ព័ត៌មានចុងក្រោយ
  • កាន់តែប្រសើរឡើងហើយ! ត្រឹមតែមួយថ្ងៃ កម្ពុជានាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅបរទេសបានជិត ៣ ម៉ឺនតោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 8, 2020 Chan Sreyny

    យោងតាមរបាយកាណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេលតែមួយថ្ងៃនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅកាន់ក្រៅប្រទេសបានចំនួនជិត ៣ ម៉ឺនតោន។ កានាំចេញនេះសរបញ្ជាក់ឲ្យឃើញពីភាពរីកច្រើននៃវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានខិតខំប្រឹង​ប្រែងជួយដល់កសិករឲ្យទទួលបានប្រាក់ចំណូល តាមរយៈការស្វែងរកទីផ្សារ ការបណ្ដុះបណ្ដាល រួមទាំងផ្ដល់បច្ចេកវិទ្យាជាដើម។ យ៉ាងណាមិញបើតាមប្រភពដដែលផលិតផលកសិកម្មដែលកម្ពុជានាំចេញមានដូចជា៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ម្ទេសស្រស់ ផ្លែចេកស្រស់ គ្រាប់ឈូក ម្សៅកាកាវ គ្រាប់ពោត និងសណ្ដែកបាយ។ ជាមួយគ្នានេះការនាំចេញភាគច្រើនទៅកាន់ប្រទេស វៀតណាម ថៃ ចិន ឥណ្ឌា កូរ៉េ និងតៃវ៉ាន់៕ អត្ថបទ៖

  • ប្រទេសហ្វីលីពីន នឹងបើកស្ថានីយអាកាសចរណ៍មួយទៀតសម្រាប់ជើងហោះហើរអន្តរជាតិ បន្ទាប់ពីបានបិទអស់រយៈពេល ៣ ខែ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 8, 2020 Chan Sreyny

    ប្រទេសហ្វីលីពីន នឹងបើកចំណតអាកាសយានដ្ឋានសំខាន់មួយបន្ថែមទៀតនៅក្នុងរដ្ឋធានីរបស់ខ្លួន ដើម្បីពង្រីកប្រតិបត្តិការសេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ដែលមកពីជប៉ុន និងបណ្តាប្រទេសដទៃទៀត ដែលចាប់ផ្តើមបើកនៅសប្តាហ៍ក្រោយ។ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល បាននិយាយកាលពីថ្ងៃទី៤ ខែកក្កដា ថាខ្លួននឹងចាប់ផ្តើមបើកជើងហោះហើរអន្តរជាតិនៅស្ថានីយទី ៣ ឡើងវិញនៅថ្ងៃពុធ សប្ដាហ៍ក្រោយ។ ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសយានដ្ឋានក៏បាននិយាយថា ជើងហោះហើរដែលមកដល់ និងត្រឡប់ទៅវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways រួមទាំងក្រុមហ៊ុនអាកាសចរណ៍ ៧ ផ្សេងទៀត នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ គួររំលឹកផងដែរថា ស្ថានីយអាកាសចរណ៍ទី ៣ ត្រូវបានបិទកាលពីថ្ងៃទី ២៨ ខែមីនា បន្ទាប់ពីមានការបិទប្រទេសទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានី និងទីក្រុងដទៃទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ

  • ជប៉ុនកំពុងសម្លឹងមើលឱកាសបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយជឿជាក់ថាកម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់បំផុត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 8, 2020 Chan Sreyny

    (ភ្នំពេញ)៖ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើលទីតាំងមួយចំនួននៅប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញពីសភាពការណ៍ថ្មីៗ ក៏ដូចជាការវិវត្តនៃវិស័យទេសចរណ៍កម្ពុជា នាកំលុងពេលជួបវិបត្តិជំងឺកូវីដ-១៩។

  • រឿងរ៉ាវ និងអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់បុគ្គលទាំងនេះ ដែលមនុស្សភាគច្រើនមិនដែលចាប់អារម្មណ៍ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 7, 2020 Chan Sreyny

