ព័ត៌មានចុងក្រោយ
  • CEO ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជឿជាក់ថា ខ្លួនអាចវិលត្រឡប់ទៅរកប្រាក់ចំណេញវិញនៅឆ្នាំ ២០២១ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 15, 2020 Chan Sreyny

    លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia បាននិយាយកាលពីថ្ងៃពុធនេះថា AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលៗនៅអាស៊ីជឿជាក់ថា ក្រុមហ៊ុនអាចងើបឡើងទៅរកប្រាក់ចំណេញវិញនៅឆ្នាំក្រោយនេះ។ ប្រាប់ទៅកាន់ទូរទស្សន៍ CNBC លោក Fernandes បាននិយាយថា៖ «​ ការជឿជាក់នេះស្ដាប់ទៅដូចជាការអួត ឬ អំនួតពេក ប៉ុន្តែវាគួរឲ្យជឿជាក់ណាស់ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចជាច្រើនពីមុនមក »។ នាយកប្រតិបត្តិរូបនេះ បានពន្យល់ថា រដ្ឋាភិបាលនៅអាស៊ីបានកាន់តែមានភាពឆ្លាតវៃខ្លាំងទៅៗ ក្នុងការដោះស្រាយចំពោះការផ្ទុះឡើងនៃវីរុស Covid-19។ ហើយភាពឆ្លាតវៃ និងយុទ្ធសាស្រ្តល្អៗទាំងនោះនឹងជួយឧស្សាហកម្មអាកាសចរណ៍ក្នុងតំបន់ដើម្បីស្តារឡើងវិញតាមមធ្យោបាយដែលយូរងង្វែង។ គួរបញ្ជាក់ផងដែរថា ដោយសារវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសដែលរួមមាន ការបិទព្រំដែន និងការរឹតត្បិតចលនា បានធ្វើឱ្យតម្រូវការធ្វើដំណើរតាមផ្លូវអាកាសត្រូវបញ្ឈប់ភ្លាមៗ។

  • ស្ងាត់ៗ! កញ្ញា ដួង ម៉ានិច ប្រកាសជាផ្លូវការថាខ្លួនជាអគ្គនាយកាក្រុមហ៊ុន LGT Global Trading Co., Ltd ដែលនាំចូលផលិតផលថែរក្សាសម្រស់ Swiss Energy Collagen PR
    PR
    PR July 15, 2020 Chan Sreyny

    កាលពីល្ងាចថ្ងៃទី ១៤ ខែកក្កដា កន្លងទៅនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខមានការប្រារព្ធពិធីសម្ពោធផលិតផលមួយដែលមានការចូលរួមពីសំណាត់តារាល្បីៗជាច្រើនដួងនិងប្រមូលផ្តុំអ្នកជំនួញធំៗជាច្រើនផងដែរ។ នេះគឺកម្មវិធីសម្ពោធផលិតផលថ្មី Swiss Energy Collagen របស់ក្រុមហ៊ុន LGT Global Trading Co., Ltd ហើយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺម្ចាស់ក្រុមហ៊ុនមួយនេះជាតារាសម្តែងស្រីដ៏ល្បីល្បាញ កញ្ញា ដួង ម៉ានិច ផ្ទាល់តែម្តង។ ទាំងអ្នកសារព័ត៌មានទាំងទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរទេដែលស្ងាត់ៗតារាសម្តែងឆ្នើមរូបនេះបានបើកក្រុមហ៊ុននាំចូលផលិតផលជំនួយសម្រស់ Swiss Energy Collagen ហើយធ្វើការ សម្ពោធយ៉ាងអធឹកអធមកណ្តាលផ្សារទំនើបអ៊ីអនបែបនេះ។ ហើយភាពភ្ញាក់ផ្អើលមិនមានត្រឹមតែ ប៉ុណ្ណឹងទេ ក្រុមហ៊ុន LGT Global Trading Co.,

  • ឥណ្ឌាត្រូវប៉ាន់ខ្លាំង ដោយក្រុមហ៊ុន​ Google បោះទុន ១០ ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនអាមេរិកធំៗដទៃទៀតនាំគ្នាសម្រុកមកវិនិយោគ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 15, 2020 Chan Sreyny

    នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយកាលពីថ្ងៃច័ន្ទ ថាក្រុមហ៊ុនស្រាវជ្រាវដ៏ធំមួយនេះនឹងវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារ ក្នុងសេដ្ឋកិច្ចបច្ចេកវិទ្យារបស់ឥណ្ឌាក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំខាងមុខ ដើម្បីបង្កើនអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងទីផ្សារ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ចំពោះគម្រោងដែលមានឈ្មោះថា Google For India Digitization Fund បានប្តេជ្ញាថា ក្រុមហ៊ុនយក្សមួយនេះនឹងចាប់ដៃគូជាមួយក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេស ក៏ដូចជាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រតិបត្តិការ ប្រព័ន្ធអេកូឡូស៊ី និងអាជីវកម្ម startup ថ្មីៗ។ លោក Pichai បាននិយាយតាមអ៉ីនធឺរណេតប្រកាសពីការវិនិយោគនេះថា «

  • ប្រធានាធិបតីអាមេរិក កំពុងបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មជាមួយហុងកុង និងចុះហត្ថលេខាលើច្បាប់ថ្មីដែលអាចនឹងរឹតត្បិតការធ្វើជំនួញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2020 Chan Sreyny

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ និងច្បាប់ដើម្បីដាក់សម្ពាធប្រទេសចិនបន្ទាប់ពីការអនុវត្តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ហុងកុង។ លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅឯសេតវិមានថា លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីបញ្ចប់ការអនុគ្រោះសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យហុងកុងអស់រយៈពេលជាច្រើនឆ្នាំ។ គេបារម្ភថាច្បាប់សន្តិសុខជាតិថ្មីរបស់ចិន នឹងរឹតត្បិតការធ្វើជំនួញ និងជីវិតឯកជននៅក្នុងទឹកដីមួយនេះ។ លោក Trump បាននិយាយថា៖ « ឥឡូវនេះហុងកុងនឹងត្រូវបានប្រព្រឹត្តដូចគ្នានឹងចិនដីគោកដែរ ដោយការអនុគ្រោះផ្នែកសេដ្ឋកិច្ច និងការនាំចេញបច្ចេកវិទ្យាទៅកាន់ហុងកុងនឹងមិនត្រូវបានអនុញ្ញាតទៀតទេ »។ ជាមួយគ្នានេះលោក Trump ក៏បានចុះហត្ថលេខាលើច្បាប់ស្តីពីស្វ័យភាពហុងកុងផងដែរ ដោយច្បាប់នេះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដូចជា ការបង្កកទ្រព្យសម្បត្តិនៅលើអាជ្ញាធរចិន និងស្ថាប័នហិរញ្ញវត្ថុដែលរួមចំណែកដល់សកម្មភាពរបស់ចិនក្នុងការដកស្វ័យភាពពីហុងកុង។ ខណៈប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងធ្វើឱ្យចិនទទួលខុសត្រូវចំពោះសកម្មភាពគាបសង្កត់របស់ខ្លួនប្រឆាំងនឹងប្រជាជនហុងកុង។ អត្ថបទ៖ លីនី ប្រភព៖ nhk

  • ជំងឺ Covid-19 ធ្វើឱ្យឥណ្ឌូនេស៊ីខាតបង់ចំណូលផ្នែកទេសចរណ៍ជិត ៥.៩ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2020 Chan Sreyny

    ជំងឺរាតត្បាត Covid-19 បានបំផ្លាញចំណូលផ្នែកទេសចរណ៍ឥណ្ឌូណេស៊ីប្រមាណ ៨៥ ទ្រីលានរូពី (៥.៨៧ ពាន់លានដុល្លារ) គិតមកទល់ពេលនេះ ដែលបង្ខំឱ្យសមាគមអាជីវកម្មអំពាវនាវដល់រដ្ឋាភិបាល ឱ្យផ្តល់នូវការជំរុញកាន់តែខ្លាំងឡើងសម្រាប់ឧស្សាហកម្មដែលបំផ្លាញដោយជំងឺរាតត្បាត។ យោងតាមទិន្នន័យរបស់សមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) បានឱ្យដឹងថា ឧស្សាហកម្មសណ្ឋាគារ និងភោជនីយដ្ឋានបានខាតបង់ចំណូលជាង ៤ ពាន់លានដុល្លារ ដោយសារការធ្វើដំណើរលំហែរកាយត្រូវបានបញ្ឈប់ទាំងស្រុង ខណៈដែលអាកាសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានខាតបង់ចំណូលជាង ១ ពាន់លានដុល្លារ។ ប្រធាន PHRI លោក Hariyadi Sukamdani បានប្រាប់សមាជិកសភាក្នុងពេលបើកសវនាការនៅថ្ងៃទី១៤ ខែកក្កដា ថាកម្មករជាង ៩៥% នៅក្នុងវិស័យទេសចរណ៍កំពុងត្រូវបានរងគ្រោះ ដោយគ្មានប្រាក់ឈ្នួល

  • កោះរ៉ុង នឹងប្រែប្រួលមុខមាត់ថ្មី ហើយបង្កើនសម្រស់ថែមមួយកម្រិតទៀតតាមរយៈការអភិវឌ្ឍន៍ផ្លូវប្រវែង ៧០ គីឡូម៉ែត្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2020 Chan Sreyny

    កោះរ៉ុង ដែលជាកោះដ៏ល្បីល្បាញមួយក្នុងចំណោមកោះជាច្រើននៃខេត្តព្រះសីហនុ នឹងប្រែប្រួលមុខមាត់ថ្មី ហើយបង្កើនសម្រស់ថែមមួយកម្រិតទៀតតាមរយៈការអភិវឌ្ឍន៍ផ្លូវប្រវែង ៧០ គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ផ្លូវប្រវែង ៧០ គីឡូម៉ែត្រដែលនឹងចូលរួមចំណែកអភិវឌ្ឍតំបន់ទេសចរណ៍នាពេលអនាគតដ៏ខ្លីខាងមុខ។ កិច្ចព្រមព្រៀងសាងសង់ត្រូវបានចុះហត្ថលេខាកាលម្សិលមិញរវាងក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporation Limited ក្រោមវត្តមានអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន រួមជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group

  • ក្រុមហ៊ុនផលិតស្រោមដៃធំជាងគេរបស់ម៉ាឡេស៊ីវិនិយោគ ១ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅពេលដែលតម្រូវការកើនឡើងចំពេលមានជំងឺកូវីដ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 15, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតស្រោមដៃជ័រកៅស៊ូធំជាងគេនៅប្រទេសម៉ាឡេស៊ី Top Glove កំពុងវិនិយោគ ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការស្រោមដៃការពារ ដែលកំពុងកើនឡើងនៅពេលមានជំងឺរាតត្បាត Covid-19 ។ ប្រធាននាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Top Glove លោក Lim Wee Chai បានថ្លែងប្រាប់សារព័ត៌មាន CNA នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា លោកបានកត់សម្គាល់ថាប្រាក់ចំណូលត្រីមាសទី៣ របស់ក្រុមហ៊ុនដែលបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា បានកើនឡើងជាង ៣ ដងដល់ជិត ៩០ លានដុល្លារអាមេរិក ខណៈដែលតម្លៃភាគហ៊ុនបានកើនឡើង

  • ចំនួនប្រជាជនលើពិភពលោកនឹងកើនដល់​ ៨.៨ ពាន់លាននាក់នៅឆ្នាំ២១០០ ទាបជាងការរំពឹងទុករបស់ UN ចំនួន ២ ពាន់លាននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2020 Chan Sreyny

    យោងតាមការសិក្សាដ៏ធំមួយដែលបានចេញផ្សាយនាថ្ងៃពុធ ទី១៥ ខែកក្កដា នេះបានបង្ហាញថា ភពផែនដីនឹងមានប្រជាជន ៨.៨ ពាន់លាននាក់ក្នុងឆ្នាំ២១០០ តិចជាងការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ននេះចំនួន ២ ពាន់លាននាក់។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានរាយការណ៍នៅក្នុងកាសែត The Lancet ថា នៅចុងសតវត្សរ៍ទី ១៨៣ នៃ ១៩៥ ប្រទេសដែលរារាំងការហូរចូលនៃជនអន្តោប្រវេសន៍នឹងធ្លាក់ចុះទាបជាងកម្រិតដែលត្រូវការដើម្បីរក្សាកម្រិតប្រជាជន។ ក្នុងនោះប្រទេសជាង ២០ រួមមាន ជប៉ុន អេស្ប៉ាញ ថៃ ព័រទុយហ្គាល់ កូរ៉េខាងត្បូង និងប៉ូឡូញ នឹងឃើញចំនួនប្រជាជនរបស់ពួកគេមានការថយចុះយ៉ាងហោចណាស់ពាក់កណ្ដាល។ ខណៈប្រទេសចិននឹងធ្លាក់ចុះស្ទើរតែទាំងអស់ពីចំនួន ១.៤ ពាន់លាននាក់សព្វថ្ងៃមកត្រឹម ៧៣០ លាននាក់ក្នុងរយៈពេល