ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតី បានបង្ខំឱ្យរោងចក្រជាច្រើនបិទទ្វារ ខណៈដែលទឹកជំនន់បានហូរចូលរោងចក្របណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងគំរាមដល់ការបិទផ្លូវកាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ។
ប្រទេសជប៉ុនបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងវាយប្រហារទៅកាន់ភាគខាងលិច និងកណ្តាលនៃប្រទេសជប៉ុនរហូតដល់ព្រឹកថ្ងៃពុធ ដោយឈានដល់តំបន់ Osaka និង Nagoya កាន់តែខ្លាំង ដែលបានគំរាមកំហែងដល់អាជីវកម្ម និងខូចខាតទ្រព្យសម្បត្តិជាច្រើន។ រោងចក្រ Toyota Motor ៣ កន្លែង ត្រូវបានបិទទ្វារកាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Fukuoka ។ រោងចក្រនេះផលិតនូវរថយន្តទំនើបម៉ាក Lexus និងរថយន្តផ្សេងទៀត ដែលជារោងចក្រកំពូលរបស់ជប៉ុន។ ក្រុមហ៊ុន Daihatsu Motor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota បានបញ្ឈប់ការផលិតមួយចំនួនក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។

រោងចក្រឧស្សាហកម្មជាច្រើនត្រូវបានបិទ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សជាង ៥០ នាក់នៅលើកោះ Kyushu ដែលជាមូលដ្ឋានផលិតដ៏សំខាន់សម្រាប់ក្រុមហ៊ុនជប៉ុន ដែលធ្លាប់បានវាយប្រហាដោយគ្រោះមហន្តរាយនៅទីនោះកាលពីមុន រួមទាំងការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីឆ្នាំ ២០១៦ ។ រោងចក្ររបស់ក្រុមហ៊ុន Mitsui Mining & Smelting នៅទីក្រុង Fukuoka ខេត្ត Omuta បានរងការខូចខាតដោយសារទឹកជនន់។ ក្រុមហ៊ុន Mitsubishi Chemical បានបញ្ឈប់ការផលិតនៅ Omuta បន្ទាប់ពីជំនន់ទឹកភ្លៀងជន់យ៉ាងខ្លាំង បណ្ដាលឱ្យបិទស្ថានីយ៍បំលែងថាមពល ធ្វើឱ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពល។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតបង្គន់ Toto ក៏បានបញ្ឈប់ការផលិតនៅក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងខេត្ត Fukuoka នៅពេលដែលមានការព្រួយបារម្ភថាទឹកជំនន់នឹងកាត់ផ្តាច់ផ្លូវ។ ចំណែកឯ ក្រុមហ៊ុន Canon បានបញ្ឈប់ការងារនៅរោងចក្រផលិតម៉ាស៊ីនថតឌីជីថល ក្នុងខេត្ត Nagasaki Prefecture ដោយសារតែព្រួយបារម្ភដល់សុវត្ថិភាពបុគ្គលិក។ ក្រុមហ៊ុន Panasonic ក៏បានបញ្ឈប់ការផលិតកុងទ័រ ដែលជាសមាសធាតុអេឡិចត្រូនិកនៅក្នុងខេត្ត Kumamoto ផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ newsonjapan


