Bill Gates៖ « ឧស្សាហកម្មឱសថឥណ្ឌានឹងអាចផលិតវ៉ា់ក់សាំងការពារវីរុស Covid-19 មិនត្រឹមតែសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងសំរាប់ពិភពលោកទាំងមូលផងដែរ »
បុគ្គលជោគជ័យ July 20, 2020 Chan Sreyny

ខណៈ​ដែលពិភពលោកកំពុងវាយប្រហារដោយជំងឺរាតត្បាត Covid-19 ហើយមនុស្សជាង ១៣ លាននាក់បានឆ្លងនោះ បណ្ដាប្រទេស និងក្រុមអ្នកស្រាវជ្រាវនៃប្រទេសមហាអំណាច និងកំពូលសេដ្ឋកិច្ចកំពុងសិក្សាបង្កើត និងតេស្តវ៉ាក់សាំង Covid-19។ ទោះជាយ៉ាងនេះក្ដីបើយោងតាមលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសប្បុរសជនមូលនិធិដើម្បីសុខុមាលភាពប្រជាជនក្រីក្របានលើកឡើងថា៖ «​ ឧស្សាហកម្មឱសថរបស់ឥណ្ឌានឹងអាចផលិតវ៉ា់ក់សាំងការពារវីរុស Covid-19 មិនត្រឹមតែសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងសំរាប់ពិភពលោកទាំងមូលផងដែរ »។

សហប្រធាន និងអ្នកទទួលបន្ទុកនៃមូលនិធិ Bill and Melinda Gates បាននិយាយថា៖ « កិច្ចការសំខាន់ៗជាច្រើនត្រូវបានធ្វើ នៅក្នុងប្រទេសឥណ្ឌា ហើយឧស្សាហកម្មឱសថរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ក៏កំពុងធ្វើការដើម្បីជួយបង្កើតក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងមេរោគនេះលើសមត្ថភាពដ៏អស្ចារ្យផ្សេងទៀតដែលពួកគេបានប្រើប្រាស់ដើម្បីបង្កើតវ៉ាក់សាំងសម្រាប់ជំងឺដទៃទៀត »។

ជាមួយគ្នានេះថ្លែងនៅក្នុងឯកសារ COVID-19 ស្ដីពីសង្គ្រាមប្រឆាំងនឹងវីរុសរបស់ឥណ្ឌាលោក Gates បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាក៏ប្រឈមនឹងបញ្ហាដ៏ធំមួយដោយសារ វិបត្តិសេដ្ឋកិច្ចនិងមជ្ឈមណ្ឌលទីក្រុងដែលមានដង់ស៊ីតេប្រជាជនច្រើន។ ដោយលើកឡើងពីភាពខ្លាំងនៃឧស្សាហកម្មឱសថរបស់ឥណ្ឌាលោកបានលើកឡើងដូច្នេះថា៖ « ឥណ្ឌាមានសមត្ថភាពច្រើនជាមួយការផលិតថ្នាំ និងវ៉ាក់សាំងដែលជាអ្នកផ្គត់ផ្គង់ធំដល់ពិភពលោកទាំងមូល។ អ្នកដឹងទេវ៉ាក់សាំងជាច្រើនត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌាច្រើនជាងនៅគ្រប់ទីកន្លែងដែលចាប់ផ្តើមពីវិទ្យាស្ថាន Serum ក្នុងចំនួនធំបំផុត »។

គាត់បានបន្ថែមថា៖ «ក្រៅពីនេះនៅមាន Bio E, Bharat (Biotech) និងវិទ្យាស្ថានជាច្រើនទៀត ដែលពួកគេកំពុងធ្វើការដើម្បីជួយបង្កើតវ៉ាក់សាំងការពារមេរោគដើម្បបង្កើនសមត្ថភាពកាន់តែខ្ពស់ ដែលពួកគេបានប្រើសម្រាប់ជំងឺដទៃទៀត។ លើសពីនេះមហាសេដ្ឋីរូបនេះបន្តថា « ខ្ញុំពិតជារំភើបណាស់ដែលឧស្សាហកម្មឱសថនៅទីនោះនឹងអាចផលិតមិនត្រឹមតែសម្រាប់ប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកទាំងមូល។ នេះគឺជាអ្វីដែលយើងត្រូវការដើម្បីកាត់បន្ថយការស្លាប់ និងធ្វើឱ្យប្រាកដថាយើងមានភាពស៊ាំដែលជាវិធីដែលយើងបញ្ចប់ការរីករាលដាលនៃជំងឺនេះ »។

គួរបញ្ជាក់ផងដែរថា មូលនិធិ Bill and Melinda Gates ក៏ជាដៃគូ ជាមួយរដ្ឋាភិបាលផងដែរជាពិសេសជាមួយនាយកដ្ឋានជីវវិទ្យាក្រុមស្រាវជ្រាវវិទ្យាសាស្ត្រឥណ្ឌា (ICMR) និងការិយាល័យរបស់ទីប្រឹក្សាវិទ្យាសាស្ត្រសំខាន់ផ្តល់ដំបូន្មាននិងជួយក្នុងការធ្វើឱ្យគម្រោងទាំងនេះដំណើរការទៅមុខ។ ជាមួយគ្នានេះបើតាម Gates មូលនិធីរបស់គាត់បានធ្វើការឱ្យរដ្ឋាភិបាលឥណ្ឌាលើបញ្ហាសុខភាពដូចជា ការណែនាំវ៉ាក់សាំងថ្មីៗក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយមូលនិធិបានកំពុងធ្វើការជាមួយនាយកដ្ឋានបុគ្គលិកនិងការបណ្តុះបណ្តាលដើម្បីទទួលយកវេទិកាបណ្តុះបណ្តាលតាមអ៊ិនធរណេតរបស់ពួកគេហើយឥឡូវនេះកំពុងប្រើប្រាស់ការណែនាំនោះដើម្បីជួយបុគ្គលិកសុខភាពជួរមុខរបស់ពួកគេផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖indiatvnews