ព័ត៌មានចុងក្រោយ
  • ម៉ាឡេស៊ីរំពឹងថានឹងទទួលបានប្រាក់ចំណូល ៥.១ ពាន់លានដុល្លារ ពីការនាំចេញស្រោមដៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 16, 2020 Chan Sreyny

    យោងតាមកាសែត New Straits Times បានចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដាថា ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងប្រមូលចំណូលបាន ២១.៨ ពាន់លានរីងហ្គីត (ជាង ៥.១ ពាន់លានដុល្លារ) ពីការនាំចេញស្រោមដៃក្នុងឆ្នាំនេះ។ យោងតាមសមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ី (Margma) តម្រូវការស្រោមដៃទូទាំងពិភពលោករំពឹងថា នឹងមានការកើនឡើង ២០% ដែលស្មើនឹង ៣៣០ ពាន់លានគូរនៅឆ្នាំនេះ។ កំណើននេះខ្ពស់ជាងធម្មតាពី ៨% ទៅ ១០% នៅក្នុងឆ្នាំនេះ។ គិតត្រឹមខែមីនា ឆ្នាំនេះការនាំចេញស្រោមដៃសរុបរបស់ម៉ាឡេស៊ីបានកើនឡើង ១៦.៣% បើធៀបទៅនឹងឆ្នាំមុនទាក់ទងនឹងតម្លៃ ខណៈបរិមាណបានកើនឡើង ១៤% ។ ទន្ទឹមនឹងនេះ

  • កូរ៉ូណាទាញទម្លាក់ប្រជាជនឥណ្ឌូណេស៊ីប្រហែល ១,៦៣ លាននាក់ចូលទៅក្នុងភាពក្រីក្រ ធ្វើឲ្យអត្រាកើនឡើងខ្លាំងក្នុងខែមីនា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 16, 2020 Chan Sreyny

    យោងតាមស្ថិតិឥណ្ឌូណេស៊ី (BPS) បានប្រកាសកាលពីថ្ងៃពុធថា ប្រជាជនឥណ្ឌូនេស៊ីប្រហែល ១.៦៣ លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រកាលពីខែមីនា បើធៀបនឹងខែកញ្ញាឆ្នាំមុន ដោយសារ​ជំងឺរាតត្បាតបង្កឡើងដោយវីរុស Covid-19 ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្រីក្រទូទាំងប្រទេស។ អត្រាភាពក្រីក្របានកើនឡើងដល់ ៩.៧៨% នៅក្នុងខែមីនាពី ៩.២២% នៅក្នុងខែកញ្ញា ខណៈដែលប្រជាជនចំនួន ២៦.៤២ លាននាក់កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រគិតត្រឹមខែមីនាកន្លងទៅនេះ។ លោក Suhariyanto ប្រធាន BPS បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ការឆ្លងរាលដាលនៃជំងឺឆ្លងវីរុស Covid-19 នេះ កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចនិងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសប្រជាពលរដ្ឋក្រីក្រ។ លោបានបន្តថា ការឡើងថ្លៃស្បៀងអាហារដើរតួយ៉ាងសំខាន់ក្នុងកាជំរុញអត្រាភាពក្រីក្រ ដោយលោកចង្អុលបង្ហាញថា អង្ករគឺជាកត្តាធំបំផុតបន្ទាប់មកគឺ បារី បសុបក្ស និងមីជាដើម។

  • ក្នុងរយៈពេល ៣ ខែចុងក្រោយនេះជប៉ុនស្ទើរតែមិនមានភ្ញៀវទេសចរបរទេសទៅលេងសោះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 16, 2020 Chan Sreyny

    ប្រទេសជប៉ុនបានទទួលអ្នកទេសចរបរទេសចំនួន ២,៦០០ នាក់នៅក្នុងខែមិថុនា ដែលបានធ្លាក់ចុះ ៩៩.៩% បើធៀបទៅនឹងឆ្នាំមុន សម្រាប់ការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាចំពេលមានការរាតត្បាតជំងឺ Covid-19 នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ។ យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសសរុបបានធ្លាក់ចុះ ៧៦.៣% ស្មើនឹង ៣៩៥ លាននាក់ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ បើធៀបនឹងឆ្នាំមុន ដោយមានភ្ញៀវទេសចរចូលមកទស្សនាសរុបចំនួន ១៧០០ នាក់ប៉ុណ្ណោះនៅក្នុងខែឧសភា ដែលជាតួលេខទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៤ នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមប្រមូលស្ថិតិបែបនេះ។ តួលេខបានធ្លាក់ចុះទាបជាង ៣០០០ នាក់ កាលពីខែមេសា ដែលមានអ្នកធ្វើដំណើរសរុបចំនួន ២,៩១៧ នាក់ចូលមកប្រទេសជប៉ុន។ ចំនួនភ្ញៀវទេសចរណ៍បរទេសប្រចាំខែទាបជាងខែមេសាមុន ដែលមានចំនួន

