ជាងកាលពីខែមេសា ដែលមន្រ្តីខ្លះបានគិតថាការឆ្លងនេះបានឈានដល់កម្រិតកំពូល។ ហាងជាង ២២០០ កន្លែងរបស់ក្រុមហ៊ុន McDonald នៅសហរដ្ឋអាមេរិកបានបើកឡើងវិញ ដែលស្នើនឹង ១៥% នៃហាងសរុបរបស់ McDonald នៅទូរទាំងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងនេះក្ដី ហាងដែលបានបើកឡើងវិញរួចហើយនឹងមិនតម្រូវឱ្យបិទវិញទេ ខណៈមន្រ្តីមូលដ្ឋានសម្រេចឱ្យពួកគេបើកឡើងវិញ ប៉ុន្តែត្រូវតែបន្តអំពីវិធានការសុវត្ថិភាពរួមមាន៖ ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវនីតិវិធីពិនិត្យសុខភាព










