- BoostrongBoostrong July 10, 2020 Chan Sreyny
ប្រកបមុខរបរជាជាងម៉ូតូយូរហើយ តែមិនសល់លុយសោះ រកបានត្រឹមតែចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះមិនមានលុយទិញគ្រឿងឧបករណ៍ និងគ្រឿងបន្លាស់ឲ្យបានគ្រប់គ្រាន់ដូចគេ ។ ជីវិតឡើងចុះមើលមិនឃើញមែន ដូចជាទេវតាជួយអ៊ីចឹង ឃើញគេញ៉ាំប៊ូសស្រ្តងត្រូវរង្វាន់ច្រើន ថែមទាំងមានកំលាំងផង ក៏ទិញប៊ូសស្រ្តងញ៉ាំស្រាប់តែឈ្នះរង្វាន់ 1000$។ លោក រិទ្ធ ប្រុស ជាអ្នកខេត្តកំពង់ធំ ដែលស្ថិតនៅភូមិកំព្រា ឃុំប្រលាយ ស្រុកស្ទោង មានភរិយា និងកូនប្រុសម្នាក់រស់នៅជុំគ្នា។ សព្វថ្ងៃជីវភាពគ្រួសាររបស់ជាងម៉ូតូរូបនេះ ពិតជាមិនស្រួលទេត្រូវចំណាយគ្រប់ច្រកល្ហក់ ហើយមានតែលោកម្នាក់គត់ជាបន្ទុលគ្រួសារខិតខំស្វះស្វែងសន្សំលុយ ដើម្បីពង្រីកជីវភាពរបស់ខ្លួន។ ក្រោយពេលបានឈ្នះរង្វាន់ 1000$ ពីប៊ូសស្រ្តងលោកបានបញ្ជាក់ឲ្យដឹង។ ប៊ូសស្រ្តងជាភេសជ្ជៈប៉ូវកំលាំងដែលមានគុណភាពកំរិតលោកដែលទើបតែឈ្នះមេដាយមាសឆ្នាំ 2020 ពីស្ថាប័នMONDE_SELECTION និងរិតតែពិសេសប៊ូសស្រ្តងនៅតែផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតផង៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស អាចនឹងចំណាយពេលយូរជាងការរំពឹងទុកក្នុងការងើបឡើងវិញ បន្ទាប់ពីរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដោយជំងឺ Covid-19 នេះបើយោងតាមសម្ដីរបស់អ្នកឃ្លាំមើលសេដ្ឋកិច្ច ដែលបានព្យាករណ៍កាលពីពេលថ្មីៗនេះ។ លោកស្រី Helen Dickinson នាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយចក្រភពអង់គ្លេស មានការព្រួយបារម្ភអំពីស្ថានភាពនាពេលបច្ចុប្បន្ន ពីព្រោះរយៈពេល ២ សប្តាហ៍នៃការបើកដំណើរការរបស់ហាងជាច្រើននៅប្រទេសអង់គ្លេសឡើងវិញក៏ដោយ ប៉ុន្តែមិនស្មើនឹងពាក់កណ្ដាលនៃហាងកាលពីឆ្នាំមុន។ លោកស្រីមានប្រសាសន៍ថា « តាមស្តង់ដារអឺរ៉ុប ការងើបឡើងវិញរបស់ចក្រភពអង់គ្លេសនៅតែមានភាពយឺតយ៉ាវដដែល »។ ទន្ទឹមនឹងនេះ ស្ថិតិផ្លូវការមួយបានបង្ហាញថា GDP របស់អង់គ្លេសបានធ្លាក់ចុះ ២.២% នៅក្នុងត្រីមាសទី១ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេល ៤១ ឆ្នាំ ហើយសេដ្ឋកិច្ចបានធ្លាក់ចុះ ២០.៤% កាលពីខែមេសា ។ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Chan Sreyny
យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសាព័ត៌មានរ៉យទ័របានបង្ហាញនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងធ្លាក់ចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានអស់ជាច្រើនទសវត្សនៅក្នុងឆ្នាំនេះ រហូតដល់ខែមីនាឆ្នាំ២០២១ (ឆ្នាំសារពើពន្ធ)។ ការធ្លាក់ចុះយ៉ាងគំហុកនេះបានបង្ខំឲ្យរដ្ឋាភិបាលចងក្រងនូវកញ្ចប់ជំរុញសេដ្ឋកិច្ចមួយទៀត ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាត។ តាមរយៈការស្ទង់មតិ អ្នកឆ្លើយសំណួរជាច្រើនបានព្យាករណ៍ពីគោលនយោបាយបន្ទាប់របស់ធនាគារជប៉ុន (BOJ) ដើម្បីពង្រីកសកម្មភាពជំរុញប៉ុន្តែពួកគេមិនបានមើលឃើញពីការរីករាលដាលនៃរោគរាតត្បាតដែលបង្កជាវិបត្តិក្នុងវិស័យធនាគារនៅឆ្នាំនេះទេ។ សេដ្ឋកិច្ចជប៉ុនដែលជា សេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ៥.