  • ថៃអាចនឹងកំណត់ការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃលក់រាយឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 16, 2020 Chan Sreyny

    ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ក្រសួងពាណិជ្ជកម្មទំនងជាកំណត់ការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃសាច់ជ្រូកលក់រាយបានឡើងដល់ ១៧០-១៨០ បាតក្នុងមួយគីឡូក្រាមដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ។ បើតាមការចុះផ្សាយបស់សារព័ត៌មានបាងកកប៉ុស្តិ៍ តម្លៃសាច់ជ្រូកឡើងថ្លៃដោយសារតម្រូវការក្នុងស្រុកក៏ដូចជាការនាំចេញគួរកត់សម្គាល់ ជាពិសេសចំពោះប្រទេសជិតខាង និងចិន។ តាមប្រភពពីក្រសួងពាណិជ្ជកម្មដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រសួងបានទទួលនូវបណ្ដឹងជាច្រើនពីសាធារណជនអំពីការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងតំបន់ជាច្រើន។ ខណៈនាយកដ្ឋាននេះកាលពីដើមឆ្នាំនេះ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមអ្នកចិញ្ចឹមជ្រូកមួយក្រុមថា ការនាំចេញសាច់ជ្រូកនឹងត្រូវបានកំណត់ ដើម្បីការពារផលប៉ះពាល់លើតម្លៃក្នុងស្រុកប្រសិនបើតម្លៃសាច់ជ្រូកនៅកសិដ្ឋានលើសពី ៨០បាត (ប្រហែល ២.៥០ ដុល្លារ) ក្នុងមួយគីឡូក្រាម។ តម្លៃសាច់ជ្រូកនៅក្រៅកសិដ្ឋានត្រូវបានស្រង់ពី ៨៦-៨៧ បាតក្នុងមួយគីឡូក្រាមពោលគឺកើនឡើងពី ៧៥ បាតក្នុងមួយគីឡូក្រាមកាលពីដើមឆ្នាំ ដោយតម្លៃសាច់ជ្រូកលក់រាយបានឡើងដល់ ១៧០-១៨០ បាតក្នុងមួយគីឡូក្រាមពី ១៥០-១៦០ បាត។ ជាមួយគ្នានេះនាយកដ្ឋានបានឲ្យដឹងបន្ថែមថា តម្លៃសាច់ជ្រូកនៅក្រៅកសិដ្ឋានអាចកើនឡើងដល់

  • ក្រុមហ៊ុនអាកាសចរណ៍ American Airlines គ្រោងនឹងបញ្ឈប់ការងារបុគ្គលិកជាង ២៥.០០០ នាក់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 16, 2020 Chan Sreyny

    នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ American Airlines បាននិយាយកាលពីថ្ងៃពុធ ថាក្រុមហ៊ុនបានជូនដំណឹងដល់កម្មករចំនួន ២៥,០០០ នាក់ថា ពួកគេអាចនឹងត្រូវបញ្ឈប់ការងារបណ្ដោះអាសន្ន និងមិនទទួលបានប្រាក់ខែនោះទេ ដែលចាប់ផ្ដើមនៅថ្ងៃទី១ ខែតុលា ។ នាយកប្រតិបត្តិលោក Doug Parker និងប្រធាន Robert Isom បាននិយាយ នៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិកថា ទោះបីជាចំនួននៃការបញ្ឈប់ការងារអាចត្រូវបានបង្រួមអប្បបរមា តាមរយៈការចាកចេញដោយស្ម័គ្រចិត្តក៏ដោយ ក៏ជនជាតិអាមេរិកនឹងមានបុគ្គលិកលើសពី ២០,០០០ នាក់ ដែលទទួលបានប្រាក់បៀវត្ស ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអាជីវកម្ម ដែលបណ្តាលមកពីជំងឺ Covid-19 ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក ដែលបានទទួលជំនួយពីរដ្ឋាភិបាលក្រោមច្បាប់ស្តីពី CARES

  • បន្ទាប់ពីយីហោ 7-eleven ក្រុមហ៊ុន  CP ALL នឹងនាំយកហ្រ្វេនឆាយហាងកាហ្វេដ៏ល្បី Bellinee’s មកកាន់កម្ពុជានៅដើមឆ្នាំក្រោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 16, 2020 Chan Sreyny

    យោងតាមផេកហ្វេសប៊ុករបស់ទូតកម្ពុជា​ប្រចាំប្រទេសថៃបានឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម CP ALL ប្រទេសថៃ គ្រោងនាំយកហាងកាហ្វេល្បីម៉ាក Bellinee’s ទៅកាន់ទីផ្សារកម្ពុជានាដើមឆ្នាំក្រោយ បន្ទាប់ពីបានសម្លឹងឃើញកត្តារីកចម្រើនផ្នែកសេដ្ឋកិច្ច ភាពស៊ីវិល័យរបស់ប្រជាជន និងបរិយាកាសអំណោយផលសម្រាប់អាជីវកម្មហ្វ្រេនឆាយកាហ្វេ នៅក្នុងប្រទេសកម្ពុជា។ គម្រោងខាងលើត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោក ឆារ៉ាត់ លីគីតគុនណាវង្ស (Charahts Likitkunawong) ទីប្រឹក្សាអគ្គនាយកក្រុមហ៊ុន CP ALL កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅស្ថានទូតកម្ពុជា នាទីក្រុងបាងកក។ នៅក្នុងជំនួប ឯកឧត្តម អ៊ូក សោភ័ណ

  • ដើម្បីបង្ហាញការដឹងគុណដល់បុគ្គលិកជួរមុខ បារាំងនឹងផ្តល់ប្រាក់ ៩ ពាន់លានដុល្លារចែកដល់បុគ្គលិកថែទាំសុខភាព សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2020 Chan Sreyny

    ទូរទស្សន៍ CNN បានរាយការណ៍ថា ប្រទេសបារាំងនឹងចំណាយថវិកាចំនួន ៩ ពាន់លានដុល្លារ ដើម្បីផ្តល់ជូនដល់បុគ្គលិកសុខាភិបាលជាពិសេសអ្នកដែលស្ថិតនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។ យោងតាមសារព័ត៌មាន Independent បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Jean Castex បាននិយាយថា « ការឧបត្ថម្ភនេះជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ប្រព័ន្ធសុខាភិបាលរបស់យើង »។ បន្ទាប់ពីការចរចាអស់រយៈពេល ៧ សប្តាហ៍លោក Castex បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Olivier Véran និងមេដឹកនាំសហជីពកាលពីថ្ងៃច័ន្ទ ។ ទូរទស្សន៍ BBC បានរាយការណ៍ថាកិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យបុគ្គលិកថែទាំសុខភាពនូវការតម្លើងប្រាក់ខែជាមធ្យម ២០៩

  • នាយករដ្ឋមន្រ្តីថៃ អំពាវនាវឲ្យវិនិយោគិនចិនវិលត្រឡប់មកប្រទេសថៃវិញ និងស្នើឱ្យចិនពិចារណាលើការនាំចូលផលិតផលកសិកម្មបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 15, 2020 Chan Sreyny

    លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានជំរុញឱ្យវិនិយោគិនចិនវិលត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីស្ថានភាពនៃវីរុស Covid-19 នាពេលបច្ចុប្បន្ននៅក្នុងប្រទេសទាំងពីរនេះបង្ហាញពីសញ្ញាធូរស្បើយ។ តាមរយៈការជំរុញនេះ រដ្ឋាភិបាលបានសន្យាថា នឹងគាំទ្រពួកគេយ៉ាងពេញទំហឹង លើការវិនិយោគនៅក្នុងប្រទេសថៃ។ យោងតាមក្រុមអ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីងកាលពីថ្ងៃអង្គារ ដោយការហៅតាមទូរស័ព្ទនេះបានកត់សម្គាល់ថាជាលើកដំបូង ក្នុងរយៈពេល ៤៥ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតថៃ – ចិន។ ក្រៅពីការជំរុញឱ្យវិនិយោគិនចិនវិលត្រឡប់មកវិញ លោកឧត្តមសេនីយ៍ ប្រាយុធ ក៏បានស្នើឱ្យប្រទេសចិនពិចារណាលើការនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីប្រទេសថៃ ដែលជាសំណើដែលប្រធានាធិបតីចិនបានរាយការណ៍ថា បានសន្យាអនុវត្តតាមរយៈយន្តការសហប្រតិបត្តិការពាណិជ្ជកម្មដែលមានស្រាប់។ យ៉ាងណាមិញប្រធានាធិបតីទាំងពីរ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមមាន សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងវិស័យច្នៃប្រឌិត។