ឆមាសដំបូងនៃឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជានៅតែខ្លាំង ដោយកើនឡើងជាង ៤១% ពីបរិមាណនាំចេញកាលពីឆ្នាំទៅ
សេដ្ឋកិច្ច July 14, 2020 Chan Sreyny

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នេះបានបង្ហាញថា ក្នុងឆមាសទី១ នៃឆ្នាំនេះ បរិមាណនាំចេញអង្ករបាន​ចំនួន ៣៩៧,៦៦០ តោន មានការកើនឡើងចំនួន ១១៦ ,១២២ តោន ស្មើនឹង ៤១.២៥% ច្រើនជាងបរិមាណនាំចេញក្នុងឆមាសទី១​ ឆ្នាំ២០១៩ ចំនួន ២៨១,៥៣៥ តោន។

របាយការណ៍ដដែលក៏បាបង្ហាញផងដែរថា កម្ពុជាបាននាំចេញទៅកាន់ទិសដៅចំនួន ៤៦ ប្រទេស ដោយក្នុងនោះរួំមមានប្រទេសចិនលំដាបទី១ (១៤៧,៩៤៩ តោន) ប្រទេសបារាំងលំដាប់ទី២ (៥១,១៧៥ តោន) ប្រទេសហ្គាបុងលំដាប់ទី៣ (២៣,៦៩១ តោន) ប្រទេសម៉ាឡេស៊ីលំដាប់ទី៤ (២១,៩០៤ តោន) ប្រទេសអូស្រ្តាលីលំដាប់ទី៥ (១៨,៨១៩តោន) ប្រទេសអង់គ្លេសលំដាប់ទី៨ (១០,៥៣៤ តោន) ប្រទេសប៉ូឡូញលំដាបទី៩ (៩,៩៤៥ តោន) និងប្រទេសប្រ៊ុយណេលំដាប់ទី១០ ( ៩,៤៥០ តោន) ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចេញអង្ករមានចំនួន ៦៦ ក្រុមហ៊ុន។

សូមជម្រាប​ផងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផល ស្រូវរដូវវស្សាធ្វើការដាំដុះ​បានចំនួន ១,៥៧៤,៨១៨ ហិកតា ស្មើនឹង ៦០.៨៥% នៃផែនការចំនួន ២,៥៨៨,១៣០ ហិកតា៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