៣% ក្នុងឆ្នាំសារពើពន្ធនេះ ហើយបើតាមការស្ទង់មតិពីថ្ងៃទី ៣-៩ ខែកក្កដារបស់អ្នកសេដ្ឋកិច្ចជាង ៣០រូបបង្ហាញថា ភាគច្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះចាប់តាំងពីធ្វើការប្រៀបធៀបទិន្នន័យនៅក្នុងឆ្នាំ ១៩៩៤ មកម្ល៉េះ។ ទោះជាយ៉ាងនេះក្ដីការស្ទង់មតិក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចជប៉ុននឹងស្ទុះងើប ៣.៣ ភាគរយនៅឆ្នាំក្រោយ ដោយសេដ្ឋកិច្ចនឹងកើនឡើងប្រចាំឆ្នាំក្នុងអត្រា ១០.០% ក្នុងត្រីមាសបច្ចុប្បន្ននៃឆ្នាំ២០២០ បន្ទាប់ពីបានធ្លាក់ចុះ ២៣.៩% នៅក្នុងត្រីមាសទី ២ គិតត្រឹមខែមិថុនា។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Khmernote
ថៃ៖ សារព័ត៌មាន bangkokpost បានរាយការណ៍ថា សកម្មភាពពាណិជ្ជកម្មនៅតាមច្រកព្រំដែនថៃសរុបរួមនៅទូទាំងប្រទេសបានធ្លាក់ចុះ ៩,៧% នៅក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំ ២០២០ នេះ បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំកន្លងទៅ ហើយមូលហេតុដែលជំរុញឲ្យមានការធ្លាក់ចុះដូចនេះគឺព្រោះតែការកើតមានវិបត្តិនៃជំងឺកូវីដ ១៩ ។ បើតាមនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃបានបញ្ជាក់ឲ្យដឹងថា ត្រឹមរយៈពេល ៥ ខែដំបូងនេះសកម្មភាពនៅតាមច្រកព្រំដែនថៃមានទំហំជាទឹកប្រាក់សរុបចំនួន ៥២៤,៣៥ ពាន់លានបាត (ជាង ១៦,៧៦ លានដុល្លារ) ក្នុងនោះការនាំចេញមានតម្លៃ ៣០៥,៧២ ពាន់លានបាត (ជាង ៩,៧៧ ពាន់លានដុល្លារ) ធ្លាក់ចុះ ៩%បើធៀបនឹងឆ្នាំចាស់ និងការនាំចូលមានតម្លៃ ២១៨,៦៣ លានបាត
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Chan Sreyny
ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលរបស់ចិន បានងើបឡើងវិញជាបណ្ដើរៗនៅក្នុងខែមិថុនា ដោយសារសូចនាករសំខាន់ៗបានរាយការណ៍ពីការធ្លាក់ចុះកាលពីខែមុន នេះបើយោងតាមទិន្នន័យរបស់និយតករអាកាសចរណ៍ប្រទេសចិន បានបង្ហាញកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុនអាកាសចរណ៍ បានដឹកអ្នកដំណើរសរុបចំនួន ៣០.៧៤ លាននាក់ កាលពីខែមុនបានធ្លាក់ចុះ ៤២.៤% បើធៀបទៅនឹងឆ្នាំមុន។ យោងតាមព័ត៌មាន ដែលបានចេញផ្សាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ របស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានឱ្យដឹងថាការធ្លាក់ចុះបានថយចុះ ១០.២% កាលពីខែឧសភា ។ នៅក្នុងឆមាសទី ១ នៃឆ្នាំនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ១៥០ លាននាក់ស្មើនឹង ៤៥.៨% នៃចំនួនអ្នកដំណើរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា ជើងហោះហើរក្នុងស្រុកមានអ្នកដំណើរ ១៤០ លាននាក់ស្មើនឹង ៤៨.៦% ខណៈដែលផ្លូវអន្ដរជាតិបានរាយការណ៍ថាមាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Chan Sreyny
ភ្នំពេញ៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។ កាសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប (GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។ ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ មានប្រមាណ ១,០៣២
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Chan Sreyny
វៀតណាម៖ ការកាត់បន្ថយនៃចំនួនការងារនឹងកើនឡើងនៅក្នុងឆមាសទី២ នៃឆ្នាំនេះ បន្ទាប់ពីការបញ្ជាទិញពីក្រុមហ៊ុនផលិតមានការធ្លាក់ចុះ ដោយសារការរាតត្បាតនៃជំងឺ Covid-19 ។ យោងតាមម្ចាស់់ក្រុមហ៊ុនកែច្នៃឈើនៅ HCMC លោក Thang បាននិយាយថា លោកបានបិទផលិតកម្មសម្រាប់ការនាំចេញចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 ពីព្រោះមិនមានតម្រូវការនៅបរទេសទេ។ មុនពេលមានជំងឺរាតត្បាតការនាំចេញមានចំនួន ៧០% នៃការបញ្ជាទិញរបស់ក្រុមហ៊ុន។ លោកបានបញ្ឈប់បុគ្គលិក ៦០% ហើយបុគ្គលិកដែលនៅសល់ត្រូវបានរក្សាទុក ដើម្បីបម្រើតម្រូវការក្នុងស្រុកដែលបានធ្លាក់ចុះមុនជំងឺរាតត្បាត។ លោក Nguyen Chanh Phuong អនុប្រធានសមាគមសិប្បកម្ម និងឧស្សាហកម្មឈើនៃទីក្រុងហូជីមិញក៏បាននិយាយដែរថា ក្រុមហ៊ុនផលិតឈើភាគច្រើននៅក្នុង HCMC បានកាត់បន្ថយបុគ្គលិករបស់ខ្លួន ២០% ទៅ ៣០%
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Chan Sreyny
ឧស្សាហកម្មអាកាសចរណ៍ដែលប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ជាមួយនឹងការក្ស័យធនកាន់តែច្រើនឡើងៗ ដោយក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនមិនអាចជៀសផុតពីការក្ស័យធនបានទេ ព្រោះបំណុលបានកើនឡើងជាលំដាប់ ហើយប្រាក់ចំណូលកើនដែរតែក្នុងកម្រិតតិចតួច និងយឺតបំផុត នេះបើយោងតាម Brendan Sobie អ្នកធ្វើបទអត្ថាធិប្បាយនៃសារព័តមាន CNA ។ ប្រភពដដែលបានឲ្យដឹងថា បើទោះបីជាការធ្លាក់ចុះដល់ចំណុចទាបបំផុតរបស់ឧស្សាហកម្មទេសចរណ៍ពិភពលោកដោយសារចរាចរណ៍របស់អ្នកដំណើរកន្លងផុតទៅក៏ដោយក្ដី ប៉ុន្តែផលប៉ះពាល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពីវីរុស Covid-19 ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ ជាមួយគ្នានេះការក្ស័យធននៃក្រុមហ៊ុនអាកាសចរណ៍ទាំងនោះទំនងជាបន្តកើតមានជាបណ្ដើរៗក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ខណៈចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសលើពិភពលោកបានធ្លាក់ចុះនៅខែមេសា ជាមួយនឹងការធ្លាក់ចុះប្រាក់ចំណូលចំនួន ៩៤.៣% នៃចំនួនអ្នកដំណើរគិតជាភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយផ្អែកលើទិន្នន័យសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA)។ ជាមួយគ្នានេះនៅក្នុងត្រីមាសទី២ នេះនឹងក្លាយចំណុចទាបទាក់ទងនឹងប្រាក់ចំណេញជាមួយកំណត់ត្រានៃការខាតបង់ ដែលត្រូវបានគេរាយការណ៍ដោយក្រុមហ៊ុនអាកាសចរណ៍មកពីគ្រប់ទិសទីទាំងអស់លើកលែងតែប្រទេសចិនដែលបានធ្លាក់ចុះកាលពីខែកុម្ភៈ។ IATA កំពុងព្យាករអំពីការខាតបង់ចំនួន ៨៤ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២០ ដែលជាលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍










