- សេដ្ឋកិច្ចសេដ្ឋកិច្ច July 15, 2020 Chan Sreyny
ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី Shinzo Abe បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា នឹងប្រើប្រាស់ថវិកាចំនួន ២.២ ពាន់លានយ៉េន ( ២០.៥ លានដុល្លារអាមេរិក) ពីមូលនិធិរបស់បម្រុងរបស់ជប៉ុនសម្រាប់ឆ្នាំ២០២០ ដើម្បីគាំទ្រតំបន់ដែលរងគ្រោះដោយទឹកភ្លៀង និងទឹកជំនន់កាលពីដើមខែកន្លងទៅនេះ។ ក្រុមមន្រ្តីបាននិយាយថា រដ្ឋាភិបាលនឹងប្រើប្រាស់ប្រាក់បន្ទាន់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយក៏ដូចជា ឧស្សាហកម្មកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅក្នុងតំបន់ភាគនិរតីនៃតំបន់ Kyushu ដែលមានមនុស្សជាង ៦០នាក់បានស្លាប់ និងតំបន់ផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Taro Aso បានថ្លែងនៅក្នុងសន្និសីទកាសែតបន្ទាប់ពីគណៈរដ្ឋមន្រ្តីបានយល់ព្រមថា ថវិកានឹងត្រូវបានប្រើដើម្បីផ្តល់នូវការផ្គត់ផ្គង់ចាំបាច់សម្រាប់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជនដូចជា ទឹក
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 15, 2020 Chan Sreyny
ប្រទេសចិន បានប្រកាសអំពីការកើនឡើងនៃការនាំចូលលើកដំបូង ចាប់តាំងពីមានការរាតត្បាតនៃជំងឺ Covid-19 ចំណែកឯការនាំចេញក៏មានការកើនឡើងផងដែរ។ ការនាំចូលរបស់ចិននៅក្នុងខែមិថុនា បានកើនឡើងជាលើកដំបូងចាប់តាំងពីវិបត្ដិនៃជំងឺឆ្លងបានធ្វើឱ្យសេដ្ឋកិច្ចមានការប៉ះពាល់យ៉ាងខ្លាំង ខណៈពេលដែលការជំរុញរបស់រដ្ឋាភិបាលបានធ្វើឱ្យមានតម្រូវការនៃទំនិញកើនឡើង ដោយការនាំចេញទំនិញផ្នែកវេជ្ជសាស្ត្រក៏បានកើនឡើងផងដែរ ដែលជាសញ្ញានៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញសកម្មភាពជំរុញ ដើម្បីគាំទ្រដល់តម្រូវការក្នុងស្រុកទោះបីជាការលេចចេញជាថ្មីនៃជំងឺរាតត្បាតនៅជុំវិញពិភពលោក បានធ្វើឱ្យមានសំណួរចោទសួរអំពីភាពខ្លាំងនៃការស្ទុះងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក។ ទិន្នន័យរបស់គយបានបង្ហាញកាលពីថ្ងៃអង្គារ ថាការនាំចូលរបស់ចិនក្នុងខែមិថុនា បានកើនឡើង ២.៧% បើធៀបទៅនឹងឆ្នាំមុន ហើយបានធ្លាក់ចុះ ១៦.៧% កាលពីខែមុន។ ទោះបីជាយ៉ាងនេះក្ដី ការនាំចេញក៏បានកើនឡើងនឹកស្មានមិនដល់ ពោលគឺកើនឡើង ០.៥% ដែលបង្ហាញថាតម្រូវការសកលកំពុងចាប់ផ្តើមកើនឡើងម្តងទៀត នៅពេលដែលប្រទេសជាច្រើនចាប់ផ្តើមបន្ធូរបន្ថយវិធានការប្រឆាំងនឹងជំងឺឆ្លង ដល់តឹងតែងដែលបានជំរុញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជិត ៩០ ឆ្នាំ។ ក្រុមអ្នកវិភាគបានប៉ាន់ស្មានការធ្លាក់ចុះ ១.៥% បន្ទាប់ពីការធ្លាក់ចុះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2020 Chan Sreyny
