យោងតាមកាសែត New Straits Times បានចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដាថា ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងប្រមូលចំណូលបាន ២១.៨ ពាន់លានរីងហ្គីត (ជាង ៥.១ ពាន់លានដុល្លារ) ពីការនាំចេញស្រោមដៃក្នុងឆ្នាំនេះ។
យោងតាមសមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ី (Margma) តម្រូវការស្រោមដៃទូទាំងពិភពលោករំពឹងថា នឹងមានការកើនឡើង ២០% ដែលស្មើនឹង ៣៣០ ពាន់លានគូរនៅឆ្នាំនេះ។ កំណើននេះខ្ពស់ជាងធម្មតាពី ៨% ទៅ ១០% នៅក្នុងឆ្នាំនេះ។ គិតត្រឹមខែមីនា ឆ្នាំនេះការនាំចេញស្រោមដៃសរុបរបស់ម៉ាឡេស៊ីបានកើនឡើង ១៦.៣% បើធៀបទៅនឹងឆ្នាំមុនទាក់ទងនឹងតម្លៃ ខណៈបរិមាណបានកើនឡើង ១៤% ។

ទន្ទឹមនឹងនេះ សមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ី (Margma) បានប៉ាន់ប្រមាណថា នឹងមានកម្លាំងពលកម្មបន្ថែមចំនួន ២៥,០០០ នាក់ (ជនជាតិម៉ាឡេស៊ី ១០,០០០ នាក់ និងពលករបរទេសចំនួន ១៥,០០០ នាក់) ដើម្បីបំពេញតម្រូវការស្រោមដៃដែលកំពុងកើនឡើងនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


