ព័ត៌មានចុងក្រោយ
  • មហាសេដ្ឋី Richard Branson ធូរទ្រូងខ្លាំង ខណៈរួចផុតពីការដួលរលំជំនួញក្នុងវិបត្តិកូវីដ ដោយទទួលបានប្រាក់ស្ដារក្រុមហ៊ុនឡើងវិញ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 4, 2020 Chan Sreyny

    បន្ទាប់ពីភាពមិនប្រាកដប្រជាអស់ជាច្រើនខែមហាសេដ្ឋី Richard Branson ជាអ្នកដែលមានគ្រប់យ៉ាងត្រូវបានគេមើលឃើញថាបានរងការគំរាមកំហែងពីវីរុស Covid-19 ដែលនាំឲ្យអាណាចក្រជំនួញរបគាត់ដូចជា Virgin Group ដាំដូងចុះយ៉ាងលឿន។ ប៉ុន្តែគិតមកទល់ពេលនេះ រូបលោក និងក្រុមហ៊ុនរួចផុតពីការដួលរលំនៅក្នុងវិបត្តិនេះ ដោយតាមរបាយការណ៍បានចេញនៅសប្តាហ៍នេះ បា​នឲ្យដឹងថាក្រុមហ៊ុន Virgin Group បានរៃអង្គាសប្រាក់បានចំនួន ២៥០ លានដុល្លារដើម្បីជួយគាំទ្រ Virgin Atlantic ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកក្កដានេះ។ ដំណឹងនេះបង្ហាញពីអ្វីដែលអាចជាការចាប់ផ្តើមក្នុងការបញ្ចប់នៃរយៈពេលដ៏ច្របូកច្របល់មួយរបស់មហាសេដ្ឋីរូបនេះ ក្នុងចំណោមមហាសេដ្ឋីៗរបស់សហរដ្ឋអាមេរិក។ ដោយចាប់តាំងពីខែមីនាមក លោក Branson បានជួបនឹងបញ្ហាយ៉ាងច្រើនរាប់មិនអស់ ទាំងការខាតបង់ចំណូល និងការចោទប្រកាន់ពីសភាដែលបានិយាយថា គាត់គួរតែប្រើទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ដើម្បីធានាអាជីវកម្មរបស់គាត់ និងសំណួរអំពីស្ថានភាពពន្ធ និងការស្នាក់នៅរបស់គាត់នៅកោះ

  • ថៃកំពុងចាប់យកវិនិយោគិនអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលដែលដូចទៅនឹងតំបន់ Silicon Valley នៅក្នុងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 4, 2020 Chan Sreyny

    រដ្ឋាភិបាលថៃចង់ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមកវិនិយោគនៅក្នុងប្រទេស ខណៈវិនិយោគិនអាមេរិកកំពុងត្រូវបានគេជម្រុញឲ្យបង្កើតមជ្ឈមណ្ឌលដែលមានលក្ខណៈដូចទៅនឹងតំបន់ Silicon Valley សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាច្នៃប្រឌិតថ្មីនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដោយរដ្ឋាភិបាលបានសន្យាថានឹងបង្កើតកញ្ចប់ផ្សព្វផ្សាយពិសេសសម្រាប់ក្រុមហ៊ុនទាំងនោះ។ តាមរយៈជំនួបពិភាក្សារវាងឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak ជាមួយលោក Michael George DeSombre ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ភាគីទាំងពីរបាននិយាយគ្នាអំពីក្របខ័ណ្ឌសម្រាប់ធ្វើការរួមគ្នាដើម្បីពង្រឹងសេដ្ឋកិច្ច និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅប្រទេសថៃ។ ក្នុងនោះលោក Somkid Jatusripitak បានលើកឡើងផងដែរថា បណ្តាប្រទេសនានាគួរតែបង្កើតមជ្ឈមណ្ឌលដូចនឹង Silicon Valley ជាកន្លែងដែលមានក្រុមហ៊ុនថ្មីៗជាច្រើន និងក្រុមហ៊ុនបច្ចេកវិទ្យាសកលនៅក្នុងតំបន់ EEC រួមទាំងការបង្កើតសាកលវិទ្យាល័យ ការចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍។ លោកបានបន្តថា ប្រទេសថៃនៅតែមានការទាក់ទាញច្រើនសម្រាប់ការវិនិយោគបរទេស ខណៈប្រទេសនេះផ្តល់នូវទីតាំងសមស្របបំផុតសម្រាប់ការវិនិយោគ

  • អាឡឺម៉ង់ ត្រៀមលុយ ៤៥ ពាន់លានដើម្បីបញ្ឈប់ស្ថានីយ៍ថាមពលធ្យូងថ្មក្នុងឆ្នាំ ២០៣៨ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 4, 2020 Chan Sreyny

    ប្រទេសអាឡឺម៉ង់ ត្រៀមទឹកប្រាក់ចំនួន ៤០ ពាន់លានអឺរ៉ូ ឬប្រមាណ ៤៥ ពាន់លានដុល្លារ ដល់តំបន់ដែលពឹងផ្អែកលើធ្យូងថ្មដើម្បីជួយពួកគេក្នុងការផ្លាស់ប្ដូរ នៅពេលដែលចេញច្បាប់បញ្ឈប់ស្ថានីយ៍ថាមពលធ្យូងថ្មក្នុងប្រទេសនៅឆ្នាំ ២០៣៨ ។ ដោយច្បាប់នេះត្រូវបានអនុម័តដោយសភាកាលពីថ្ងៃសុក្រ កន្លងទៅ។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងថាមពលលោក Peter Altmaier បានប្រាប់អ្នកយកព័ត៌មានថា ការអនុម័តច្បាប់នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយ ដោយលោកបាននិយាយថាប្រទេសអាល្លឺម៉ង់នឹងបន្តធ្វើការផ្លាស់ប្តូរថាមពលប្រកបដោយភាពជោគជ័យ។ ទន្ទឹមនឹងនេះ ប្រទេសអាឡឺម៉ង់ក៏បានសំរេចចិត្តបញ្ឈប់រោងចក្រថាមពលនុយក្លេអ៊ែរនៅឆ្នាំ ២០២២ ។ ដោយគោលនយោបាយនេះត្រូវបានបង្កើតឡើង បន្ទាប់ពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅក្នុងឆ្នាំ ២០១១ ។ គួររំលឹកផងដែរថា​ ៤២% នៃការប្រើប្រាស់ថាមពលសរុបរបស់អាល្លឺម៉ង់ បានមកពីថាមពលកកើតឡើងវិញក្នុងឆ្នាំ

  • ក្រុមហ៊ុនជប៉ុនជាង ៣០០ នៅសហរដ្ឋអាមេរិកកំពុងរងគ្រោះដោយសារការព្យួរការចេញទិដ្ឋាការការងាររបស់អាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 4, 2020 Chan Sreyny

    ការស្ទង់មតិ​មួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនជាង ៣០០ កំពុងរងផលប៉ះពាល់ដោយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការព្យួរការចេញទិដ្ឋាការការងារមួយចំនួនរហូតដល់ដំណាច់ឆ្នាំ។ នេះបើយោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឬ JETRO ដែលបានធ្វើការស្ទង់មតិចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងទី១ ខែកក្កដា ឆ្នាំ២០២០នេះ។ គួរម្លឹកផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះថា ខ្លួននឹងបិទការចូលជាបណ្ដោះអាសន្នរបស់ពលករបរទេសមួយចំនួន ដើម្បីការពារ​ការងារក្នុងស្រុកក្នុងអំឡុងពេលផ្ទុះឡើងនៃវីរុស Covid-19។ JETRO បានធ្វើការស្ទង់មតិក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការអាជីវកម្មនៅអាមេរិក ខណៈក្រុមហ៊ុន ៣០៨ ឬជាង ៣០% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេនឹងប្រឈមការលំបាកក្នុងការផ្តល់សេវាកម្មដល់ក្រុមហ៊ុនអាមេរិករបស់ពួកគេ។ ការស្ទង់មតិបានរកឃើញថានិយោជិកសរុប ១,៤០៦ នាក់នឹងមានបញ្ហាចំពោះទិដ្ឋាការ។ ជាមួយគ្នានេះអ្នកឆ្លើយសំណួរច្រើនជាង ៣៥% បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិកកំពុងប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ពួកគេ

  • ឥណ្ឌូនេស៊ី បាត់បង់ភ្ញៀវទេសចរបរទេសជិត ៩០% ដោយសារការរាតត្បាតនៃជំងឺ Covid-19 ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 4, 2020 Chan Sreyny

    ប្រទេសឥណ្ឌូនេស៊ី បានទទួលភ្ញៀវទេសចរបរទេសត្រឹមតែ ១៦៣,៦៤៦ នាក់ប៉ុណ្ណោះនៅក្នុងខែឧសភា ​​​​នេះដែលមានការធ្លាក់ចុះរហូតដល់ ៨៦.៩% បើធៀបទៅនឹងឆ្នាំមុនដោយសារជំងឺរាតត្បាត Covid-19 នេះបើយោងតាម ស្ថិតិឥណ្ឌូនេស៊ី (BPS) បានប្រកាសនៅថ្ងៃទី ១ ខែកក្កដា កន្លងទៅ។ លោក Suhariyanto ប្រធាន BPS បាននិយាយថា វិស័យទេសចរណ៍របស់ប្រទេសនេះនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺ Covid-19 ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តដើម្បីធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ប៉ុន្តែការងើបឡើងវិញនេះនឹងចំណាយពេលវេលាយូរពីព្រោះយើងមិនដឹងថាវិបត្តិនៃជំងឺ Covid-19 នឹងបញ្ចប់នៅពេលណានោះទេ។ ទន្ទឹមនឹងនោះ លោកបានបន្តទៀតថាវិស័យទេសចរណ៍ គឺជាវិស័យមួយក្នុងចំណោមវិស័យដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការរីករាលដាលនៃជំងឺ ដែលគោលដៅទេសចរណ៍ជាច្រើនគ្មានភ្ញៀវទាល់តែសោះ ចាប់តាំងពីខែមីនា មកដោយសារតែបណ្តាប្រទេសនៅជុំវិញពិភពលោកបានដាក់កំហិតលើការធ្វើដំណើរ

  • គម្រោងកែលំអសួននៅមុខប្រាសាទអង្គរវត្តគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ នេះ ខណៈបច្ចុប្បន្នអនុវត្តបានប្រមាណ ៦០%ហើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 4, 2020 Chan Sreyny

    គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្តបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ដែលនឹងជួយលើក​កម្ពស់សោភ័ណរម្មណីដ្ឋានមុខអង្គរឲ្យកាន់តែស្រស់ស្អាត និងមានភាពបៃតងជាទីទាក់ទាញភ្ញៀវទេសចរ។ យោងតាម​ការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹករៀបចំសួនច្បារដាំស្មៅ ដាំផ្កា និងដើមឈើនៅខាងមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីពន្លឿនការកែប្រែបរិវេណនេះឱ្យក្លាយទៅជាសួនច្បារបៃតងប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកំសាន្ត និងថតរូបអនុស្សាវរីយ៍ស្អាតៗ។ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ប្រាប់ក្រុមការងារអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឲ្យដឹងថា គម្រោងកែលំអសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តពេលបច្ចុប្បន្ននេះ ដំណើរការបានប្រមាណ ៦០% ហើយ ដោយក្រុមការងារជំនាញបានចាប់ផ្តើមអនុវត្តគម្រោងនេះតាំងពីដើមឆ្នាំ​ ២០២០មកម្ល៉េះ។ លោកបន្តថា ការរៀបចំសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព គុណភាព និងជំរុញអោយមានការចូលមកទស្សនា ក្នុងរមណីយដ្ឋានអង្គរទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាដើម។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបានបន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានគម្រោងកែលម្អសួននេះប៉ុណ្ណោះទេ គឺមានគម្រោងជាច្រើនទៀតដែលក្រុមការងារបច្ចេកទេសកំពុងអនុវត្តគឺ

  • ថៃ គ្រោងប្រមូលអ្នកជំងឺកូវីដពីបរទេសមកព្យាបាលក្នុងស្រុក ជាយុទ្ធសាស្ត្រមួយដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 3, 2020 Chan Sreyny

    ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ នាយកមន្ទីរពេទ្យនៅទីក្រុងបាងកកបានស្នើសុំ ឱ្យមានការបើកជើងហោះហើរសម្រាប់អ្នកជំងឺ Covid-19 មកពីបរទេសដើម្បីព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក។ នេះគឺជាយុទ្ធសាស្ត្រថ្មីមួយដើម្បីទាក់ទាញទេសចរសុខភាព ខណៈវិស័យទេសចររបស់ប្រទេសកំពុងធ្លាក់ដុនដាបខ្លាំង។ ប្រធានមន្ទីរពេទ្យ Mongkutwattana លោកវេជ្ជបណ្ឌិត Rhonghong Nanna កំពុងពិចារណាលើជើងហោះហើរវេជ្ជសាស្ត្រដើម្បីនាំយកអ្នកជំងឺ Covid-19 អន្តរជាតិទៅកាន់មន្ទីរពេទ្យនៅទីក្រុងបាងកក ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ច។ លោកបាននិយាយនៅក្នុងហ្វេសប៊ុកថា ជើងហោះហើរនីមួយៗអាចផ្ទុកអ្នកដំណើរ ៦០ នាក់ ត្រូវបានព្រមព្រៀងជាមួយនឹងវិធានការបង្ការដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ។ យោងតាមសំណើនេះមន្ទីរពេទ្យ Mongkutwattana នឹងដើរតួជាកន្លែងសម្រាប់ដាក់ដាច់ដោយឡែករបស់រដ្ឋ ដោយយកចិត្តទុកដាក់លើអ្នកជំងឺបរទេសរហូតដល់ពួកគេជាសាសស្បើយ ហើយអាចចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចរបស់ពួកគេ ក្នុងនាមជាភ្ញៀវទេសចរនៅក្នុងប្រទេសថៃ។ សំណើរនេះត្រូវបានគាំទ្រដោយគ្លីនិកមួយចំនួន ដែលព្យាបាលអ្នកជំងឺអន្តរជាតិ៕ អត្ថបទ៖ នីតា ប្រភព៖

  • ក្រុមហ៊ុន Alibaba Cloud ប្រកាសពង្រីកអាជីវកម្មនៅអាស៊ីអាគ្នេយ៍ ដោយបោះទុននៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 3, 2020 Chan Sreyny

    ក្រុមហ៊ុន Alibaba Cloud នៃក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិន Alibaba កាលពីថ្ងៃទី២ ខែកក្កដាបានប្រកាសបង្កើតមជ្ឈមណ្ឌលទិន្នន័យទី៣ របស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី និងការបង្កើតសម្ព័ន្ធភាពប្រព័ន្ធអេកូឡូស៊ី Cloud នៅហ្វីលីពីន។ លោកស្រី Selina Yuan ប្រធានក្រុមហ៊ុន Alibaba Cloud Intelligence International បានមានប្រសាសន៍ថា ក្រុមហ៊ុន Alibaba Cloud បានក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ធំជាងគេនៅក្នុងទីផ្សារក្នុងតំបន់រួមមាន ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនេះដែរការពង្រីកអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន បានសាងសង់មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួនក្នុងប្រទេសនេះនៅក្នុងឆ្នាំ២០១៨ ដោយមជ្ឈមណ្ឌលទី២ នេះទៀតសោតត្រូវបានសាងសង់កាលពីឆ្នាំមុន។ បច្ចុប្បន្នក្រុមហ៊ុន