អភិបាលខេត្តរតនៈគិរីបានឲ្យដឹងថា រាជរដ្ឋភិបាលកំពុងពិចារណាក្នុងការប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ឡាវ នៅត្រង់ខេត្តរតនៈគិរី ដើម្បីជំរុញកំណើនទេសចរណ៍ និងពាណិជ្ជកម្ម។ ឯកឧត្តម ថង សាវុធ អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា តាំងពីបង្កើតខេត្តរតនៈគិរីមកដល់បច្ចុប្បន្ននេះ ខេត្តមិនទាន់មានផ្លូវ រឺ ច្រកទ្វារណាមួយ ជាមួយនិងប្រទេសឡាវនោះទេក្នុងការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុន្តែមានតែច្រកទ្វាររបៀងសត្វតែប៉ុណ្ណោះ។ ថ្លែងនៅក្នុងថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានឲ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងសិក្សាមើលថានិងបើកចក្រណាមួយ ដែលផ្តល់នូវសារៈសំខាន់សម្រាប់ខេត្តទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ទាំងក្នុងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម ។ ឯកឧត្តមបន្តថា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 14, 2020 Chan Sreyny
នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗជៀសមិនផុតពីការបរាជ័យនោះទេ។ ការបរាជ័យអាចធ្វើឱ្យអ្នកសបាក់ទឹកចិត្ត ឫពេលខ្លះអាចធ្វើឱ្យអ្នកគិតវាជាទីបញ្ចប់របស់អ្នក ប៉ុន្តែអ្នកត្រូវគិតថាការបរាជ័យគឺជាផ្លូវដែរអ្នកកំពុងដើរ ដោយមនុស្សជាច្រើនបានឈានទៅរកជោគជ័យនៅលើផ្លូវមួយនេះ។ ហើយនេះគឺជាបុគ្គល ៥ រូបដែលបានឆ្លងកាត់ការបរាជ័យមុនពេលមានឈ្មោះល្បីទូទាំងពិភពលោក៖ ១. Milton Hershey ៖ គឺជាបុរសម្នាក់ដែលផលិតស្ករសូកូឡាទឹកដោះគោមុនដំបូងគេ ដែលយើងទាំងអស់គ្នាចូលចិត្ត។ មុនពេលបើកអាជីវកម្មស្កគ្រាប់ផ្ទាល់ខ្លួនគាត់បានធ្វើការនៅរោងចក្រស្ករគ្រាប់ក្នុងស្រុកមួយកន្លែង ប៉ុន្តែនៅពេលដែលគាត់សម្រេចចិត្តចេញទៅបើករាងចក្រផ្ទាល់ខ្លួន គាត់រងការបរាជ័យយ៉ាងខ្លាំង។ ទោះបីជាមានការបរាជ័យ ២ ដងទៀតក៏ដោយ គាត់ក៏បានវិលត្រឡប់មកធ្វើស្រែចម្ការវិញ ហើយធ្វើឱ្យល្អឥតខ្ចោះនូវសិល្បៈនៃការធ្វើស្ករសូកូឡាទឹកដោះគោ ដ៏ឈ្ងុយឆ្ងាញ់ដែលមានឈ្មោះថា Hershey chocolate ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ។ ២. Albert Einstein ៖ ត្រូវបានគេស្គាល់ថាជាបិតាអ្នកប្រាជ្ញវិទ្យាសាស្រ្តសម័យទំនើប ដ៏ល្បីល្បាញមួយរូបក្នុងសវត្សទី២១ ។
