- សេដ្ឋកិច្ចសេដ្ឋកិច្ច July 11, 2020 Chan Sreyny
ដៃគូអន្តរជាតិជាច្រើនចង់សហការជាមួយក្រុមហ៊ុនផលិត PEGA Vietnam ដើម្បីនាំយកម៉ូតូអគ្គិសនី PEGA-S ទៅកាន់ប្រទេសចិន និងអឺរ៉ុប នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក VNA។ លោក Doan Linh ប្រធាន PEGA វៀតណាមបានមានប្រសាសន៍ថាទោះបីមានការរាតត្បាតដោយវីរុស Covid-19 ក៏ដោយក៏PEGA នៅតែខិតខំប្រឹងប្រែងដើម្បីសម្រេចបាន និងឈានទៅរកទីផ្សាអន្តរជាតិបន្ថែមទៀត ដោយសង្កត់ធ្ងន់ថា នេះជាលើកទី១ មួយហើយដែលផលិតផលបច្ចេកវិទ្យាដូចជាម៉ូតូត្រូវបាននាំចេញទៅប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជា ឧស្សាហកម្មផលិតរថយន្តអគ្គិសនី។ លោកបានបន្ថែមថា PEGA បានសហការជាមួយដៃគូផលិតកម្មនិងពាណិជ្ជកម្មមួយចំនួនដើម្បីលក់ PEGA-S នៅអឺរ៉ុបក្នុងគោលបំណងលើកកម្ពស់យីហោវៀតណាមនៅទូទាំងពិភពលោក។ ខណៈ PEGA-S គឺជាម៉ូដែលថ្មី ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុនត្រូវបានគេណែនាំនៅក្នុងទីផ្សារក្នុងស្រុកកាលពីខែឧសភាក្នុងតម្លៃ ៣២.៩
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 11, 2020 Chan Sreyny
ក្រសួងកសិកម្មរបស់ជប៉ុន បានព្រមានពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ ឧស្សាហកម្ម កសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងបាននិយាយថា គិតត្រឹមម៉ោង ១១ ព្រឹកកាលពីថ្ងៃសុក្រ នេះខេត្តចំនួន ៣០ ត្រូវបានរងការខូចខាត។ ទីក្រុង Kumamoto និង Kagoshima នៅភាគនិរតីនៃតំបន់ Kyushu ត្រូវបានរងគ្រោះយ៉ាងខ្លាំងដោយសារអាកាសធាតុ។ ការខាតបង់សរុប ចំពោះឧស្សាហកម្មដោយសារទឹកជំនន់ និងការបាក់ដីត្រូវបានប៉ាន់ប្រមាណថាមានចំនួនលើសពី ១១.៧ ពាន់លានយ៉េន ឬជិត ១១០ លានដុល្លារ។ ខេត្ត Fukuoka និង Miyazaki ត្រូវាបានរាយការណ៍មកថារងការខូចខាតចំពោះ ទូកនេសាទ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 11, 2020 Chan Sreyny
ជប៉ុននឹងផ្ដល់ជំនួយចំនួន ១០៦ លានដុល្លារអាមេរិកដល់បណ្ដាប្រទេសមេគង្គ ខណៈដែលប្រទេសរបស់ខ្លួនកំពុងជួបទុក្ខលំបាកធ្ងន់ធ្ងរឥតឈប់ចាប់តាំងពីពេលផ្ទុះឡើងនៃវីរុស Covid-19 រហូតមកទល់បច្ចុប្បន្ននេះ។ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃការបរទេសនៃសាធាររដ្ឋសង្គមនិយម វៀតណាម និងឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពី លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូនេះ បានឲ្យដឹងថា ប្រទេសជប៉ុនបានបន្តការគាំទ្រនៅក្នុងតំបន់មេគង្គ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 11, 2020 Chan Sreyny
ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មបរទេសបានស្នើសុំឱ្យ រដ្ឋាភិបាលបើកច្រកព្រំដែនចំនួន ៩ កន្លែងដែលបានបិទដោយសារជំងឹ Covid-19 ដើម្បីធ្វើការផ្លាស់ប្ដូរក្នុងការជំរុញលំហូរនៃទំនិញឡើងវិញ។ អគ្គនាយកនៃគនាយកដ្ឋានពាណិជ្ជកម្មបរទេស លោក Keerati Rushchano បាននិយាយថា ពាណិជ្ជកម្មតាមព្រំដែនចាប់ពីខែមករា ដល់ឧសភា បានធ្លាក់ចុះ ៩.៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញសរុបមានចំនួន ៣០៥.៧២ ពាន់លានបាត (ជាង ៩ ពាន់លានដុល្លារ) បានធ្លាក់ចុះ ៩.៣% ខណៈការនាំចូលមានតម្លៃ ២១៨.៦៣២ ពាន់លានបាត (ជិត ៧ ពាន់លានដុល្លារ) ធ្លាក់ចុះ ១០.៦៥% ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 11, 2020 Chan Sreyny
ភ្នំពេញ៖ រយៈពេល ៦ខែនៃឆ្នាំ២០២០ នេះអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៦ ៨២០,៤៨ ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤,០៧ លានដុល្លាអាមេរិក) កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ កាលពីពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។ ជាក់ស្ដែងចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២០ ចំណូលពន្ធ-អាករ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2020 Chan Sreyny
ប្រទេសកម្ពុជាបាននាំចេញផលិតផលកាត់ដេររួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរដែលមានតម្លៃនៅឆមាសទីមួយនៃឆ្នាំនេះ ធ្លាក់ចុះ ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញឲ្យដឹងដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបានពន្យល់ថា ការថយចុះនៃការនាំចេញសម្លៀកបំពាក់ គឺដោយសារការបញ្ឍប់ការបញ្ជាទិញពីទីផ្សារគោលដៅ ដែលបណ្ដាលមកពីជំងឺរាតត្បាតដោយវីរុស Covid-19។ លោកបានបន្តថា មូលហេតុចំបងនៃការធ្លាក់ចុះ គឺបណ្ដាលមកពីផលប៉ះពាល់នៃវីរុស ដែលធ្វើឲ្យការបញ្ជាទិញបានធ្លាក់ចុះនៅទូទាំងពិភពលោក ហើយនេះមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសដែលផលិតសម្លៀកបំពាក់ផងដែរដូចជា បង់ក្លាដែស និងវៀតណាម។ គួរម្លឹកផងដែរថា ដោយសារជំងឺរាតត្បាតរីករាលដាលនេះ រោងចក្រចំនួន ៤៥០ បានផ្អាកផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងទំនិញ ហើយ ៨៣ រោងចក្រត្រូវបានបិទជាផ្លូវការ។
- អាជីវកម្មអាជីវកម្ម July 10, 2020 Chan Sreyny
យីហោដ៏ល្បីបំផុតរបស់អាមេរិក Starbucks ជាក្រុមហ៊ុនដំបូងបំផុតនៅក្នុងប្រទេស ដែលតម្រូវឱ្យអតិថិជនពាក់ម៉ាស់នៅក្នុងហាងរបស់ខ្លួន។ ក្រុមហ៊ុនកាហ្វេរយក្សមួយនេះ បានប្រកាសកាលពីថ្ងៃពុធ ថាខ្លួននឹងតម្រូវឱ្យអតិថិជនពាក់ម៉ាស់ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោក Reggie Borges បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ថា « ពួកយើងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងបន្ត ក្នុងការផ្តល់ការគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់ដៃគូ (និយោជិក) និងអតិថិជនដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា យើងនឹងតម្រូវឱ្យអតិថិជនពាក់ម៉ាស់ នៅពេលដែលចូលមកក្នុងទីតាំងហាងកាហ្វេទាំងអស់នៅអាមេរិក » ។ បុគ្គលិករបស់ Starbucks ត្រូវបានណែនាំឱ្យបដិសេធមិនផ្ដល់សេវាកម្ម ដល់អតិថិជនដែលមិនពាក់ម៉ាស ផ្ទុយទៅវិញត្រូវស្នើសុំឱ្យអតិថិជនពាក់ម៉ាស ឬណែនាំឱ្យប្រើសេវាកម្ម drive-thru ។ ក្នុងករណីដែលអតិថិជនប្រឆាំងមិនព្រមពាក់ម៉ាស់
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 10, 2020 Chan Sreyny
យើងគ្រប់គ្នាអាចនឹងមិនជឿ ឬ មានការភ្ញាក់ផ្អើលខ្លាំងពីស្ត្រីវ័យក្មេងមួយរូបដែលបានឈានដល់កម្រិតចូលនិវត្តន៍មុនអាយុ ដោយពាក្យថាចូលនិវត្តន៍នេះបានន័យថា នាងមានលទ្ធភាពក្នុងការចិញ្ចឹមជិវិតរបស់ខ្លួនដោយមិនចាំបាច់ធ្វើការអ្វីទាល់តែសោះ បើនិយាយឲ្យស្រួលស្ដាប់ គឺមានលុយដេកចាយវាយដោយមិនខ្វល់សោះឡើយ។ អ្នកនាង JP Livingston បានចូលនិវត្តន៍នៅអាយុ ២៨ឆ្នាំ ជាមួយទឹកប្រាក់ចំនួន ២.២៥ លានដុល្លារអាមេរិក បានប្រាប់ពីអាថ៌កំបាំងក្នុងការសន្សំប្រាក់របស់នាងដើម្បីឈានមកដល់ចំណុចនេះ។ នៅលើប្លុករបស់នាងដែលមានឈ្មោះថា Money Habitជាកន្លែងដែលនាងពិភាក្សាពីរបៀបនៃការបង្កើត និងគ្រប់គ្រងផ្នែកហិរញ្ញតាំងពីក្មេង។ នៅពេលនាងមានអាយុ ១២ឆ្នាំ Livingston បានបង្កើតច្បាប់នៃហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយដោយយកគំរូតាមសៀវភៅ «Rich Dad, Poor Dad» ដែលធ្វើឱ្យនាងចាប់អារម្មណ៍ក្នុងការសន្សំនិងវិនិយោគ។ នៅពេលនាងដឹងថានាងអាចសន្សំប្រាក់បានយ៉ាងច្រើនដោយបញ្ចបថ្នាក់ (college) ក្នុងរយៈពេលតែបីឆ្នាំ នាងបានចាប់យកឱកាសនោះ។ នាងប្រាប់ស្ថានីយទូរទស្សន៍










