តើអ្នកធ្លាប់ឆ្ងល់ទេថាតើមនុស្សជោគជ័យឈានទៅដល់ចំណុចណានៅក្នុងជិវិតរបស់ពួកគេ? អ្នកអាចមើលទៅថាពួកគេទាំងនោះមានភាពងាយស្រួល ដើម្បីមានពេលវេលាល្អ បង្កើតមិត្តភក្កិ និងមានឥទ្ធិពលលើមនុស្ស។ លើសពីនេះអ្នកមើលឃើញពីភាពស្រណុកសុខស្រួលនៃជីវិតដែលពោរពេញដោយទ្រព្យសម្បត្តិមហាសាល ប៉ុន្តែអ្នកមិនដែលបានដឹងពីដំណើរដ៏លំបាកដែលពួកគេបានឆ្លងកាត់នោះទេ ការតស៊ូ ការអស់សង្ឈឹម និងការបរាជ័យម្ដងហើយ ម្ដងទៀត។
ដូចនេះមកស្គាល់មនុស្សជោគជ័យ និងនិងអាថ៌កំបាំងពេលវេលាដែលមនុស្ស ៧ នាក់នេះបានសាកល្បងដើម្បីទទួលបានជោគជ័យ៖
១.លោក Colonel Sanders « មិនដែលយឺតពេលក្នុងការចាប់ផ្ដើមទេ »៖ វរសេនីយ៍ឯក Sanders ត្រូវបានគេស្គាល់ថាស្ថាបនិកនៃយីហោសាច់មាន់បំពង KFC ដោយនៅក្នុងឆ្នាំ១៩៦៤ គាត់បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ ២ លានដុល្លារ និងបានចូលនិវត្តន៍នៅអាយុ ៧៤ ឆ្នាំ។ មនុស្សភាគច្រើននឹងមិនមានការភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រាបែបនេះ ដោយសារពួកគេមិនបានដឹងពីរបៀបដែលគាត់បានចាប់ផ្តើម។ តើអ្នកជឿទេថាលោកវរសេនីយ៍ឯក Sanders ទើបតែចាប់ផ្តើមលក់រូបមន្តសាច់មាន់របស់គាត់ទៅភោជនីយដ្ឋាននៅអាយុ ៦៦ ឆ្នាំហើយដោយទទួលបានតែ ១០៥ ដុល្លារពីសន្តិសុខសង្គមរបស់គាត់? មនុស្សគ្រប់គ្នាគិតថា គាត់មានអាយុច្រើន ប៉ុន្តែគាត់បានចោទប្រកាន់ដោយក្លាហានក្នុងសមរភូមិមុខជំនួញហើយបានយកឈ្នះវា។ វរសេនីយ៍ឯកគឺជាគំរូដ៏ល្អមួយដែលភាពជោគជ័យមិនអាស្រ័យលើថា តើអ្នកចាប់ផ្តើមវ័យក្មេង ឬមានលុយប៉ុន្មានដែលអ្នកត្រូវចាប់ផ្តើមនោះទេ។

២.លោក Vincent Van Gogh « ស្រលាញ់ការងារ »៖ តើអ្នកដឹងទេថាវិចិត្រករដ៏ល្បីល្បាញ Vincent Van Gogh បានលក់តែគំនូរមួយទៅឲ្យមិត្តភក្កិជិតស្និតរបស់គាត់? នោះមិនមែនដោយសារការខ្វះខាតគំនូរនោះទេ ខណៈគាត់បានគូររូបបានយ៉ាងល្អជាង ៨០០ ផ្ទាំងនៅក្នុងជីវិតរបស់គាត់។ Vincent Van Gogh ត្រូវបានគេចាត់ទុកថាជា បុគ្គលម្នាក់ដែលទទួលការបរាជ័យពេលគាត់នៅរស់ គាត់ត្រូវបានធ្វើទារុណកម្មជាមួយនឹងជំងឺផ្លូវចិត្ត ការធ្លាក់ទឹកចិត្ត និងភាពក្រីក្រអស់ជាច្រើនឆ្នាំ។ អ្វីដែលធ្វើឱ្យគាត់បន្តដំណើរទៅមុខគឺ ការស្រឡាញ់ធម្មជាតិយ៉ាងជ្រាលជ្រៅ និងជំនឿយ៉ាងមុតមាំអំពីថាមពលដែលនៅពីក្រោយភាពស្រស់ស្អាតនៃធម្មជាតិ។
សេចក្តីស្រឡាញ់ដ៏មហិមាដែលលោកបានចាក់ចូលក្នុងការងាររបស់លោកបានធ្វើឱ្យស្នាដៃសិល្បៈដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិជាមួយនឹងស្លាកតម្លៃបានកើនឡើងដល់រាប់លានដុល្លារ មិនថាស្ថិតក្នុងសម័យណាក៏ដោយ។ គាត់បានលាតត្រដាងអាថ៌កំបាំងរបស់គាត់ក្នុងការផលិតស្នាដៃដែលមានសម្រង់លើកទឹកចិត្តនេះ៖ «ស្រឡាញ់អ្វីៗឲ្យបានច្រើន ព្រោះវាជាកម្លាំងពិត ហើយអ្នកណាដែលស្រឡាញ់ច្រើនធ្វើបានច្រើន ហើយអាចសម្រេចបានច្រើន ហើយអ្វីដែលធ្វើនៅក្នុងសេចក្ដីស្រឡាញ់គឺធ្វើបានយ៉ាងល្អ»។

៣. លោក Warren Buffett « បណ្ដុះចិត្តឲ្យស្រលាញ់ចំណេះដឹង »៖ លោក Warren Buffett ត្រូវបានគេស្គាល់ថាជាបិតាជំនួញដែលទទួលបានជោគជ័យស្ទើរគ្រប់វិស័យដែលគាត់វិនិយោគ។ ហើយអាថ៌កំបាំងចំពោះភាពជោគជ័យរបស់លោក Warren Buffett គឺគាត់ចូលចិត្តអាន ដោយគាត់បានសារភាពថាបានប្រមូលចំណេះដឹងយ៉ាងច្រើនតាមរយៈការអានរាល់ថ្ងៃ។

៤.លោក Colin Powell « អាថ៌កំបាំងចំពោះការសំរេចចិត្ត »៖ លោក Colin Powell គឺជាទាហានដ៏ជោគជ័យទាំងផ្នែកការទូត និងមុខងារក្នុងជួររដ្ឋាភិបាល ដោយបានឡើងឋានៈខ្ពស់បំផុតនៃឧត្តមសេនីយផ្កាយ ៤ នៅអាយុ ៥២ ឆ្នាំ។ ភាពជោគជ័យរបស់គាត់អាចសម្រេចបានដោយសារ ប្រសិទ្ធភាពនៃការសម្រេចចិត្តរបស់គាត់។ ខណៈមន្រ្តីរូបនេះគឺជាពាណិជ្ជសញ្ញារបស់គាត់ ហើយអាវុធសំឥងាត់ក្នុងការសម្រេចចិត្តនេះគឺ វិធាន ៤០/៧០ របស់គាត់ ពោលគឺនៅពេលសម្រេចចិត្តគាត់តែងតែប្រមូលព័ត៌មានឲ្យបាន ៤០% នៃ ៧០% ដើម្បីធ្វើការសម្រេចិត្ត។

៥.លោក Bill Gates « កុំផ្ដោតលើតែប្រាក់ »៖ Bill Gates គឺជាមហាសេដ្ឋីពាន់លាននៅលើពិភពលោក ប៉ុន្តែគាត់បានសារភាពដោយបើកចំហថាគាត់មិនចូលចិត្តចំណាយប្រាក់ច្រើនទៅលើសម្លៀកបំពាក់និងគ្រឿងអលង្ការទេ។ គាត់ដើរចេញទៅក្រៅដោយពាក់នាឡិកាតម្លៃ ១០ ដុល្លារ និងតែងតែជិះយន្តហោះដែលតម្លៃសំបុត្រថោកជាងគេ (economy class) សម្រាប់គោលបំណងផ្លូវការទាំងអស់។ ហើយគាត់ថែមទាំងលាងចាននៅផ្ទះរាល់យប់ ដើម្បីគ្រួសារគាត់ជាជាងខ្ជះខ្ជាយអគ្គិសនីលើម៉ាស៊ីនលាងចានទៀតផង។ គាត់បានយល់ពីសេរីភាពដែលមានអត្ថន័យ ដែលបានមកជាមួយនឹងការចង់បានប្រាក់រាប់លានដុល្លារ ទោះយ៉ាងណាគាត់បានចែករំលែកថា “ នៅពេលដែលអ្នកទទួលបានលើសពីនេះ ខ្ញុំត្រូវប្រាប់អ្នកថាវា គឺជាហាំប៊ឺហ្គឺដដែល” សម្រាប់ប៊ីលហ្គេតស៍អាថ៌កំបាំងដ៏គួរឱ្យទាក់ទាញអារម្មណ៍របស់គាត់ គឺមិនត្រូវគិតគូរតែពីប្រាក់ទេ៕

អត្ថបទ៖ លីនី
ប្រភព៖ addicted2success


