ព័ត៌មានចុងក្រោយ
  • អាកាសយានដ្ឋានមីយ៉ាន់ម៉ាទំនងជាមិនបើកឡើងវិញសម្រាប់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិទេ រហូតដល់ខែតុលាឆ្នាំនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 14, 2020 Chan Sreyny

    យោងតាមអនុប្រធានគណៈកម្មាធិការកណ្តាលអភិវឌ្ឍន៍ទេសចរណ៍ជាតិរបស់ប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា អាកាសយានដ្ឋានមីយ៉ាន់ម៉ាទំនងជាមិនបើកឡើងវិញសម្រាប់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិទេ យ៉ាងហោចណាស់រហូតដល់ខែតុលាឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយមិនមានការធានាទេ ទោះបីប្រទេសនេះបើកជើងហោះហើរអន្តរជាតិក៏ដោយ ក៏នឹងមានក្រុមហ៊ុនណាផ្សេងក្រៅពីក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែរ។ ខណៈការបិទព្រំដែននៅជុំវិញពិភពលោកបានធ្វើឱ្យមូលដ្ឋានយន្តហោះទាំងមូល និងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍តូចៗមានហានិភ័យហិរញ្ញវត្ថុ។ គួរឲ្យដឹងផងដែរថាបច្ចុប្បន្នជើងហោះហើរក្នុងស្រុកកំពុងដំណើរការដូចនៅក្នុងប្រទេសថៃដែរ ប៉ុន្តែត្រូវបានរឹតត្បិតចំពោះពលរដ្ឋភូមា និងជនបរទេសដែលបានចុះឈ្មោះស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស។ ហើយចាប់តាំងពីចុងខែមីនាភ្ញៀវទេសចរបរទេសបានជាប់គាំងនៅក្នុងប្រទេសនេះដោយរង់ចាំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ទៅផ្ទះវិញ។ ជាមួយគ្នានេះប្រជាជនភូមារាប់រយនាក់ក៏កំពុងរង់ចាំនៅឯក្រៅប្រទេសផងដែរ សម្រាប់ឱកាសវិលត្រឡប់ទៅស្រុកកំណើតវិញជាមួយនឹងជើងហោះហើរតិចតួចដែលវិលត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញ។ យោងតាមរដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា នៅពេលដែលបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ ប្រទេសនេះនឹងត្រូវបានរឹតត្បិតចំពោះជើងហោះហើរទៅកាន់ទីក្រុងជិតខាងនៅក្នុងតំបន់អាស៊ាន ហើយបណ្តាប្រទេសនៅទូទាំងទ្វីបអាស៊ីនឹងអនុវត្តការរឹតត្បិតនៅពេលក្រោយ។ ទន្ទឹមនឹងនេះដំបូងឡើយមន្រ្តីសង្ឃឹមថា “travel bubbles” ឬ ច្រកចេញចូលអាចត្រូវបានបង្កើតឡើងជាមួយប្រទេសថៃ និងវៀតណាម ដើម្បីចាប់ផ្ដើមជើងហោះហើរត្រង់ជាមួយអ្នកដំណើរដែលនឹងត្រូវរួចផុតពីការដាក់ឲ្យនៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ ប៉ុន្តែវាមិនអាចទៅរួចទេ។ ខណៈគម្រោង “travel bubbles” របស់ប្រទេសថៃក៏ត្រូវបានផ្អាកផងដែរ នៅពេលដែលរដ្ឋាភិបាលបន្តវាយតម្លៃហានិភ័យខណៈពេលធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋរបស់ខ្លួនបានតេស្តវិជ្ជមានវីរុស

  • ឆមាសដំបូងនៃឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជានៅតែខ្លាំង ដោយកើនឡើងជាង ៤១% ពីបរិមាណនាំចេញកាលពីឆ្នាំទៅ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2020 Chan Sreyny

    យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នេះបានបង្ហាញថា ក្នុងឆមាសទី១ នៃឆ្នាំនេះ បរិមាណនាំចេញអង្ករបាន​ចំនួន ៣៩៧,៦៦០ តោន មានការកើនឡើងចំនួន ១១៦ ,១២២ តោន ស្មើនឹង ៤១.២៥% ច្រើនជាងបរិមាណនាំចេញក្នុងឆមាសទី១​ ឆ្នាំ២០១៩ ចំនួន ២៨១,៥៣៥ តោន។ របាយការណ៍ដដែលក៏បាបង្ហាញផងដែរថា កម្ពុជាបាននាំចេញទៅកាន់ទិសដៅចំនួន ៤៦ ប្រទេស ដោយក្នុងនោះរួំមមានប្រទេសចិនលំដាបទី១ (១៤៧,៩៤៩ តោន) ប្រទេសបារាំងលំដាប់ទី២ (៥១,១៧៥ តោន) ប្រទេសហ្គាបុងលំដាប់ទី៣

  • ទីបំផុត ថៃព្រមបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ដើម្បីដឹកជញ្ជូនទំនិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 14, 2020 Chan Sreyny

    មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) បានអនុញ្ញាតឱ្យ គណៈកម្មាធិការជំងឺឆ្លងរបស់ Se Kaeo បើកច្រកទ្វារ Aranyaprathet ឡើងវិញ ដើម្បីដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងកម្ពុជា។ ការបើកច្រកឡើងវិញនេះ ចាប់ផ្តើមពីថ្ងៃពុធ ដោយយានយន្តចំនួន ៥០ គ្រឿងនឹងត្រូវអនុញ្ញាតអោយឆ្លងកាត់ព្រំដែនចន្លោះម៉ោង ៨ ព្រឹកដល់ម៉ោង ១ រសៀលជារៀងរាល់ថ្ងៃ។ រថយន្តនីមួយៗ អាចដឹកអ្នកដំណើរបានតែ ២ នាក់ប៉ុណ្ណោះ ដែលត្រូវពិនិត្យរករោគសញ្ញា Covid-19 ស្របតាមការណែនាំស្តីពីការគ្រប់គ្រងជំងឺ ដែលមានស្រាប់មុនពេលចូលប្រទេសថៃ។ ទន្ទឹមនឹងនេះ លោកអធិការស្រុក Sawanit Suriyakul Na

  • មហាសេដ្ឋីចិន Jack Ma លក់ភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុន Alibaba បន្ទាប់ពីចុះចេញពីតំណែងដោយផ្ដោតលើសកម្មភាពមនុស្សធម៌ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 13, 2020 Chan Sreyny

    លោក Jack Ma សហស្ថាបនិក Alibaba Group Holding Ltd បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន មកនៅត្រឹម ៤.៨% ពី ៦.៤% កាលពីឆ្នាំមុន ដោយទឹកប្រាក់ប្រមាណ ៩.៦ ពាន់លានដុល្លារអាមេរិកក្នុងតម្លៃភាគហ៊ុនបច្ចុប្បន្ននេះ។ ការកាត់បន្ថយភាគហ៊ុននេះធ្វើឡើងនៅពេលដែលលោក Jack Ma ចូលនិវត្តន៍ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba កាលពីខែកញ្ញា ហើយបានដកខ្លួនចេញពីតួនាទីអាជីវកម្មផ្លូវការ ដើម្បីផ្តោតលើសកម្មភាពមនុស្សធម៌។ ទន្ទឹមនឹងនេះ Alibaba មិនបានបង្ហាញពីតម្លៃលក់ជាមធ្យម នៃការឈប់វិនិយោគរបស់គាត់នោះទេ។ ដោយឡែក តម្លៃភាគហ៊ុនបានកើនឡើងប្រហែល ៤០% ចាប់តាំងពីលោក Jack

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ សេដ្ឋកិច្ចនឹងប្រឈមនឹងការខាតបង់ចំនួន ២៣៤ ពាន់លានដុល្លារប្រសិនបើការបិទប្រទេសនៅតែបន្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2020 Chan Sreyny

    ពិភពលោកកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពី​ការជាប់គាំងដោយសារតែការរីករាលដាលនៃវីរុស Covid-19 ហើយក្នុងស្ថានភាពបែបនេះអ្នកជំនាញជឿជាក់ថា វិបត្តិសេដ្ឋកិច្ចពិភពលោកនឹងខិតជិតមកដល់។ យ៉ាងណាមិញនៅប្រទេសម៉ាឡេស៊ីស្ថានការណ៍អាចនឹងកាន់តែអាក្រក់ទៅៗ។ ជាមួយគ្នានេះដែរនាយករដ្ឋមន្រ្តី Muhyiddin Yassin បានបង្ហើបឱ្យដឹងថា ប្រសិនបើលោកបានជ្រើសរើសបន្តបទបញ្ជារឹតត្បិតការធ្វើដំណើរ (MCO) ឬ ការបិទទ្វារប្រទេសទៀត នោះវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះអាចប្រឈមនឹងការខាតបងទឹកប្រាក់ ១ ទ្រីលានរីងហ្គីត (ប្រហែល ២៣៤ ពាន់លានដុល្លារ)។ យោងតាមលោក Yassin ទេសាភិបាលធនាគារ Bank Negara Malaysia បានជម្រាបលោកអំពីទំហំនៃការខាតបង់ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសកម្មភាពសេដ្ឋកិច្ចជាតិដែលលោកចូលរួមរៀងរាល់ថ្ងៃច័ន្ទ។ លោកបានបន្តថា ប្រសិនបើរឿងនោះកើតឡើងមែននោះ តម្លៃនៃការខាតបង់ចំពោះប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនឹងមានប្រហែល ១ ទ្រីលានរីងហ្គីត។ ប្រទេសម៉ាឡេស៊ីរហូតមកដល់ពេលនេះបានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដចំនួន ៨,៧២៥

  • ជប៉ុនចង់បន្ធូរបន្ថយបម្រាមធ្វើដំណើរលើប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសដទៃទៀតនៅអាស៊ីរួមមានកម្ពុជាផងដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2020 Chan Sreyny

    ប្រទេសជប៉ុន នឹងចាប់ផ្តើមការចរចារដើម្បីដំណើរអាជីវកម្មឡើងវិញ រវាងប្រទេសអាស៊ីទាំង ១០ រួមមានប្រទេសចិន និងកូរ៉េខាងត្បូង ដោយសម្លឹងឆ្ពោះទៅរកសេដ្ឋកិច្ចដែលកំពុងស្ដារឡើងវិញ ​​​​នេះបើយោងតាមប្រភពរបស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រ ។ ប្រទេសជប៉ុនក៏នឹងចាប់ផ្តើមការចរចានៅក្នុងខែកក្កដា ជាមួយប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា សិង្ហបុរី និងតៃវ៉ាន់។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Toshimitsu Motegi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tokyo កាលពីថ្ងៃសុក្រ ថា « យើងគ្រោងនឹងចាប់ផ្តើមដំណើរជាជំហានៗ ដោយចាប់ផ្តើមពីប្រទេសដែលបានទប់ស្កាត់ការរីករាលដាល និងការចម្លងជំងឺបានល្អ »។ ចំពោះតំបន់ទាំង ១០ ដែលមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយជប៉ុនភាគច្រើន

  • រដ្ឋាភិបាលថៃគ្រោងផ្តល់ប្រាក់កម្ចីថ្មីជាង ៣០០០ លានដុល្លារជាមួយលក្ខខណ្ឌងាយៗ ដើម្បីជួយដល់វិស័យទេសចរណ៍ និងសេវាកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2020 Chan Sreyny

