ផ្សារត្រីខ្នាតធំដំបូងបង្អស់របស់ប្រទេសថៃ នឹងបើកទ្វារដំណើរការនៅចុងឆ្នាំ​នេះ ដែលនឹងក្លាយជាទីផ្សារគ្រឿងសមុទ្រលំដាប់កំពូល
សេដ្ឋកិច្ច July 21, 2020 Chan Sreyny

ផ្សារត្រីដំបូងបង្អស់របស់ប្រទេសថៃដែលមើលទៅជាប់នឹងមាត់សមុទ្រនៃខេត្ត ឈុនបុរី នឹងបើកទ្វារដំណើរការនៅខែធ្នូ ចុងឆ្នាំនេះ ដោយទីផ្សារនេះនឹងបំពេញតាមស្តង់ដារអន្តរជាតិ ហើយនឹងត្រូវបានផ្សព្វផ្សាយជាទីផ្សារគ្រឿងសមុទ្រលំដាប់កំពូលក៏ដូចជាការទាក់ទាញថ្មីនៅឈុនបុរីផងដែរ។

យោងតាមនាយកគ្រប់គ្រងផ្សារត្រីលោក Montien Innoi បានមានប្រសាសន៍ថា ការសាងសង់កំពុងបន្តដូចការគ្រោងទុក បើទោះបីជាមានការផ្លាស់ប្តូរមួយចំនួនលើប្លង់មេក៏ដោយ។ លោកបានបន្ថែមថា នៅទីនោះមានតូប​ជាង ៣០០ ព្រមទាំងកន្លែងសម្រាប់អ្នកនេសាទ ដើម្បីចតទូករបស់ពួកគេសម្រាប់ដាក់លក់ទិន្នផលដែលនេសាទបាន។ គួរបញ្ជាក់ផងដែរថា គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទីផ្សារត្រីដែលមានស្រាប់ និងជួយប្រែក្លាយកំពង់ផែនេះឱ្យទៅជាផ្សារត្រីធំជាងគេរបស់ប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand