ក្រសួងកសិកម្មរបស់ជប៉ុន បានព្រមានពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ ឧស្សាហកម្ម កសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងបាននិយាយថា គិតត្រឹមម៉ោង ១១ ព្រឹកកាលពីថ្ងៃសុក្រ នេះខេត្តចំនួន ៣០ ត្រូវបានរងការខូចខាត។ ទីក្រុង Kumamoto និង Kagoshima នៅភាគនិរតីនៃតំបន់ Kyushu ត្រូវបានរងគ្រោះយ៉ាងខ្លាំងដោយសារអាកាសធាតុ។ ការខាតបង់សរុប ចំពោះឧស្សាហកម្មដោយសារទឹកជំនន់ និងការបាក់ដីត្រូវបានប៉ាន់ប្រមាណថាមានចំនួនលើសពី ១១.៧ ពាន់លានយ៉េន ឬជិត ១១០ លានដុល្លារ។ ខេត្ត Fukuoka និង Miyazaki ត្រូវាបានរាយការណ៍មកថារងការខូចខាតចំពោះ ទូកនេសាទ និងកំពុងផែ។

ទន្ទឹមនឹងនេះ មន្ត្រីក្រសួងក៏បាននិយាយទៀតថា ការខាតបង់ច្រើនលើសពីការរំពឹងទុក ព្រោះការស្ទង់មតិនៅក្នុងខេត្តដែលរងផលប៉ះពាល់ មិនត្រូវបានអនុវត្តយ៉ាងច្បាស់លាស់នោះទេ៕


អត្ថបទ៖ នីតា
ប្រភព៖ nhk


