- ទេសចរណ៍ទេសចរណ៍ July 18, 2020 Chan Sreyny
(ភ្នំពេញ)៖ សម្រាប់រយៈពេល ២សប្ដាហ៍ ដើមខែកក្កដានេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៣១៣,៣០០នាក់ កើនឡើង ១.៦៧% បើធៀបនឹងរយៈពេល ២ សប្ដាហ៍ចុងខែមិថុនា។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩% នេះបើយោងតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍ ក្រសួងទេសចរណ៍សង្កេតឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ពី ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះណពី ៣៥-៤០% បើប្រៀបធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩ ហើយស្ថិរភាពនៃចំនួនខាងលើអាចបណ្តាលមកពីរដូវនេះជារដូវវស្សា។ ជាមួយគ្នានេះឯកឧត្ដមរដ្ឋមន្ត្រី
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 18, 2020 Chan Sreyny
ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (WB) បានអនុម័តឥណទាន ១០០ លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងកែលំអការតភ្ជាប់ផ្លូវថ្នល់នៅកម្ពុជា កាលពីថ្ងៃទី ១៧ ខែកក្កដា ។ លោកស្រី Inguna Dobraja នាយក WB ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា « គម្រោងនេះគឺជា ការប្តេជ្ញាចិត្តរបស់ WB ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ប្រទេសកម្ពុជា។ វានឹងជួយឱ្យប្រជាជនកាន់តែប្រសើរឡើង ទៅនឹងសេវាកម្មដែលកាត់បន្ថយការរំខាន និងបង្កើតការងារដល់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ »។ ចំពោះគម្រោងនេះ នឹងលើកកម្ពស់ការទទួលបាននូវសេវាកម្មសំខាន់ៗរបស់សហគមន៍ជនបទដូចជា៖ មណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និងទីផ្សារតាមរយៈការកែលម្អផ្លូវជនបទដែលធន់នឹងអាកាសធាតុ។ តាមរយៈការកែលំអផ្នែកមួយចំនួននៃផ្លូវជាតិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 18, 2020 Chan Sreyny
រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន ៣១៧ លានយ៉េន (៣ លានដុល្លារ) ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus។ ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំប្រទេសឡាវលោក Keizo Takewaka បានថ្លែងក្នុងពិធីចុះហត្ថលេខាលើគម្រោងនេះនៅទីក្រុងវៀងចន្ទន៍នៅថ្ងៃទី ១៦ ខែកក្កដា ថា ថវិកាទាំងនេះនឹងត្រូវអនុវត្តក្រោម “ គម្រោងសម្រាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ”។ លោកបានកត់សម្គាល់ថា គម្រោងនេះនឹងផ្ដល់អាហាររូបករណ៍ ២២ កន្លែងដល់មន្រ្តីរដ្ឋាភិបាលឡាវវ័យក្មេង ដើម្បីទៅសិក្សានៅតាមសាលានានាក្នុងប្រទេសជប៉ុន។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វិស័យអប់រំ គឺជាវិស័យគោលនយោបាយអាទិភាពមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ប្រទេសឡាវ។ លោកបានបន្តថា គម្រោងនេះនឹងរួមចំណែកដល់ការបណ្តុះបណ្តាលមន្ត្រីវ័យក្មេងដែលមានទេពកោសល្យជាច្រើនដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសឡាវ។ យោងតាមស្ថានទូតជប៉ុនប្រចាំនៅប្រទេសឡាវបានឲ្យដឹងថាក្រោមគំរោងប្រចាំឆ្នាំនេះមន្រ្តីជាង ៣៧០ នាក់បានទទួលសញ្ញាប័ត្រ អនុបណ្ឌិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2020 Chan Sreyny
ការនាំចេញផលិតផលក្នុងស្រុករបស់សិង្ហបុរី បានកើនឡើង ១៦.១% នៅក្នុងខែមិថុនា បើធៀបនឹងឆ្នាំមុន ដោយការនាំចេញឱសថ គ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិច។ កំណើននេះគឺផ្ទុយស្រឡះពីការធ្លាក់ចុះ ៤.៦% កាលពីខែឧសភា និងខ្ពស់ជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិរបស់ Reuters ដែលបានកើនឡើង ៦.២% ។ សហគ្រាសសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៧ ខែកក្កដា ថាយោងតាមមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល NODX បានកើនឡើង ០.៥% នៅក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ៤.៦% កាលពីខែឧសភា។ ទន្ទឹមនឹងនេះ ការនាំចេញទៅកាន់ទីផ្សារនាំចេញធំៗទាំង ១០ របស់សិង្ហបុរីបានកើនឡើងនៅខែមិថុនា លើកលែងតែហុងកុង ឥណ្ឌូនេស៊ី និងថៃ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2020 Chan Sreyny
គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ សម្រេចការចាក់បេតុងបាន ៩៩.៩២% នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចុះផ្សាយនៅថ្ងៃនេះ។ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 17, 2020 Chan Sreyny
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយនៅថ្ងៃទី១៧ ខែកក្កដានេះថា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ហ្វីលីពីន បានអនុម័តការចូលរបស់ជនបរទេស ដែលកាន់ទិដ្ឋាការរយៈពេលវែងដោយចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតី Rodrigo Duterte បាននិយាយថា ជនបរទេសដែលមានទិដ្ឋាការរយៈពេលវែង ចាំបាច់ត្រូវតែស្ថិតនៅដាច់ដោយឡែកពីគេ នៅពេលដែលពួកគេមកដល់។ លោកបន្ថែមថា អ្នកកាន់ទិដ្ឋាការរយៈពេលវែង គឺសំដៅទៅលើជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសហ្វីលីពីន។ ទោះបីជាយ៉ាងនេះក្ដី ការដាក់ពាក្យស្នើរសុំទិដ្ឋាការចូលថ្មីនឹងមិនត្រូវបានអនុញ្ញាតនោះទេ ប៉ុន្តែចំពោះការវិលត្រឡប់របស់ប្រជាជនហ្វីលីពីនចូលក្នុងប្រទេសវិញ នឹងបានផ្ដល់អាទិភាពពិសេសលើជើងហោះហើរក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថា ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនបានហាមប្រាម ការចូលរបស់ជនបរទេសក្នុងខែមីនា ដើម្បីទប់ស្កាត់ការឆ្លងជំងឺរាតត្បាត។ ប្រទេសហ្វីលីពីនបានរាយការណ៍ថា មានការឆ្លងចំនួន
- ទេសចរណ៍ទេសចរណ៍ July 17, 2020 Chan Sreyny
អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃបានហាមឃាត់រាល់ជើងហោះហើរទាំងអស់លើអ្នកដំណើរដែលរកឃើញថាមានឆ្លងវីរុស Covid-19 ដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃទៅប្រទេសដទៃទៀត បន្ទាប់ពីប្រទេសចិនបានហាមឃាត់ការហោះហើរចំនួនពីរពីប្រទេសនេះ។ លោក Chula Sukmanop អគ្គនាយក CAAT បាននិយាយអំពីវិធានការណ៍ថ្មីកាលពីថ្ងៃព្រហស្បតិ៍ឆ្លើយតបនឹងរបាយការណ៍ដែលថា រដ្ឋាភិបាលចិនបានហាមឃាត់ជាបណ្តោះអាសន្ននូវសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia X និង Thai Lion Air ចំពោះការដឹកអ្នកដំណើរមួយចំនួនដែលឆ្លងវីរុសនេះទៅប្រទេសចិន។ លោកបានមានប្រសាសន៍ថា ក្រោមច្បាប់ថ្មី ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវតែលក់សំបុត្រសម្រាប់តែអ្នកដែលមានលិខិតបញ្ជាក់ថាមិនមានផ្ទុកវីរុស Covid-19 ប៉ុណ្ណោះចំពោះជើងហោះហើរឆ្លងកាត់ប្រទេសថៃ។ លោកបានបន្ថែមថា ច្បាប់ថ្មីនេះត្រូវតែអនុវត្ត បើទោះបីជាអ្នកដំណើរមិនចុះពីយន្តហោះ មុនពេលផ្ទេរការហោះហើរទៅកាន់ប្រទេសគោលដៅក៏ដោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា ប្រទេសចិនបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងពីររយៈមួយសប្តាហ៍ បន្ទាប់ពីអ្នកដំណើរមួយចំនួននៅលើជើងហោះហើររបស់ពួកគេនៅថ្ងៃទី១០ និង ១៣ ខែកក្កដា
- ទេសចរណ៍ទេសចរណ៍ July 17, 2020 Chan Sreyny
ឥណ្ឌាគ្រោងនឹងបើកជើងហោះហើរអន្តរជាតិតាមរយៈកិច្ចព្រមព្រៀង “air bubbles” ដែលចាប់ផ្តើមនៅថ្ងៃសុក្រ បន្ទាប់ពីមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិក បារាំង និងអាឡឺម៉ង់នៅពេលដែលជំងឺ Covid-19 កំពុងរីករាលដាលលើវិស័យអាកាសចរណ៍។ រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលលោក Hardeep Singh Puri បានប្រាប់អ្នកយកព័ត៌មាន New Delhi ថាក្រុមហ៊ុន United Airlines នឹងប្រតិបត្តិការជើងហោះហើរចំនួន ១៨ រវាងឥណ្ឌា និងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែកក្កដា។ យោងតាមកិច្ចព្រមព្រៀង ដែលបានព្រមព្រៀងជាមួយបារាំងក្រុមហ៊ុនអាកាសចរណ៍ Air France នឹងធ្វើប្រតិបត្តិការចំនួន ២៨ ជើងហោះហើររវាងទីក្រុង










