ព័ត៌មានចុងក្រោយ
  • ការស្ទង់មតិបានបង្ហាញថា៖ ចិនបានវិលត្រឡប់ទៅរកកំណើនសេដ្ឋកិច្ចឡើងវិញនៅក្នុងត្រីមាសទី២ បន្ទាប់ពីការប៉ះទង្គិចដោយ​ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2020 Chan Sreyny

    យោងតាមការស្ទង់មតិរបស់ក្រុមអ្នកវិភាគ AFP បានឱ្យដឹងថា ប្រទេសចិនបានវិលត្រឡប់ទៅរកកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្នុងត្រីមាសទី ២ បន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-19 បានធ្វើឱ្យសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកធ្លាក់ចុះជាលើកដំបូងក្នុងប៉ុន្មានទសវត្សនេះ។ ការស្ទង់មតិរបស់អ្នកវិភាគមកពីស្ថាប័នចំនួន ១១ បានលើកឡើងពីកំណើនសេដ្ឋកិច្ចរបស់ចិនកើនឡើង ១.៣% បើធៀបទៅនឹង ៦.១% កាលពីឆ្នាំមុន ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រសើរជាងបណ្តាប្រទេសផ្សេងទៀត ដែលកំពុងដោះស្រាយបញ្ហាឆ្លងរាលដាលនេះ។ ជំងឺនេះបានលេចមុខជាលើកដំបូងនៅក្នុងខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិនកាលពីចុងឆ្នាំមុន ដែលបណ្ដាលឱ្យបិទអាជីវកម្មនៅទូទាំងពិភពលោក និងបានបំផ្លាញការងាររាប់រយលាន។ ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគបានព្យាករណ៍ថា ប្រទេសចិននឹងក្លាយជាប្រទេសសេដ្ឋកិច្ចដ៏ធំតែមួយគត់ ដែលទទួលបានកំណើនវិជ្ជមាននៅឆ្នាំនេះ ដោយសារតែប្រទេសនេះត្រូវបានវាយប្រហារដោយ Covid-19 ដំបូងគេ ដូច្នេះហើយទើបធ្វើឱ្យសេដ្ឋកិច្ចត្រូវងើបឡើងវិញមុនគេដែរ។ យោងតាមសេដ្ឋវិទូនាំមុខរបស់

  • ក្រុមហ៊ុនយក្ស Aeon របស់ជប៉ុនខាតលុយជាង ៥ រយលានដុល្លារក្នុងមួយត្រីមាស ដែលជាការខាតបង់ដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០០៥ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2020 Chan Sreyny

    ការលក់រាយរបស់ក្រុមហ៊ុនយក្ស Aeon នៅប្រទេសជប៉ុនខាតបង់ថវិកាចំនួន ៥៣.៩ ពាន់លានយ៉េន (ជាង ៥ រយលានដុល្លារ) ក្នុងមួយត្រីមាស ដែលជាការខាតបង់ដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០០៥ ។ ក្រុមហ៊ុន Aeon Co. បានចុះបញ្ជីការខាតបង់សរុបចំនួន ៥៣.៩ ពាន់លានយ៉េន (ជាង ៥ រយលានដុល្លារ) ចាប់ពីខែមីនា ដល់ខែឧសភា ដែលជាការខាតបង់ធំបំផុតចាប់តាំងពីក្រុមហ៊ុនលក់រាយ បានចាប់ផ្តើមបញ្ចេញព័ត៌មានតុល្យភាពប្រចាំត្រីមាសក្នុងឆ្នាំសារពើពន្ធដល់ខែកុម្ភៈ ឆ្នាំ ២០០៥ ។ យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានអោយដឹងថាក្រុមហ៊ុននេះស្ថិតក្នុងស្ថានភាពខ្វះតម្លាភាព នៅក្នុងសមតុល្យសុទ្ធត្រីមាសទី ១ របស់ខ្លួនក្នុងរយៈពេល

