ថៃ នឹងចំណាយពេលច្រើនឆ្នាំទៀត ទម្រាំបានភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់វិញ ហើយក្នុងឆ្នាំនេះសង្ឃឹមថាបានតែ ៨ លាននាក់ប៉ុណ្ណោះ
ទេសចរណ៍ July 20, 2020 Chan Sreyny

ប្រធានធនាគារកណ្ដាលថៃ (BoT) បាននិយាយកាលពីថ្ងៃច័ន្ទថា ថៃនឹងចំណាយពេលច្រើនឆ្នាំទៀត ទម្រាំបានភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់ដូចដើមវិញ ខណៈដែលជំងឺរាតត្បាត Covid-19 បានវាយប្រហារទៅលើឧស្សាហកម្មដែលរកចំណូល និងផ្ដល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាជនរបស់ប្រទេសនេះ​។

ខណៈដែលវីរុសវាយប្រហារ បានបង្ខំឲ្យរដ្ឋាភិបាលបិទប្រទេស និងលុបចោលព្រឹត្តិការណ៍កម្សា​ន្តធំៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស ដែលបានធ្វើឲ្យប្រទេសថៃខាតបង់ចំណូលដែលជួយទ្រទ្រង់សេដ្ឋកិច្ចយ៉ាងច្រើន។ ជាមួយគ្នានេះ BoT រំពឹងថាមានតែភ្ញៀវទេសចរបរទេស ៨ លាននាក់ប៉ុណ្ណោះនៅឆ្នាំនេះ ដែលបង្ហាញពីការធ្លាក់ចុះ ៨០% ពីកំណត់ត្រាកាលពីឆ្នាំមុនក្នុងចំនួន ៣៩.៨ លាននាក់។ ទន្ទឹមនឹងនេះលោក Veerathai Santiprabhob បានប្រាប់សិក្ខាសាលាមួយថា ប្រាក់កម្ចីនឹងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសនឹងកើនឡើង ប៉ុន្តែជំហានថ្មីគួរតែរារាំងពីការកើនឡើងនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost