រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន ៣១៧ លានយ៉េន (៣ លានដុល្លារ) ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus។ ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំប្រទេសឡាវលោក Keizo Takewaka បានថ្លែងក្នុងពិធីចុះហត្ថលេខាលើគម្រោងនេះនៅទីក្រុងវៀងចន្ទន៍នៅថ្ងៃទី ១៦ ខែកក្កដា ថា ថវិកាទាំងនេះនឹងត្រូវអនុវត្តក្រោម “ គម្រោងសម្រាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ”។
លោកបានកត់សម្គាល់ថា គម្រោងនេះនឹងផ្ដល់អាហាររូបករណ៍ ២២ កន្លែងដល់មន្រ្តីរដ្ឋាភិបាលឡាវវ័យក្មេង ដើម្បីទៅសិក្សានៅតាមសាលានានាក្នុងប្រទេសជប៉ុន។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វិស័យអប់រំ គឺជាវិស័យគោលនយោបាយអាទិភាពមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ប្រទេសឡាវ។

លោកបានបន្តថា គម្រោងនេះនឹងរួមចំណែកដល់ការបណ្តុះបណ្តាលមន្ត្រីវ័យក្មេងដែលមានទេពកោសល្យជាច្រើនដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសឡាវ។ យោងតាមស្ថានទូតជប៉ុនប្រចាំនៅប្រទេសឡាវបានឲ្យដឹងថាក្រោមគំរោងប្រចាំឆ្នាំនេះមន្រ្តីជាង ៣៧០ នាក់បានទទួលសញ្ញាប័ត្រ អនុបណ្ឌិត រឺ បណ្ឌិតចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលដែលកម្មវិធីចាប់ផ្តើម៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