    ថៃ៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានិយាយកាលពីថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលគ្រោងផ្ដល់ប្រាក់កម្ចីថ្មីចំនួន ១០០ពាន់លានបាត (ប្រហែល ៣,១៩៣ ពាន់លានដុល្លារ) ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍ និងវិស័យសេវាកម្មដែលរងគ្រោះដោយសារជំងឺរាតត្បាត Covid-19។ លោក Uttama Savanayana បានប្រាប់អ្នកយកព័ត៌មានថា ប្រាក់កម្ចីទាំងនេះនឹងផ្តល់លក្ខខណ្ឌល្អប្រសើរ ជាងគម្រោងប្រាក់កម្ចីចំនួន ៥០០ ពាន់លានបាតរបស់ធនាគារកណ្តាល។ លោកបានបន្តថា ទាំងនេះនឹងកាត់បន្ថយការចំណាយរបស់ប្រតិបត្តិករហើយផ្តល់ឱ្យពួកគេនូវភាពងាយស្រួលដើម្បីរក្សាការងារ ដោយ​គម្រោងផ្ដល់ប្រាក់កម្ចីនេះគួរតែត្រូវបានដាក់ចេញក្នុងពេលឆាប់ៗនេះ។ គួរឲ្យដឹងផងដែរថា ប្រាក់កម្ចីដែលត្រូវបានផ្ដល់ដោយធនាគារសន្សំរដ្ឋាភិបាលនឹងអនុវត្តតាមវិធានការណ៍ផ្តល់ជំនួយផ្សេងៗសម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលប្រើប្រាស់ ៨០% នៃកម្លាំងពលកម្មសរុប នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ យ៉ាងណាមិញទោះបីប្រទេសថៃមិនបានកត់ត្រាពីកាឆ្លងក្នុងស្រុកអស់រយៈពេលជាងមួយខែក៏ដោយ ផលប៉ះពាល់ជាសកលនៃជំងឺរាតត្បាតបានជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសវិស័យទេសចរណ៍ជាមួយនឹងការបិទព្រំដែន ដែលធ្វើឱ្យភ្ញៀវទេសចរចេញទៅក្រៅ និងតម្រូវការខ្សោយនៃការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិនឹងធ្វើឱ្យការងើបឡើងវិញរបស់ខ្លួនយឺត។ ជាមួយគ្នានេះធនាគារកណ្តាលបានឲ្យដឹងថាសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ៨.១%

  • តាមការស្រាវជ្រាវមានតែមហាសេដ្ឋី ១០% ប៉ុណ្ណោះលើពិភពលោកដែលបានបរិច្ចាគដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ និងឆ្លើយតបការឆ្លងរីករាលដាលវីរុស Covid-19 បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 13, 2020 Chan Sreyny

    យោងតាមក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិ Wealth-X បានរកឃើញថាមានតែមហាសេដ្ឋីកំពូលមួយក្នុងចំណោម ១០ នាក់(១០% នៃចំនួនមហាសេដ្ឋីសរុប) ប៉ុណ្ណោះ ដែលបានសន្យាបរិច្ចាគដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ និងឆ្លើយតបទៅនឹងការឆ្លងរីករាលដាលវីរុស Covid-19។ ជាក់ស្ដែងខណៈពេលដែលមហាសេដ្ឋីមួយចំនួនដូចជា Bill Gates និងលោក Jack Ma បាន​ល្បីលើទំព័រមុខដោយការចំណាយប្រាក់រាប់លានដុល្លារលើការអភិវឌ្ឍវ៉ាក់សាំង និងសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្រ្ត មហាសេដ្ឋីភាគច្រើនទៀតមិនបានធ្វើអ្វីទាល់តែសោះ។ ក្រុមអ្នកជំនាញ Indiana University Lilly Family School of Philanthropy បាននិយាយនៅកសន្និសីទសារព័ត៌មានមួយកាលពីដើមខែនេះថា ជនជាតិអាមេរិកជាធម្មតាត្រូវបានគេរំពឹងថានឹងបង្កើនការផ្ដល់ឲ្យបន្ថែមទៀត ខណៈរោគរាតត្បាតបានសម្លាប់មនុស្សជាង ១២៦,០០០ នាក់នៅក្នុងសហរដ្ឋអាមេរិក។ និន្នាការនេះបង្ហាញថាវិបត្តិជំងឺសរសៃឈាមអាចប្រឈមនឹងនិន្នាការកំពុងរីកចម្រើននៅក្នុងកម្មវិធីសប្បុរសធម៌អាមេរិកដែលហៅថា“ ដុល្លារឡើងម្ចាស់ជំនួយធ្លាក់ចុះ”