ក្នុងបរិបទថ្មីនៃដំណើរការនៃវិវត្តនៃលើក្រសួងកសិកម្មក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ក្នុងការឆ្លើយតបទៅនឹងសង្គមស៊ីវិល័យរបស់កម្ពុជានាពេលបច្ចុប្បន្ន បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ចាប់ផ្ដើមធ្វើការគិតគូរការដាក់ចេញនូវគោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង។
គោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្មនេះ នឹងមានលក្ខណៈប្រកួតប្រជែង ដោយត្រូវធ្វើការផ្លាស់ប្តូរទម្លាប់របស់កសិករការផលិតបន្លែ ពីការដាំដុះលើទីវាល មកការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របពេលដែលសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុសាសន៍នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅនេះ ឲ្យប្រជាកសិករបង្កើនការចិញ្ចឹម និងធ្វើការដាំដុះដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឈានទៅការកាត់បន្ថយការនាំចូល ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩។

មួយវិញទៀតការដាំដុះបន្លែក្នុងបរិបទថ្មីនេះ កំពុងពេញនិយមដោយមានការគាំទ្រពីអតិថិជនក្នុងទិញមកបរិភោគ និងពីវិស័យឯកជនដើម្បីធ្វើការចែកចាយនៅក្នុងស្រុក និងនាំចេញ ព្រោះការដាំដុះប្រភេទនេះពុំមានការប្រើប្រាស់ថ្មាំពុលកសិកម្ម ហើយមានលទ្ធភាពដាំដុះពី ៧ ទៅ៨ដង ក្នុងមួយឆ្នាំ ហើយទទួលបានការបញ្ជាទិញពីផ្សារទំនើបមានតម្លៃខ្ពស់ ពី ៣,០០០ ទៅ ៦,០០០រៀល ក្នុងមួយគីឡូក្រាមទៅតាមប្រភេទបន្លែផងដែរ៕





អត្ថបទ៖ លីនី
។


