ក្រុមហ៊ុនផលិតស្រោមដៃជ័រកៅស៊ូធំជាងគេនៅប្រទេសម៉ាឡេស៊ី Top Glove កំពុងវិនិយោគ ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការស្រោមដៃការពារ ដែលកំពុងកើនឡើងនៅពេលមានជំងឺរាតត្បាត Covid-19 ។
ប្រធាននាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Top Glove លោក Lim Wee Chai បានថ្លែងប្រាប់សារព័ត៌មាន CNA នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា លោកបានកត់សម្គាល់ថាប្រាក់ចំណូលត្រីមាសទី៣ របស់ក្រុមហ៊ុនដែលបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា បានកើនឡើងជាង ៣ ដងដល់ជិត ៩០ លានដុល្លារអាមេរិក ខណៈដែលតម្លៃភាគហ៊ុនបានកើនឡើង ៤ ដងចាប់តាំងពីដើមឆ្នាំ។ លោកបន្ថែមថា « ឥឡូវនេះយើងទើបតែចាប់ផ្តើមទេ នៅមានត្រីមាសល្អៗជាច្រើនទៀតដែលត្រូវមក ដោយវាគ្រាន់តែជាត្រីមាសទី១ ប៉ុណ្ណោះហើយយើងកំពុងទទួលបានលទ្ធផលល្អ។ នៅ ៥ ឬ ៦ ត្រីមាសបន្ទាប់ទៀតអាចនឹងល្អច្រើនជាងនេះ បើនិយាយអំពីប្រាក់ចំណូល និងប្រាក់ចំណេញពីការលក់ »។

ស្រោមដៃនីត្រាតត្រូវបានលក់លើសពី ៣៦០ ថ្ងៃ ដែលមានន័យថាអតិថិជននឹងត្រូវរង់ចាំរហូតដល់មួយឆ្នាំ ដើម្បីទទួលបានការបញ្ជាទិញរបស់ពួកគេ។ អ្នកទិញភាគច្រើនជាភ្នាក់ងាររដ្ឋ ហើយអតិថិជនសជាច្រើនសុខចិត្តបង់ថ្លៃខ្ពស់ ដើម្បីធានាដល់ការដឹកជញ្ជូនរបស់ពួកគេ។ ទន្ទឹមនឹងនេះ ប្រទេសម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថាផលិតស្រោមដៃកៅស៊ូ ប្រហែល ៦៥% ដល់ការនៃផ្គត់ផ្គង់ពិភពលោក។ តម្រូវការស្រោមដៃកៅស៊ូមានការកើនឡើងជាលំដាប់ ចាប់តាំងពីមានជំងឺរាតត្បាត។

សាជីវកម្មស្រោមដៃកំពូលឥឡូវនេះ មានរោងចក្រផលិតចំនួន ៤៥ កន្លែងនៅទូទាំងប្រទេស និងគ្រប់គ្រងជាង ១ ភាគ ៥ នៃឧស្សាហកម្មស្រោមដៃកៅស៊ូរាប់ពាន់លានដុល្លារនៅលើពិភពលោក។ ដោយនៅរយៈពេល ២ ឆ្នាំខាងមុខលោក Lim ចង់បន្ថែមរោងចក្ររហូតដល់ទៅ ១០ រោងចក្របន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នរោងចក្រផលិតបាន ៧៥ ពាន់លានគូរក្នុងមួយឆ្នាំ លោក Lim រំពឹងថានៅឆ្នាំ ២០២១ ចំនួននេះនឹងកើនឡើងដល់ជិត ១០០ ពាន់លានគូរ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


