មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) បានអនុញ្ញាតឱ្យ គណៈកម្មាធិការជំងឺឆ្លងរបស់ Se Kaeo បើកច្រកទ្វារ Aranyaprathet ឡើងវិញ ដើម្បីដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងកម្ពុជា។
ការបើកច្រកឡើងវិញនេះ ចាប់ផ្តើមពីថ្ងៃពុធ ដោយយានយន្តចំនួន ៥០ គ្រឿងនឹងត្រូវអនុញ្ញាតអោយឆ្លងកាត់ព្រំដែនចន្លោះម៉ោង ៨ ព្រឹកដល់ម៉ោង ១ រសៀលជារៀងរាល់ថ្ងៃ។ រថយន្តនីមួយៗ អាចដឹកអ្នកដំណើរបានតែ ២ នាក់ប៉ុណ្ណោះ ដែលត្រូវពិនិត្យរករោគសញ្ញា Covid-19 ស្របតាមការណែនាំស្តីពីការគ្រប់គ្រងជំងឺ ដែលមានស្រាប់មុនពេលចូលប្រទេសថៃ។

ទន្ទឹមនឹងនេះ លោកអធិការស្រុក Sawanit Suriyakul Na Ayutthaya បាននិយាយថា ប្រជាជនកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើជំនួញទេ។ លោកបានបន្តថា អាជីវករអាចរើទំនិញរបស់ពួកគេនៅផ្សារ Rong Kluea បាន ប៉ុន្តែពួកគេនឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរនៅខាងក្រៅតំបន់ ដែលត្រូវបានអនុញ្ញាតនោះទេ។ លោកអធិការស្រុករូបនេះបានពន្យល់ថា អាជីវករខ្មែរដែលមានការអនុញ្ញាតជាផ្លូវការ ក្នុងការស្នាក់នៅក្នុងប្រទេសថៃមុនពេលព្រំដែន Aranyaprathet ត្រូវបានបិទ អាចបើកអាជីវកម្មរបស់ពួកគេដូចធម្មតា៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


