- ទេសចរណ៍ទេសចរណ៍ July 9, 2020 Chan Sreyny
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរក្នុងឆ្នាំនេះអាចនឹងធ្លាក់ចុះដល់ ៨០% ឬ ៨.២ លាននាក់ ដែលបានធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះដល់ ៣៩៦ ពាន់លានបាត (ជាង ១២ ពាន់លានដុល្លារ)។ ការព្យាករណ៍ចុងក្រោយដែលចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលប្រទេសថៃបានទទួលភ្ញៀវទេសចរចំនួន ៦.៧ លាននាក់ចាប់ពីខែមករា ដល់ខែមីនា។ ចាប់ពីថ្ងៃទី៣ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា មិនមានការមកដល់នៃភ្ញៀវអន្តរជាតិនោះទេ ខណៈពេលដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានដាក់បម្រាមលើការហោះហើរ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ថៃភាគច្រើនត្រូវបានរំពឹងថា នឹងចាប់ផ្តើមបើកឡើងវិញតំបូងបំផុតនៅខែសីហា ។ លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 9, 2020 Chan Sreyny
ទោះបីជាវិបត្តិកូវីដ-១៩ បានវាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក្ដី ក៏ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២០ នេះ នៅមានភាពវិជ្ជមាននៅឡើយ។ ការអះអាងនេះត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម វង្សី វិស្សុត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេល កន្លង មកក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ–១៩។ នាឱកាសនោះ ឯកឧត្ដម បានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិស័យកាត់ ដេរកម្ពុជា មានការធ្លាក់ចុះខ្លាំងដោយហេតុថា ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានផ្អាកការបញ្ជាទិញសិនព្រោះតែវិបត្តិកូវីដ–១៩។ ប៉ុន្តែបើយើងមើលវត្ថុផ្សេងទៀតដែលយើងនាំចេញ យើហអត់ទាន់ធ្លាក់នៅឡើយទេ ឧទាហរណ៍ ទំនិញកសិកម្មទំនិញមិន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2020 Chan Sreyny
នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយពង្រឹងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស និងបង្កើនជំនួយសង្គមដល់ជនក្រីក្រដែលងាយរងគ្រោះ និងផ្តល់នូវការជម្រុញសេដ្ឋកិច្ចដល់អាជីវកម្ម។ ប្រទេសកម្ពុជាងាយទទួលរងផលប៉ះពាល់ដោយជំងឺ Covid-19 ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងធ្លាក់ចុះត្រឹម ៥.៥% ក្នុងឆ្នាំ ២០២០ ធ្វើឱ្យប្រជាជន ១.៣ លាននាក់ទៀតកំពុងប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រ។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masa Asakawa មានប្រសាសន៍ថា « ជំងឺ Covid-19 បានគម្រាមកំហែងដល់វឌ្ឍនភាពក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះដូចជា ស្ត្រី និងពលករចំណាកស្រុកជាដើម។ ប្រាក់កម្ចីនេះគឺជាផ្នែកមួយនៃផែនការចូលរួមរយៈពេលវែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលផ្តោតលើការគាំទ្រដល់ការស្តារសេដ្ឋកិច្ចនិងនិរន្តរភាពសារពើពន្ធរបស់ប្រទេសកម្ពុជា »។ សូមបញ្ជាក់ផងដែរថា
- អាជីវកម្មអាជីវកម្ម July 8, 2020 Chan Sreyny
ក្រុមហ៊ុន Levi Strauss & Co កាលពីពេលថ្មីៗនេះបានព្រមានថា អាជីវកម្មរបស់ខ្លួននឹងរងផលប៉ះពាល់ក្នុងឆមាសទី១ នៃឆ្នាំនេះ បើទោះបីជាការលក់នៅតាមបណ្ដាហាងដែលបានបើកដំណើរការឡើងវិញ បន្ទាប់ពីមានការបិទប្រទេសដែលបានកំណត់ដោយរដ្ឋាភិបាល មានភាពប្រសើរក៏ដោយ។ ម្ចាស់ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយការងារប្រហែល ៧០០ កន្លែង ឬប្រហែល ១៥% នៃបុគ្គលិកសរុបរបស់ខ្លួននៅក្នុងផ្នែកមួយចំនួន។ ប៉ុន្តែចំពោះផ្នែកលក់រាយ និងផ្នែកផលិតមិនត្រូវបានកាត់បន្ថយនោះទេ ដោយសារតែផ្នែកទាំងពីរនេះបានជួយឱ្យក្រុមហ៊ុនសន្សំបានរហូតដល់ ១០០ លានដុល្លារជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ នៅក្នុងរយៈពេលនៃការបិទហាងបណ្ដោះអាសន្នក្រុមហ៊ុន Levi’s ក៏បានណែនាំទៅកាន់តំណាងចែកចាយរបស់ខ្លួន ឱ្យលក់ផលិតផលនៅតាមប្រព័ន្ធអ៉ីនធឺណេតដែលមានឈ្មោះថា Curbside Pickup ខណៈពេលដែលអតិថិជនងាកមករកការទិញឥវ៉ាន់នៅតាមប្រព័ន្ធអ៉ីនធឺណេត។ តាមរបាយការណ៍របស់ក្រុមហ៊ុន បានឱ្យដឹងថាការលក់តាមប្រព័ន្ធអ៉ីនធឺណេតនៅក្នុងត្រីមាសទី២ នេះមានការកើនឡើង
- អចលនទ្រព្យអចលនទ្រព្យ July 8, 2020 Chan Sreyny
អាជ្ញាធរអចលនទ្រព្យថៃ (IEAT) បាននិយាយថា ការលក់ដីនៅតំបន់ឧស្សាហកម្មចំនួន ៦១ កន្លែងនៅទូទាំងប្រទេសបានធ្លាក់ចុះ ៣.៩% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៩ ខែកន្លងមកនេះ។ ការធ្លាក់ចុះនេះ បណ្ដាលមកពីការលំបាករបស់វិនិយោគិនបរទេសដែលបានចូលមកក្នុងប្រទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅពេលមានការរីករាលដាល។ ជាក់ការលក់ដីនៅអំឡុងខែតុលា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ បានធ្លាក់ចុះ ១ ៦៩៣.៩២ រ៉ៃ។ លោកស្រី Somchint Pilouk អភិបាលនៃ IEAT បានមានប្រសាសន៍ថាវិបត្តិជំងឺឆ្លងនេះមិនទាន់ចប់នៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងបន្តពង្រីកគម្រោងវិនិយោគនានាដើម្បីបម្រើដល់កំណើនតម្រូវការនៅក្នុងវិស័យអចលនទ្រព្យឧស្សាហកម្ម។ ទោះជាយ៉ាងនេះក្ដីលោកស្រីបានបន្ថែមថា (IEAT) មិនមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃបរិមាណលក់ដីធ្លីទេ ព្រោះប្រទេសថៃកំពុងទាញយកអត្ថប្រយោជន៍ពីវិនិយោគិនផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។ ខណៈកាលពីដើមឆ្នាំនេះ IEAT
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2020 Chan Sreyny
សេដ្ឋកិច្ចអូស្រ្តាលីនឹងត្រូវខាតបង់ប្រាក់ ១ ពាន់លានដុល្លារអូស្រ្តាលី (ជិត ៧០០ លានដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍ ដោយសារការបិទព្រំដែនដ៏មមាញឹកបំផុតរវាងរដ្ឋពីររបស់ខ្លួន និងការចាក់សោរទីក្រុង Melbourne ឡើងវិញ នេះបើយោងតាមការលើកឡើងរបស់លោក Josh Frydenberg។ ព្រំដែននៃរដ្ឋធំៗចំនួនពីររបស់ប្រទេសនេះដូចជា រដ្ឋ New South Wales , Victoria និងទីក្រុង Melbourne ត្រូវបានបញ្ជាឲ្យបិទទ្វារឡើងវិញ បន្ទាប់ពីករណីឆ្លងថ្មីៗបានកើនឡើង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមមន្រ្តីនៅក្នុងរដ្ឋទាំងពីរបានយល់ព្រមបិទព្រំដែនសម្រាប់រយៈពេលមិនកំណត់មួយដោយមានការជូនដំណឹងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ ខណៈក្រុមមន្រ្តីក្នុងរដ្ឋ Victoria ក៏បានប្រកាសពីការបិទទីក្រុង Melbourne ឡើងវិញដែលនឹងចាប់ផ្តើមពីពាក់កណ្តាលអាធ្រាត្រថ្ងៃពុធ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 8, 2020 Chan Sreyny
យោងតាមការសែត Bangkokpost បានចុះផ្សាយកាលពីថ្មីៗនេះថា ប្រទេសថៃមិនមានការព្រួយបារម្ភក្នុងការខ្វះខាតម៉ាស់ប្រើប្រាស់ទៀតទេ ដោយសារតែរោងចក្ររបស់ថៃផលិតម៉ាស់បានចំនួន ៤.២ លានម៉ាស់ក្នុងមួយថ្ងៃ។ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្ម លោក Whichai Phochanakij បាននិយាយថា ប្រទេសថៃផលិតម៉ាស់ពេទ្របានជាង ១.២ លានម៉ាស់ក្នុងមួយថ្ងៃ និងម៉ាស់ដទៃទៀតសរុបទូទាំងប្រទេសបានជាង ៤.២ លានម៉ាស់ក្នុងមួយថ្ងៃ។ នៅមុនពេលមានវិបត្តិជំងឺ Covid-19 ថៃមានរោងចក្រផលិតម៉ាស់ចំនួន ១១ រោងចក្រដែលការផលិតសរុបទូទាំងប្រទេសបានត្រឹមតែ ១.២ លានម៉ាស់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែបន្ទាប់ពីមានការរាតត្បាតនៃជំងឺ ថៃបានបង្កើតរោងចក្រចំនួន ១២ បន្ថែមទៀតដែលរោងចក្រសរុបមានចំនួន ២៣ ទូទាំងប្រទេស ដើម្បីបង្កើនសង្វាក់ផលិតកម្មក្នុងការផលិតម៉ាស់ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ។ គួរឱ្យដឹងផងដែរថា រោងចក្រចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2020 Chan Sreyny
ក្រសួងហិរញ្ញវត្ថុថៃកំពុងផ្ដល់ជូននូវការកាត់បន្ថយពន្ធលើការលក់ និងការបន្ធូរបន្ថយពន្ធរយៈពេលខ្លីសម្រាប់អាជីវកម្មមួយចំនួនដើម្បីជួយពួកគេក្នុងការដោះស្រាយផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ឱ្យកាន់តែប្រសើរឡើង។ លោក Thanakorn Wangboonkongchana លេខារបស់លោក Uakama Savanayana រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថា ចំនួនអ្នកស្លាប់និងការឆ្លងរាលដាលនៃជំងឺ Covid-19 នៅទូទាំងពិភពលោកបានបន្តកើនឡើង ហើយបញ្ហានេះបានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលដល់សេដ្ឋកិច្ចថៃ។ លោក Thanakorn បានបន្ថែមថា អត្រាពន្ធលើការលក់ត្រីចក្រយានអគ្គិសនីត្រូវបានកាត់បន្ថយពាក់កណ្តាលមកនៅត្រឹម ២% ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត និងជំរុញឱ្យក្រុមហ៊ុនផលិតត្រីចក្រយានអគ្គិសនី ដើម្បីរក្សាការងារក្នុងកំឡុងពេលលំបាកទាំងនេះ។ ដោយឡែកពន្ធលើការលក់ផ្លែឈើ និងបន្លែក៏ត្រូវបានកាត់បន្ថយពាក់កណ្តាលផងដែររហូតដល់ ១០% ព្រោះវាជាផលិតផលផ្ដល់នូវសុខភាពល្អ។ ជាងនេះទៅទៀតដើម្បីជាការលើកទឹកចិត្តសម្រាប់អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍និងបដិសណ្ឋារកិច្ចដើម្បីរក្សាបុគ្គលិករបស់ខ្លួនក្រសួងកំពុងផ្តល់ជូនពួកគេនូវការលើកលែងពន្ធសាជីវកម្មរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ ដោយអាជីវកម្មទាំងនោះរួមមាន ហាងស្ប៉ា ម៉ាស្សា ភោជនីយដ្ឋាន