  • ខណៈកំពុងឡើងកូដខ្លាំង ក្រុមហ៊ុន Tesla ត្រូវបានគេបង្ហើបឲ្យដឹងថា កំពុងកាត់បន្ថយតម្លៃលើ Model Y ចំនួន ៣០០០ដុល្លារ ពីតម្លៃដើមសង្ស័យជាយុទ្ធសាស្រ្តលក់ថ្មី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla ត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍នេះថា បានកាត់បន្ថយតម្លៃរបស់ Model Y ចំនួន ៣០០០ ដុល្លារពីតម្លៃដើម។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងថា រថយន្តធុនមធ្យមប្រភេទ SUV របស់ក្រុមហ៊ុន Tesla ដែលត្រូវបានលក់ជាប្រភេទ Long Range ឬ Performance ត្រូវបានដាក់លក់ក្នុងតម្លៃ ៤៩,៩៩០ ដុល្លារអាមេរិក។ ជាមួយគ្នានេះរបាយការណ៍បានបន្ថែមថា កំណែប្រតិបត្តិការនឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងការកំណត់រចនាសម្ព័ន្ធថ្មី ប៉ុន្តែយ៉ាងណាមិញក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សាររព័ត៌មានរបស់រ៉យទ័រទេ។ គួរឲ្យដឹងផងដែរថា Model Y របស់ក្រុមហ៊ុនដែលកំពុងឡើងកូដមួយនេះ ត្រូវបានដាក់បង្ហាញនៅថ្ងៃទី ១៤ ខែមីនាឆ្នាំមុន

  • ប្រជាជនអ៉ីស្រាអែលរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងភាពមិនអើពើចំពោះការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2020 Chan Sreyny

    ប្រជាជនអ៉ីស្រាអែលរាប់ពាន់នាក់់់់់បានធ្វើបាតុកម្មនៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ដោយប្រឆាំងនឹងការខកខានក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីវីរុស Covid-19 របស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu។ ជាមួយ នឹងភាពតានតឹងផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រជាជនអ៉ីស្រាអែលជាច្រើនគិតថា រដ្ឋាភិបាលមិនបានធ្វើឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់សំណងដល់កម្មកររាប់សែននាក់ ដែលបាត់បង់ការងារដោយសារការរឹតត្បិត និការបិទទ្វារប្រទេស។ ក្នុងនោះផងដែរភាពអត់ការងារធ្វើបានកើនឡើងជាង ២០% ខណៈប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តី Benjamin Netanyahu ហាក់ដូចជាធ្លាក់ចុះយ៉ាងខ្លាំង។ ការតវ៉ានេះត្រូវបានបង្កើតឡើងដោយការប្រមូលផ្ដុំគ្នារវាងអ្នកដែគ្មានការងារធ្វើ សហគ្រិន និងម្ចាស់អាជីវកម្មជាច្រើននៅកណ្ដាលទីក្រុង Tel Aviv ខណៈបាតុករទាំងនោះបានពាក់មា៉ស់ការពារ ក៏ដោយក្ដី ប៉ុន្តមិនបានរក្សាគម្លាតសង្គមឡើយ។ យោងតាម បាតុករម្នាក់បានឲ្យដឹងថា ពួកគេមិនបានធ្វើការជិត ៥ ខែហើយ

  • សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្សាយថា៖ “ថៃអនុញ្ញាតឱ្យអាជីវករកម្ពុជាឆ្លងកាត់ព្រំដែនឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មឡើយ” សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2020 Chan Sreyny

    យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យនានាកំពុងត្រូវបានបើកដំណើរការឡើងវិញ សម្រាប់អាជីវករកម្ពុជាក្នុងរយៈពេល ៥ ម៉ោងក្នុងមួយថ្ងៃ ខណៈដែលទីផ្សារនៅតាមព្រំដែនថៃបានវិលត្រឡប់មកធ្វើអាជីវកម្មយឺតៗឡើងវិញ ។ លោកអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អាជីវករកម្ពុជាថាប៉ុស្តិ៍ត្រួតពិនិត្យ Klong Luek ដែលជាប់នឹងច្រកព្រំដែនក្រុងប៉ោយប៉ែតនឹងបើកទ្វាររយៈពេល ៥ ម៉ោងដោយចាប់ផ្ដើមពីម៉ោង ៨ ព្រឹកជារៀងរាល់ថ្ងៃ។ អាជីវករមកពីក្រុងប៉ោយប៉ែត ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង Klong Luek ដើម្បីប្រមូលទំនិញដែលពួកគេបានទុកចោលនៅក្នុងហាងនៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 ។ ទោះបីជាការរឹតបន្តឹង Covid-19 ត្រូវបានដកចេញភាគច្រើនក៏ដោយ ប៉ុន្តែព្រំដែននៅជាប់ប្រទេសជិតខាងនៅតែបិទទ្វារ ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យឡើងវិញ។ ប្រភពពីព្រំដែនបានអោយដឹងថា ការអនុញ្ញាតនេះត្រូវបានអនុញ្ញាតឱ្យអាជីវករកម្ពុជាចូលមកក្នុងប្រទេសថៃ ក្នុងគោលបំណងដើម្បីយកទំនិញរបស់ពួកគេ មុនពេលធ្វើដំណើរត្រឡប់ទៅប៉ោយប៉ែតវិញ។ ទន្ទឹមនឹងនេះ អាជីវករទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចូលទិញ

  • ADB៖ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តពីប្រទេសកម្ពុជា កំពុងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2020 Chan Sreyny

    យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តពីប្រទេសកម្ពុជា កំពុងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺCOVID-19។ ជាការឆ្លើយតបបន្ទាន់ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ ក្រុមផ្នែកសុខាភិបាល នៃនាយកដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ​ (SDCC)​ បានកៀរគរមូលនិធិសម្រាប់ជំនួយបច្ចេកទេស (TA) ស្តីពីការគាំទ្រថ្នាក់តំបន់ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺ​ COVID-19 ក្នុងចំនួនទឹកប្រាក់ ៤៨.៣ លានដុល្លារ នៅដើមឆ្នាំ២០២០។ ធនាគារអភិវឌ្ឍន៍អាស៊ី បានទទួលសំណើពីបណ្តាសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រើជំនួយបច្ចេកទេសផ្គត់ផ្គង់វេជ្ជសាស្ត្រដែលត្រូវការជាចាំបាច់សម្រាប់ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការការពារ ការរកឃើញ និងព្យាបាលករណី COVID-19 ។ យ៉ាងណាមិញគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈនាយកដ្ឋានលទ្ធកម្មផលប័ត្រ និង​ការគ្រប់គ្រងហិរញ្ញវត្ថុ (PPFD)

  • មហាសេដ្ឋី Bill Gates៖ « មនុស្សមួយចំនួននៅអាមេរិកកំពុងព្រងើយកន្តើយនឹងការរីករាលដាលនៃវីរុស Covid-19 ខណៈករណីឆ្លងកើនឡើងជាង ៣ លានករណី » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 11, 2020 Chan Sreyny

    មហាសេដ្ឋី Bill Gates បាននិយាយនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះថា ល្បឿននៃការរាតត្បាតនៃវីរុសកូវីដ-១៩ ទាំងនៅលើពិភពលោក និងនៅសហរដ្ឋអាមេរិកគឺ​ អាក្រក់ជាងអ្វីដែលគាត់រំពឹងទុកទៅទៀត។ លោកបានលើកឡើងបន្ថែមថា ដោយសារឥរិយាបថ និងការទាក់ទងរបស់សហរដ្ឋអាមេរិកមិនដំណើរការល្អ ធ្វើឲ្យការរីករាលដាលកាន់តែខ្លាំងឡើងៗ ហើយវាគឺជារឿងអាម៉ាស់ណាស់។ សហស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយអំពីការគំរាមកំហែងនៃជំងឺរាតត្បាតអស់ជាច្រើនឆ្នាំមកហើយ ដោយនៅលើវេទិការ TED Talk ឆ្នាំ២០១៥ លោកបាននិយាយថា៖ « យើងមិនទាន់ត្រៀមខ្លួនសម្រាប់ការរីករាលដាលបន្ទាប់ទេ »។ តាមពិតទៅលោក Gates នៅតែខកចិត្តចិត្តយ៉ាងខ្លាំងចំពោះការឆ្លើតបរបស់សហរដ្ឋអាមេរិក ចំពោះការរាតត្បាតរាតត្បាតនាពេលបច្ចុប្បន្នដោយលើកឡើងពីកង្វះខាតក្នុងការណែនាំ និងការសម្របសម្រួលរបស់ថ្នាក់ដឹកនាំ។ មហាសេដ្ឋីរូបនេះបានមានប្រសាសន៍ថា មនុស្សមួយចំនួនមានហេតុផលផ្សេងទៀតដែលសហរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយខ្លាំងបំផុតនៃវីរុសនោះគឺ ប្រជាជនមិនមានឆន្ទៈក្នុងការធ្វើតាមការណែនាំ

  • Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានវ៉ាដាច់លោក Warren Buffett ក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 11, 2020 Chan Sreyny

    លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានវ៉ាដាច់លោក Warren Buffett ក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ សន្ទស្សន៍មហាសេដ្ឋី Bloomberg ។ ទ្រព្យសម្បត្តិរបស់ Elon Musk បានកើនឡើង ៦.០៧ ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បន្ទាប់ពីការកើនឡើង ១០.៨%​​ នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអគ្គិសនី។ របាយការណ៍បានបន្ថែមថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Warren Buffett បានធ្លាក់ចុះកាលពីដើមសប្តាហ៍នេះ នៅពេលដែលគាត់បរិច្ចាគថវិកាចំនួន ២.៩ ពាន់លានដុល្លារអាមេរិកក្នុងភាគហ៊ុន