- អាជីវកម្មអាជីវកម្ម July 14, 2020 Chan Sreyny
ក្រុមហ៊ុន Walt Disney Co បាននិយាយកាលពីថ្ងៃច័ន្ទថា ឧទ្យានកម្សាន្ត Disneyland នៅហុងកុង នឹងបិទទ្វារជាថ្មីម្ដងទៀតចាប់ផ្ដើមពីថ្ងៃពុធនេះទៅ ដោយសារមានការកើនឡើងនូវចំនួននៃករណីវីរុសថ្មីនៅក្នុងតំបន់។ ការប្រកាសនេះបានកើតឡើង ខណៈការបើកដំណើរការឡើងវិញបានមិនដល់មួយខែផងរបស់ឧទ្យានកម្សាន្តមួយនេះ ពោលគឹបើកនៅថ្ងៃទី១៨ ខែមិថុនាបន្ទាប់ពីមានការផ្អាកជិត ៥ ខែគិតចាប់ពីចុងខែមករាដោយសារការផ្ទុះឡើងនៃវីរុស Covid-19។ ប្រតិបត្តិករឧទ្យាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ តាមតម្រូវការរបស់រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបង្ការនានានៅទូទាំងហុងកុង ឧទ្យាន Disneyland នឹងត្រូវបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ នេះតទៅ”។ ខណៈរដ្ឋាភិបាលហុងកុងបានប្រកាសពីករណីឆ្លងថ្មីចំនួន ៥២ ករណី កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។ ប្រតិបត្តិករបានបន្ថែមថា
- គំនិតអប់រំគំនិតអប់រំ July 14, 2020 Chan Sreyny
អ្នកមាននៅលើពិភពលោកគិត និងធ្វើខុសពីមនុស្សធម្មតា ហើយគំនិតដែលប្លែកពីគេនោះ គឺថាអ្នកមានបំផុតភាគច្រើនមិនត្រឹមតែត្រូវការប្រាក់ចំណូលរបស់ខ្លួនតែមួយមុខទេ ប៉ុន្តែពួកគេត្រូវបន្ថែម និងរក្សាតួលេខប្រាក់ចំណូលកុំឲ្យធ្លាក់ចុះផងដែរ។ យ៉ាងណាណាមិញប្រសិនបើអ្នកធ្លាប់ចង់ពីររបៀបដែលអ្នកមានទាំងនោះទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុនោះ អ្នកត្រូវចាប់ផ្ដើមពីអ្វីដែលអ្នកមានដឹងអំពីលុយ នេះគឺជារឿង ៧ យ៉ាងដែលអ្នកមានបំផុតលើពិភពលោកដឹងអំពីលុយ៖ ១.លុយស្មើនឹងសេរីភាព៖ លោក Kevin O’Leary ដែលជាអ្នកជំនួញជនជាតិកាណាដា និងជាវិនិយោគិនដែលជោគជ័យលើក្រុមហ៊ុន Shark Tank ធ្លាប់បាននិយាយថា “ លុយស្មើនឹងសេរីភាព” នោះហើយជាអ្វីដែលអ្នកមានដឹង។ ខណៈលុយមិនអាចទិញសេរីភាពបានមែន ប៉ុន្តែមានលុយគ្រប់គ្រាន់មិនត្រឹមតែបំពេញតំរូវការមូលដ្ឋានរបស់អ្នកដូចជា អាហារ ឬ ទីជំរកប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យអ្នកនូវសេរីភាពក្នុងការជ្រើសរើសអ្វីដែលអ្នកចង់ធ្វើ នៅពេលអ្នកចង់ធ្វើវា។ ២.ស្វែងរកឱកាសវិនិយោគជារៀងរាល់ថ្ងៃ៖ អ្នកមានតែងតែគិតអំពីអនាគត ដែលជាមូលហេតុដែលពួកគេទន្ទឹងរង់ចាំឱកាសវិនិយោគថ្មីៗនៅក្នុងជីវិតប្រចាំថ្ងៃ។ ខណៈក្មេងជំទង់កំពុងមមាញឹកនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2020 Chan Sreyny
ជំងឺរាតត្បាត Covid-19 កំពុងធ្វើឱ្យពិភពលោកធ្លាក់ទៅក្នុងភាពអសន្តិសុខផ្នែកហិរញ្ញវត្ថុ ដោយបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ដែលកំពុងរងផលប៉ះពាល់ដោយសារតែប្រជាជនកាត់បន្ថយការចំណាយដែលមិនចាំបាច់។ ការស្ទង់មតិថ្មីរបស់ YouGov នៅទូទាំង ២៦ ប្រទេសបានបង្ហាញថា អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងមានការព្រួយបារម្ភ អំពីការងារ និងថវិកាគ្រួសារ។ ពួកគេក៏មានការប្រុងប្រយ័ត្នផងដែរអំពីការចំណាយ ឬវិនិយោគលុយដែលពួកគេមាន។ ការស្ទង់មតិនេះបានបង្ហាញថា សញ្ញានៃការងើបឡើងវិញនៃវិធានការណ៍សកម្មភាពមួយចំនួន អាចនឹងចំណាយពេលយូរដើម្បីឱ្យមនុស្សត្រលប់មកហាងទំនិញ អាកាសយានដ្ឋាន ឬភោជនីយដ្ឋានវិញ។ ជាមួយគ្នានេះសន្តិសុខការងារ គឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់មនុស្សជាច្រើន ដែលមនុស្សជាង ៣០% មានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅក្នុងការងាររបស់ពួកគេ ដោយរយៈពេលជាងមួយខែមុន ខណៈពេលដែលមនុស្សជាច្រើននៅតែកាត់បន្ថយការចំណាយដែលមិនចាំបាច់។ ទន្ទឹមនឹងនេះ នៅក្នុងសញ្ញានៃការប្រុងប្រយ័ត្នមួយបន្ថែមទៀត ជនជាតិអាមេរិកអាចនឹងកាត់បន្ថយការចំណាយប្រាក់ប្រហែល ៣ ទៅ ៤ ដងដែលជាការកើនឡើងខ្លាំងដោយនឹកស្មានមិនដល់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2020 Chan Sreyny
យោងតាមការប៉ាន់ស្មានជាមុនពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) សិង្ហបុរី នាថ្ងៃទី១៤ ខែកក្កដា នេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់សិង្ហបុរីបានធ្លាក់ចុះ ១២.៦% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី២ នេះ។ ការធ្លាក់ចុះនៅក្នុងផលិតផលក្នុងស្រុកសរុប គឺអាក្រក់ជាងការធ្លាក់ចុះដែលអ្នកអ្នកសេដ្ឋកិច្ចបានរំពឹងទុកក្នុងការស្ទង់មតិរបស់ Bloomberg ចំនួន ១១.៣% ហើយក៏អាក្រក់ជាងកាលពីត្រីមាសទី១ ដែរ នៅពេលដែលផលិតផលក្នុងស្រុកសរុបប្រែទៅជាអវិជ្ជមានលើកដំបូងក្នុងមួយទសវត្សជាមួយសេដ្ឋកិច្ចធ្លាក់ចុះ ០.៣%។ ប្រភពដដែលក៏បានឲ្យដឹងពីមូលហេតុដែលធ្លាក់ចុះក្នុងផលិតផលក្នុងស្រុកសរុបនេះ គឺបណ្ដាលមកពីវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់វីរុស Covid-19 ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី០១ ខែមិថុនា ដើម្បីបន្ថយការរីករាលដាល ក៏ដូចជាតម្រូវការខាងក្រៅខ្សោយនៅពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែងសេដ្ឋកិច្ចពីមួយត្រីមាសទៅមួយត្រីមាសបានធ្លាក់ចុះដល់ ៤១.២% ក្នុងរយៈពេល ៣ ខែគិតត្រឹមខែមិថុនា










