ក្នុងឆមាសទី១ នៃឆ្នាំនេះ កម្ពុជានាំចេញកៅស៊ូជាង ១២ ម៉ឺនតោន រកចំណូលបានប្រមាណ ១៦០ លានដុល្លារអាមេរិក
សេដ្ឋកិច្ច July 21, 2020 Chan Sreyny

យោងតាមទិន្នន័យផ្លូវការចុងក្រោយរបស់អគ្គនាយកនដ្ឋាកៅស៊ូនៃក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជាបាននាំចេញកៅស៊ូ ១២៣,១៥១ តោន នៅឆមាសទីមួយនៃឆ្នាំ២០២០។ ចំនួននៃការនាំចេញនេះបានបង្ហាញពីការកើនឡើង ១៨% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះទិន្នន័យដដែលបានបង្ហាញថា តម្លៃកៅស៊ូនៅឆមាសទី១ ឆ្នាំ២០២០ មានចំនួន ១,៣០៥ ដុល្លារអាមេរិកក្នុងមួយតោនពោលគឺ ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៣៣ ដុល្លារអាមេរិក (២.៤៧%) បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដូច្នេះតម្លៃនាំចេញក្នុងឆមាសទី១ ឆ្នាំនេះជាង ១៦០ លានដុល្លារ ដោយប្រទេសដែលកម្ពុជានាំចេញរួមមាន ចិន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសដទៃទៀតផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន