ត្រឹមកន្លះឆ្នាំដំបូងនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបាន ៦ ៨២០,៤៨ ប៊ីលានរៀល កើនឡើន ១២%
សេដ្ឋកិច្ច July 11, 2020 Chan Sreyny

ភ្នំពេញ៖ រយៈពេល ៦ខែនៃឆ្នាំ២០២០ នេះអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៦ ៨២០,៤៨ ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤,០៧ លានដុល្លាអាមេរិក) កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ កាលពីពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

ជាក់ស្ដែងចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម​ បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២០ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (ប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨០៩,១៩ ប៊ីលានរៀល (ប្រមាណជា ១៩៩,៨០ លានដុល្លារអាមេរិក) ស្មើនឹង ៧.០១% នៃផែនការប្រចាំឆ្នាំ។

ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២០​ ចំណូលពន្ធអាករ-អាករ​ ដែលអគ្គនាយកដ្ឋានប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៦ ៨២០,៤៨ ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤,០៧ លានដុល្លាអាមេរិក) ស្មើនឹង ៥៩. ០៩% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១,៦៨ លានដុល្លារអាមេរិក)ស្មើនឹង ១២%។

គួរបញ្ជាក់ផងដែថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ ០២ នៅរក្សាកំណើនគួរឲ្យកត់សម្គាល់ក្នងនោះ អាករលើតម្លៃបន្ថែមចំនួន ១ ៣៥,០៦ ប៊លានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៦៣,៧៩ ប៊ីលានរៀល ប្រមាណ៤.៨៣% និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧០,១៨ ប៊ីលារៀល ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ កើនឡើង ៥០២,២៦ ប៊ីលានរៀល ប្រមាណ ២៣.៣០%៕

អត្ថបទ៖ លីនី
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