ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលរបស់ចិន បានងើបឡើងវិញជាបណ្ដើរៗ នៅក្នុងខែមិថុនា
សេដ្ឋកិច្ច July 10, 2020 Chan Sreyny

ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលរបស់ចិន បានងើបឡើងវិញជាបណ្ដើរៗនៅក្នុងខែមិថុនា ដោយសារសូចនាករសំខាន់ៗបានរាយការណ៍ពីការធ្លាក់ចុះកាលពីខែមុន នេះបើយោងតាមទិន្នន័យរបស់និយតករអាកាសចរណ៍ប្រទេសចិន បានបង្ហាញកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនអាកាសចរណ៍ បានដឹកអ្នកដំណើរសរុបចំនួន ៣០.៧៤ លាននាក់ កាលពីខែមុនបានធ្លាក់ចុះ ៤២.៤% បើធៀបទៅនឹងឆ្នាំមុន។ យោងតាមព័ត៌មាន ដែលបានចេញផ្សាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ របស់រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានឱ្យដឹងថាការធ្លាក់ចុះបានថយចុះ ១០.២% កាលពីខែឧសភា ។

នៅក្នុងឆមាសទី ១ នៃឆ្នាំនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ១៥០ លាននាក់ស្មើនឹង ៤៥.៨% នៃចំនួនអ្នកដំណើរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា​ ជើងហោះហើរក្នុងស្រុកមានអ្នកដំណើរ ១៤០ លាននាក់ស្មើនឹង ៤៨.៦% ខណៈដែលផ្លូវអន្ដរជាតិបានរាយការណ៍ថាមាន ៨.៥២ លាននាក់ស្មើនឹង ២៣.៥% នៃចំនួនអ្នកដំណើរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

CAAC បានកែសម្រួលគោលនយោបាយ សម្រាប់ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិ នៅដើមខែមិថុនា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនបរទេស បន្តការហោះហើរទៅកាន់ប្រទេសចិនម្តងក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ៨ ខែមិថុនា កន្លងទៅ។ គួរបញ្ជាក់ផងដែរថា បរិមាណដឹកទំនិញតាមផ្លូវអាកាសបានធ្លាក់ចុះ ៥.៨% ក្នុងខែមិថុនា បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ៥៧៨,០០០ តោន ប៉ុន្តែបើប្រៀបធៀបទៅនឹងខែឧសភា ​​​​​​​ធ្លាក់ចុះ ១២% ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet