កម្ពុជាទទួលបានការវិនិយោគរោងចក្រថ្មីមួយតម្លៃជាង ១០ លានដុល្លារ បង្កើតឱកាសជិត ៣៥០០ កន្លែង
សេដ្ឋកិច្ច July 16, 2020 Chan Sreyny

ទោះបីជាវីរុស Covid-19 កំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា និងបង្កផលបះពាល់ទៅលើសេដ្ឋកិច្ច ជាពិសេសវាយប្រហារខ្លាំងទៅលើវិស័យកាត់ដេរក៏ដោយ​ក្ដី កម្ពុជានូវតែទទួលបានការបោះទុនវិនិយោគថ្មីៗបន្តកន្ទុយគ្នាឥតដាច់។ ជាក់ស្ដែងយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន MANN LONG SHOES CO., LTD.

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនខាងលើមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានទុនវិនិយោគប្រមាណ ១០.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៣៧៩ កន្លែង៕

អត្ថបទ៖ លីនី