    តើអ្នកធ្លាប់ឆ្ងល់ទេថាតើមនុស្សជោគជ័យឈានទៅដល់ចំណុចណានៅក្នុងជិវិតរបស់ពួកគេ? អ្នកអាចមើលទៅថាពួកគេទាំងនោះមានភាពងាយស្រួល ដើម្បីមានពេលវេលាល្អ បង្កើតមិត្តភក្កិ និងមានឥទ្ធិពលលើមនុស្ស។ លើសពីនេះអ្នកមើលឃើញពីភាពស្រណុកសុខស្រួលនៃជីវិតដែលពោរពេញដោយទ្រព្យសម្បត្តិមហាសាល ប៉ុន្តែអ្នកមិនដែលបានដឹងពីដំណើរដ៏លំបាកដែលពួកគេបានឆ្លងកាត់នោះទេ ការតស៊ូ ការអស់សង្ឈឹម និងការបរាជ័យម្ដងហើយ ម្ដងទៀត។ ដូចនេះមកស្គាល់មនុស្សជោគជ័យ និងនិងអាថ៌កំបាំងពេលវេលាដែលមនុស្ស ៧ នាក់នេះបានសាកល្បងដើម្បីទទួលបានជោគជ័យ៖ ១.លោក Colonel Sanders « មិនដែលយឺតពេលក្នុងការចាប់ផ្ដើមទេ »៖ វរសេនីយ៍ឯក Sanders ត្រូវបានគេស្គាល់ថាស្ថាបនិកនៃយីហោសាច់មាន់បំពង KFC ដោយនៅក្នុងឆ្នាំ១៩៦៤​ គាត់បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ ២ លានដុល្លារ និងបានចូលនិវត្តន៍នៅអាយុ ៧៤ ឆ្នាំ។ មនុស្សភាគច្រើននឹងមិនមានការភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រាបែបនេះ ដោយសារពួកគេមិនបានដឹងពីរបៀបដែលគាត់បានចាប់ផ្តើម។

  • កោះបាលី នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលមកកំសាន្ដឡើងវិញនៅខែកញ្ញា ទោះបីរងការាតត្បាតពីជំងឺ Covid-19 ក៏ដោយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 7, 2020 Chan Sreyny

    ឥណ្ឌូនេស៊ី៖ កោះបាលី នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលមកកំសាន្ដឡើងវិញនៅខែកញ្ញា ខណៈកោះកំសាន្តដ៏ល្បីរបស់ឥណ្ឌូនេស៊ីមួយនេះ កំពុងរៀបចំកម្មវិធីសម្រាប់វិស្សមកាលឡើងវិញ បើទោះបីជាប្រទេសមួយនេះនៅតែរងការរាតត្បាតពីជំងឺ​ Covid-19 ក៏ដោយ។ លោក Wayan Koster អភិបាលខេត្តកោះបាលី បាននិយាយកាលពីថ្ងៃអាទិត្យ ថាកោះនេះនឹងបើកឡើងវិញនូវឆ្នេរខ្សាច់ ប្រាសាទ និងកន្លែងទេសចរណ៍ដទៃទៀតសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនៅចុងខែកក្កដា ហើយស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ១១ ខែកញ្ញា ខាងមុខ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យទៅដល់កោះបាលីតែម្ដង ឬក៏ដាក់ពួកគេឱ្យនៅដាច់ដោយឡែក នៅពេលដែលពួកគេមកដល់។ ទន្ទឹមនឹងនេះ បរិមាណនៃជើងហោះហើរទៅ និងមកពីកោះបាលីបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាតពាសពេញពិភពលោក ដែលធ្វើឱ្យសណ្ឋាគារជាច្រើនគ្មានមនុស្សស្នាក់នៅ និងភោជនីយដ្ឋានជាច្រើនកំពុងកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ គិតត្រឹមថ្ងៃច័ន្ទ នេះកោះបាលីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន

  • ដោយសារក្បាច់រោយអំបិលនៅលើសាច់ បានប្រែក្លាយជីវិតពីក្មេងប្រុសក្រខ្សត់ មកជាកំពូលចុងភៅដ៏ល្បី រកលុយបានរាប់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 7, 2020 Chan Sreyny

    ជាការពិតណាសការផ្លាស់ប្ដូរវាសនាខ្លួនឯង ព្រមទាំងសម្រេចក្ដីស្រម៉ៃមិនមែនជារឿងងាយ​ស្រួលសម្រាប់មនុស្សគ្រប់គ្នានោះទេ អ្នកខ្លះប្រឹងប្រែងចង់កន្លះជីវិតទៅហើយនៅតែរកគោលដៅមិនឃើញ។ ប៉ុន្តែបើក្រឡេកមកមើលជីវិតរបស់កំពូលចុងភៅម្នាក់ ដែលបានផ្លាស់ប្ដូរជីវិតខ្លួនឯងទាំងស្រុង ដោយសារការតស៊ូ អត់ធ្មត់ និងដោយក្ដីស្រលាញ់នូវអ្វីដែលខ្លួនមានតាំងពីតូច។ លោក Nurset Gocke ឬ « Salt Bae » ដែលត្រូវបានស្គាល់ថាជាកំពូលចុងភៅដ៏ល្បីម្នាក់នៅបណ្ដាញសង្គមបច្ចុប្បន្ននេះដោយសារក្បាច់រោយអំបិលនៅលើសាច់របស់គាត់។ Gocke កើតចេញពីគ្រួសារក្រីក្រមួយដែលជាវណ្ណៈកម្មករនៅជនបទក្នុងប្រទេសទួរគី ដោយមានឪពុកជាកម្មករអណ្ដូងរ៉ែ និងម្ដាយដែលមិនចេះអក្សរ ហើយគាត់បានបោះបង់ការសិក្សាតាំងពីអាយុ ៥ឆ្នាំ ដោយសារជីវភាពក្រខ្សត់ពេក។ បន្ទាប់ពីបោះបង់ការសិក្សានៅអាយុ ១៤ឆ្នាំ គាត់ទទួលបានការងារជាអ្នកលាងចាន និងជាអ្នកកាប់សាច់សត្វ។ ទោះបីបច្ចុប្បន្ន Gocke ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ និងល្បីសុះសាយនៅសហរដ្ឋអាមេរិកក៏ដោយ ក៏ជោគជ័យរបស់គាត់បានរីកចម្រើនពីការចាប់ផ្តើមដ៏រាបទាប និងក្តីសុបិន្ដដ៏សាមញ្ញមួយ។

  • ឥណ្ឌាក្លាយជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតលំដាប់ទី៣ ពីកូវីដ ស្របពេលប្រទេសនេះបានបើកតំបន់ទាក់ទាញទេសចរដ៏ល្បីល្បាញរបស់ខ្លួនឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2020 Chan Sreyny

    ប្រទេសឥណ្ឌា បានក្លាយជាប្រទេសទី៣ នៅក្នុងពិភពលោកដែលរងការប្រហាដោយជំងឺ Covid-19 គិតមកទល់ពេលនេះចំនួនអ្នកឆ្លងកើនឡើងជិត ៧០ ម៉ឺននាក់។ ការកើនឡើងនេះបានធ្វើឱ្យក្រុមមន្ត្រីផ្ទុះការតវ៉ាចំពោះការសម្រេចចិត្តបើកឡើងវិញនូវតំបន់ Taj Mahal ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញបំផុត របស់ប្រទេសឥណ្ឌានៅក្នុងទីក្រុង Agra ចម្ងាយ ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង New Delhi កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានករណីថ្មីៗនៅក្នុងតំបន់នេះ។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ៦ ខែកក្កដា បានបង្ហាញថា មានករណីថ្មីជាង ២៣,០០០ ករណី ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោង គឺមានការថយចុះបន្តិចបើធៀប នឹងការកើនឡើងកាលពីថ្ងៃអាទិត្យ ដែលមានចំនួនជិត ២៥,០០០

  • ធនាគារពិភពលោក៖ កម្មករថៃ ៨.៣ លាននាក់នឹងបាត់បង់ការងារ ឬ ប្រាក់ចំណូលក្នុងឆ្នាំ២០២០ ខណៈជិត ១០ លាននាក់ត្រៀមធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2020 Chan Sreyny

    ធនាគារពិភពលោកដែលហៅកាត់ថា WB កាលពីពេលថ្មីៗនេះឲ្យដឹងថា ដោយសារវីរុសកូវីដ-១៩ កម្មករប្រមាណ ៨.៣ លាននាក់នៅក្នុងប្រទេសថៃអាចនឹងបាត់បង់ការងារ ឬ ប្រាក់ចំណូល ហើយចំនួនប្រជាជនដែលត្រៀមធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចមានដល់ទៅ ៩.៧ លាននាក់។ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដោយជំងឺរាត​ត្បាត Covid-19 ដែលនឹងធ្លាក់ចុះយ៉ាងតិច ៥% នៅឆ្នាំ២០២០ និងចំណាយពេលជាង ២ឆ្នាំ ដើម្បីវិលត្រឡប់​ទៅរកកម្រិត GDP មុនពេលផ្ទុះឡើងវីរុស Covid-19 វិញ។ យោងតាមការឃ្លាំមើលសេដ្ឋកិច្ចថៃចុងក្រោយរបស់ធនាគារពិភពលោកកាលពពេលថ្មីៗនេះ បានឲ្យដឹងថា កម្មករប្រមាណ ៨.៣ លាននាក់នឹងបាត់បង់ការងារ ឬ ប្រាក់ចំណូល ដោយសារវីរុស Covid-19។