លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានវ៉ាដាច់លោក Warren Buffett ក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ សន្ទស្សន៍មហាសេដ្ឋី Bloomberg ។
ទ្រព្យសម្បត្តិរបស់ Elon Musk បានកើនឡើង ៦.០៧ ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បន្ទាប់ពីការកើនឡើង ១០.៨% នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអគ្គិសនី។ របាយការណ៍បានបន្ថែមថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Warren Buffett បានធ្លាក់ចុះកាលពីដើមសប្តាហ៍នេះ នៅពេលដែលគាត់បរិច្ចាគថវិកាចំនួន ២.៩ ពាន់លានដុល្លារអាមេរិកក្នុងភាគហ៊ុន Berkshire Hathaway ដល់សប្បុរសធម៌។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៥០០% កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនបានបង្កើនការលក់រថយន្ត Model 3 របស់ខ្លួន។ ការប្រមូលផ្ដុំគ្នារវាងការកើនឡើងភាគហ៊ុន និងការលក់បានធ្វើឱ្យ Musk ទទួលបានប្រាក់ដល់ទៅ ១.៨ ពាន់លានដុល្លារដែលជាចំនួនច្រើនបំផុតទី ២ របស់គាត់រយៈពេលប្រហែល ២ ខែ៕

ភាគហ៊ុនកើនឡើងប្រហែល ៣៨% ចាប់តាំងពីការបិទនៅថ្ងៃទី ១ ខែកក្កដា មុនមួយថ្ងៃពេលដែលក្រុមហ៊ុនបានរាយការណ៍ពី ចំនួនហ៊ុនប្រចាំត្រីមាសរបស់ខ្លួន។ ចំនួនហ៊ុនដ៏រឹងមាំរបស់ក្រុមហ៊ុន Tesla បានកើនឡើងលើសពីការរំពឹងទុកនៅត្រីមាសទី២ ដែលអាចរកប្រាក់ចំណេញបានច្រើន នេះជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដែលបានរាយការណ៍ពីប្រាក់ចំណេញ ៤ ត្រីមាសជាប់ៗគ្នា៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


