មហាសេដ្ឋី Bill Gates៖ « មនុស្សមួយចំនួននៅអាមេរិកកំពុងព្រងើយកន្តើយនឹងការរីករាលដាលនៃវីរុស Covid-19 ខណៈករណីឆ្លងកើនឡើងជាង ៣ លានករណី »
បុគ្គលជោគជ័យ July 11, 2020 Chan Sreyny

មហាសេដ្ឋី Bill Gates បាននិយាយនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះថា ល្បឿននៃការរាតត្បាតនៃវីរុសកូវីដ-១៩ ទាំងនៅលើពិភពលោក និងនៅសហរដ្ឋអាមេរិកគឺ​ អាក្រក់ជាងអ្វីដែលគាត់រំពឹងទុកទៅទៀត។ លោកបានលើកឡើងបន្ថែមថា ដោយសារឥរិយាបថ និងការទាក់ទងរបស់សហរដ្ឋអាមេរិកមិនដំណើរការល្អ ធ្វើឲ្យការរីករាលដាលកាន់តែខ្លាំងឡើងៗ ហើយវាគឺជារឿងអាម៉ាស់ណាស់។

សហស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយអំពីការគំរាមកំហែងនៃជំងឺរាតត្បាតអស់ជាច្រើនឆ្នាំមកហើយ ដោយនៅលើវេទិការ TED Talk ឆ្នាំ២០១៥ លោកបាននិយាយថា៖ « យើងមិនទាន់ត្រៀមខ្លួនសម្រាប់ការរីករាលដាលបន្ទាប់ទេ »។ តាមពិតទៅលោក Gates នៅតែខកចិត្តចិត្តយ៉ាងខ្លាំងចំពោះការឆ្លើតបរបស់សហរដ្ឋអាមេរិក ចំពោះការរាតត្បាតរាតត្បាតនាពេលបច្ចុប្បន្នដោយលើកឡើងពីកង្វះខាតក្នុងការណែនាំ និងការសម្របសម្រួលរបស់ថ្នាក់ដឹកនាំ។

មហាសេដ្ឋីរូបនេះបានមានប្រសាសន៍ថា មនុស្សមួយចំនួនមានហេតុផលផ្សេងទៀតដែលសហរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយខ្លាំងបំផុតនៃវីរុសនោះគឺ ប្រជាជនមិនមានឆន្ទៈក្នុងការធ្វើតាមការណែនាំ និងអំពាវនាវក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ដូចជាការពាក់ម៉ាស់ និងការដាក់ដោយឡែក។ លោកបានបន្តថា មនុស្សមួយចំនួននៅសហរដ្ឋអាមេរិកកំពុងព្រងើយ​កន្តើយចំពោះការរីករាលដាលនៃជំងឺនេះ ដោយពួកគេយល់ថាវាជារឿងនយោបាយទៅវិញ ខណៈប្រធានាធិបតីដូណាល់ត្រាំត្រូវបានគេចោទប្រកាន់ថាធ្វើនយោបាយលើការពាក់ម៉ាសមុខ។

ឧទាហរណ៍គាត់មិនពាក់ខ្លួនឯងហើយនៅមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងផ្ទះរបស់គាត់នៅ Tulsa កាលពីថ្ងៃសៅរ៍ ហើយគាត់បាននិយាយថា ប្រជាជនគួរតែធ្វើអ្វីដែលពួកគេចង់បាន (អំពីរឿងពាក់ម៉ាស់)។ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននិយាយថា ប្រសិនបើត្រូវខ្លួន​បានជាប់ឆ្នោតលោកនឹងធ្វើការដាក់ការពាក់ម៉ាស់ជារឿងចាំបាច់។

ជាមួយគ្នានេះនៅពេលដែលរដ្ឋនានាបើកដំណើរការឡើងវិញ ប្រជាជនមិនមានឆន្ទៈក្នុងការស្នាក់នៅក្នុងផ្ទះដាច់ពីគ្នា និងពាក់ម៉ាស់មុខទេ។ ហើយមនុស្សដែលមិនត្រូវបានប៉ះពាល់ភ្លាមៗដោយ Covid-19 ឬ ស្គាល់នរណាម្នាក់ដែលមានផ្ទុកវីរុសប្រហែលជាមិនយល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះទេ។ លោក Gates បាននិយាយថា៖ « វាហាក់ដូចជាមនុស្សមានឆន្ទៈក្នុងការបិទទ្វារម្តងហើយក្នុងរយៈពេលជាក់លាក់ណាមួយ »។ លើសពីនេះលោកបានលើកឡើងថា សហរដ្ឋអាមេរិក ខុសពីប្រទេសកូរ៉េខាងត្បូង អាឡឺម៉ង់ និងអូស្រ្តាលីដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់វីរុស Covid-19 ជាមួយនឹងការទំនាក់ទំនងល្អ និងការដាក់ឲ្យនៅដាច់ឆ្ងាយនៅពេលដែលមនុស្សឆ្លង៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc