- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2020 Chan Sreyny
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចាប់ដៃគ្នា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ជួយដល់កសិករកម្ពុជាក្នុងការចិញ្ចឹមសត្វ តាមរយៈកិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំទ្វេភាគីនេះត្រូវបានរៀបចំឡើង ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង គឺសម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2020 Chan Sreyny
ក្នុងបរិបទថ្មីនៃដំណើរការនៃវិវត្តនៃលើក្រសួងកសិកម្មក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ក្នុងការឆ្លើយតបទៅនឹងសង្គមស៊ីវិល័យរបស់កម្ពុជានាពេលបច្ចុប្បន្ន បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ចាប់ផ្ដើមធ្វើការគិតគូរការដាក់ចេញនូវគោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង។ គោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្មនេះ នឹងមានលក្ខណៈប្រកួតប្រជែង ដោយត្រូវធ្វើការផ្លាស់ប្តូរទម្លាប់របស់កសិករការផលិតបន្លែ ពីការដាំដុះលើទីវាល មកការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របពេលដែលសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុសាសន៍នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅនេះ ឲ្យប្រជាកសិករបង្កើនការចិញ្ចឹម និងធ្វើការដាំដុះដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឈានទៅការកាត់បន្ថយការនាំចូល ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩។ មួយវិញទៀតការដាំដុះបន្លែក្នុងបរិបទថ្មីនេះ កំពុងពេញនិយមដោយមានការគាំទ្រពីអតិថិជនក្នុងទិញមកបរិភោគ និងពីវិស័យឯកជនដើម្បីធ្វើការចែកចាយនៅក្នុងស្រុក និងនាំចេញ ព្រោះការដាំដុះប្រភេទនេះពុំមានការប្រើប្រាស់ថ្មាំពុលកសិកម្ម ហើយមានលទ្ធភាពដាំដុះពី ៧ ទៅ៨ដង ក្នុងមួយឆ្នាំ ហើយទទួលបានការបញ្ជាទិញពីផ្សារទំនើបមានតម្លៃខ្ពស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2020 Chan Sreyny
យោងតាមការចេញផ្សាយរបាយការណ៍រួមរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ស្ដីពីចក្ខុវីស័យរយៈពេលមធ្យមសម្រាប់កសិកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារពិភពលោកសម្រាប់ការនាំចេញអង្ករ។ ចេញផ្សាយនៅទីក្រុងរបាយការណ៍ដែលមានរយៈ១០ ឆ្នាំចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៩ នេះបាននិយាយថា៖ « ឥណ្ឌា ថៃ វៀតណាម និងប៉ាគីស្ថាននឹងនៅតែជាអ្នកផ្គត់ផ្គង់អង្ករឈានមុខគេលើពិភពលោក ប៉ុន្តែកម្ពុជា និងមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញអង្ករពិភពលោក »។ OECD និង FAO រំពឹងថាការនាំអង្ករចេញពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ានឹងកើនឡើងទ្វេដងពីការប៉ាន់ស្មានចំនួន ៤ លានតោននៅឆ្នាំនេះដល់ ៧ លានតោននៅឆ្នាំ២០២៩ ។ លើសពីនេះរបាយការណ៍បានព្យាករណ៍ថា ប្រទេសកម្ពុជារួមជាមួយប្រទេសបង់ក្លាដែស ឡាវ និងមីយ៉ាន់ម៉ានឹងបន្តបង្កើនផលិតភាពដោយទទួលយកពូជដែលផ្តល់ទិន្នផលខ្ពស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2020 Chan Sreyny
អភិបាលក្រុង New York លោក Andrew Cuomo បានប្រកាសកម្មវិធីវិនិយោគមួយ កាលពីថ្ងៃទី ១៦ ខែកក្កដា ថានឹងត្រៀមថវិកា ៧៥០ លានដុល្លារ ដើម្បីសាងសង់ស្ថានីយ៍សាករថយន្ត និងហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនីជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់រដ្ឋ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ វិធានការនេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតស្ថានីយ៍សាករថយន្តចំនួនជាង ៥ ម៉ឺនកន្លែង ហើយភាគច្រើននឹងត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ ដែលគ្រប់គ្រងដោយវិនិយោគិនដោយថវិកាសរុបត្រូវបានកំណត់ថាមានចំនួន ៧០១ លានដុល្លាររហូតដល់ឆ្នាំ ២០២៥ ។ ទឹកប្រាក់ចំនួន ៤៨.៨ លានដុល្លារបន្ថែមទៀត ត្រូវបានបម្រុងទុកពីការទូទាត់សំណងឆ្នាំ ២០១៧ ជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen AG
- PRPR July 17, 2020 Chan Sreyny
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បុរី Golden Key បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនូវគម្រោងលំនៅដ្ឋានប្រណិតដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លំនៅដ្ឋានប្រណិតក្នុងគម្រោងនេះ មានដូចជាប្រភេទផ្ទះអាជីវកម្ម (Shop House) និងលំនៅដ្ឋានសម្រាប់រស់នៅ (Link House) ដែលមានតម្លៃចាប់ពី ១៨ម៉ឺនដុល្លារឡើងទៅ។ លោកជំទាវ សុវណ្ណ តេម៉ា អគ្គនាយិកាបុរី Golden Key បានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះថា៖ គម្រោងលំនៅដ្ឋានប្រណិត បុរី Golden Key សាងសង់ឡើង គឺដើម្បីបង្កើតនូវក្តីស្រមៃនៃការរស់នៅដ៏ស្រស់ស្រាយសម្រាប់ទាំងអស់គ្នា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 16, 2020 Chan Sreyny
មហាសេដ្ឋីចិត្តធម៌ Bill Gates ដែលជាម្ចាស់មូលនិធិសប្បុរធម៌ Bill and Melinda Gates បានអំពាវនាវឱ្យការផ្ដល់ថ្នាំ និងវ៉ាក់សាំងវីរុស Covid-19 គួរតែផ្ដល់ដល់ប្រទេស និងប្រជាជនដែលត្រូវការវាបំផុត មិនមែនសម្រាប់លក់ដេញថ្លៃ និងលក់ដល់អ្នកដែលឲ្យតម្លៃខ្ពស់បំផុតទេ។ លោកបាននិយាយថា បើការផ្ដល់ឲ្យពឹងផ្អែកលើទីផ្សារនឹងពន្យារការរាតត្បាតដ៏សាហាវនេះ។ ស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយថា៖ « ប្រសិនបើយើងផ្ដល់ថ្នាំ និងវ៉ាក់សាំងសម្រាប់តែអ្នកដេញថ្លៃខ្ពស់ ជំនួសឲ្យប្រជាជន និងប្រទេសដែលត្រូវការបំផុត នោះយើងនឹងរស់នៅជាមួយជំងឺរាតត្បាតកាន់តែយូរ ហើយនឹងត្រូវបានគេចោទថាធ្វើរឿងអយុត្តិធម៌ថែមទៀត។ មហាសេដ្ឋីរូបនេះបានបន្តថា៖ « យើងត្រូវការមេដឹកនាំធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់អំពីការចែកចាយដោយផ្អែកលើសមធម៌ មិនមែនផ្អែកលើកត្តាជំរុញទីផ្សារទេ »។ ជាមួយគ្នានេះដោយមានគំរោងវ៉ាក់សាំងរាប់រយកំពុងដំណើរការ និងរដ្ឋាភិបាលនៅអឺរ៉ុបរួមទាំងសហរដ្ឋអាមេរិកវិនិយោគរាប់ពាន់លានដុល្លារក្នុងការស្រាវជ្រាវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2020 Chan Sreyny
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានក្លាយជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅឆមាសទី១ នៃឆ្នាំនេះដែលមានចំនួន ១៤.៧% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចំពេលមានការ ធ្វើឱ្យប្រសើរនូវពិធីសារតំបន់ពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។ ពាណិជ្ជកម្មចិនជាមួយអាស៊ានមានចំនួន ២.០៩ ពាន់ពាន់លានយន់ (ប្រហែល ២៩៩ ពាន់លានដុល្លារ) ក្នុងរយៈពេល ៦ ខែដំបូង ពោលគឺកើនឡើង ៥.៦% បើធៀបទៅនឹងឆ្នាំមុន។ ទិន្នន័យពីរដ្ឋបាលគយទូទៅ (GAC) បានបង្ហាញកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ថាការនាំចេញទៅកាន់អាស៊ានបានកើនឡើង ៣.៤% ស្មើនឹង ១៦៤ ពាន់លានដុល្លារ ខណៈការនាំចូលបានកើនឡើង ៨.៥% ស្មើនឹង
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 16, 2020 Chan Sreyny
ទោះបីជាវីរុស Covid-19 កំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា និងបង្កផលបះពាល់ទៅលើសេដ្ឋកិច្ច ជាពិសេសវាយប្រហារខ្លាំងទៅលើវិស័យកាត់ដេរក៏ដោយក្ដី កម្ពុជានូវតែទទួលបានការបោះទុនវិនិយោគថ្មីៗបន្តកន្ទុយគ្នាឥតដាច់។ ជាក់ស្ដែងយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន MANN LONG SHOES CO., LTD. ។ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនខាងលើមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានទុនវិនិយោគប្រមាណ ១០.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៣៧៩ កន្លែង៕ អត្ថបទ៖ លីនី










