ព័ត៌មានចុងក្រោយ
  • បន្ទាប់ពីចំនួនអ្នកឆ្លងធូរស្បើយ ថៃនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញក្នុងសប្ដាហ៍នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 30, 2020 Chan Sreyny

    និយតករអាកាសចរណ៍របស់ថៃ បាននិយាយកាលពីថ្មីៗនេះថាប្រទេសថៃនឹងដកបម្រាមលើជើងហោះហើរអន្តរជាតិនៅក្នុងពេលឆាប់ៗនេះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ CAAT ក៏បានបញ្ជាក់ថាការហាមឃាត់លើការហោះហើរអន្តរជាតិនឹងត្រូវបានដកចេញនៅថ្ងៃពុធ ក្រោមលក្ខខណ្ឌមួយចំនួន។ យន្តហោះ និងអ្នកដំណើរដែលចូលក្នុងប្រទេសថៃត្រូវគោរពតាមល័ក្ខខ័ណ្ឌកំណត់ពេលវេលា និងវិធានការរបស់បុគ្គលដែលត្រូវបានអនុញ្ញាតក្រោមច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីជំងឺឆ្លង ច្បាប់នាវាចរណ៍អាកាសចរណ៍ និងក្រឹត្យគ្រាអាសន្ន។ ការប្រកាសនេះរដ្ឋាភិបាលថៃបានធ្វើឡើងកាលពីព្រឹកថ្ងៃច័ន្ទ បានអនុម័តការធ្វើដំណើរទៅលើជនបរទេសដែលមកក្នុងប្រទេសថៃមួយចំនួនរួមមាន៖ អ្នកដំណើរអាជីវកម្ម និងជនបរទេសដែលមានប្តីប្រពន្ធហើយមានលិខិតអនុញ្ញាតការងារ ឬការស្នាក់នៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋាន និងឧស្សាហកម្មអាកាសចរណ៍ទទួលរងនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរបំផុតពីការហាមឃាត់កាលពីខែមេសា មុនពេល CAAT អនុញ្ញាតឱ្យមានជើងហោះហើរមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងខែឧសភា ។ គួររំលឹកផងដែរថា ចំនួនអ្នកដំណើរតិចជាង ៥ លាននាក់បានឆ្លងកាត់ព្រលានយន្តហោះចំនួន ២៨ របស់ប្រទេសថៃចាប់តាំងពីដើមឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគេកត់សម្គាល់ឃើញថាមានការធ្លាក់ចុះ ដោយកាលពីឆ្នាំមុនមានអ្នកដំណើរចំនួន ៩.៣ លាននាក់ដែលបានឆ្លងកាត់ព្រលានយន្តហោះដូចគ្នា៕

  • WB អនុម័តឥណទានចំនួន ៩៣ លានដុល្លារអាមេរិកសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់សន្តិសុខដីធ្លី សម្រាប់កសិករក្រីក្រ និងសហគមន៍ជនជាតិដើមភាគតិច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 30, 2020 Chan Sreyny

    នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីសប្ដាហ៍មុនធនាគារពិភពលោក (WB) បានឲ្យដឹងថាខ្លួនបានយល់ព្រមផ្ដល់ឥណទានចំនួន ៩៣ លានដុល្លារសម្រាប់គម្រោងបែងចែកដីធ្លី និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទី៣ (LASED III)។​ តាមរយៈសេចក្ដីថ្លែងការណ៍បានបង្ហាញថា គម្រោងនេះនឹងជួយកែលម្អសន្តិសុខ សិទ្ធិកាន់កាប់ដីធ្លី ការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្មនិងសង្គមសម្រាប់កសិករដែលគ្មានដី និងអ្នកក្រីក្រ រួមទាំងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ជាមួយគ្នានេះលោកស្រី Inguna Dobraja នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា « ការទទួលបានដីដែលធ្វើឲ្យការអនុវត្តកសិកម្មកាន់តែប្រសើរ និងពង្រីកសេវាកម្មដើម្បីលើកកម្ពស់ផលិតភាពកដូចជា ការទទួលបានសេវាសាធារណៈប្រសើរជាងមុនមានសារៈសំខាន់សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ។ លោកស្រីបានបន្ថែមថា គម្រោង (LASED III) នឹងជួយរដ្ឋាភិបាលក្នុងការបន្តផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងដីធ្លីដល់គ្រួសារដែលគ្មានដីនិងក្រីក្រ ជាពិសេសដើម្បីធានាសន្តិសុខសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់គោលដៅនៃគម្រោង។ បន្ថែពីនេះទៅទៀតបើយោងតាមសេចក្ដីថ្លែងការណ៍ គម្រោងនេះនឹងគ្របដណ្តប់លើទីតាំងនិងសហគមន៍ចំនួន ៧១

  • តៃវ៉ាន់នាំមុខគេនៅអាស៊ី ក្នុងនាមជាប្រទេសដែលមានសន្ទុះសេដ្ឋកិច្ចល្អប្រសើរក្នុងវិបត្តិ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    សេដ្ឋវិទូតៃវ៉ាន់មកពីវិទ្យាស្ថានស្រាវជ្រាវ Capital Economic បាននិយាយថា សេដ្ឋកិច្ចរបស់តៃវ៉ាន់មានសន្ទុះល្អប្រសើរជាងបណ្តាប្រទេសនៅអាស៊ី បើទោះបីជាមានការវាយប្រហាយ៉ាងខ្លាំងពីជំងឺ COVID-19 ក៏ដោយ។ ទោះស្ថិតនៅជិតប្រទេសចិនដីគោកក៏តៃវ៉ាន់ទើបតែបានរាយការណ៍ថាមានករណីឆ្លងជំងឺ COVID-19 ចំនួន ៤៤៧ ករណីនិងមានអ្នកស្លាប់ ៧ នាក់ក្នុងចំណោមប្រជាជន ២៤ លាននាក់។ នេះគឺជាភាពជោគជ័យរបស់តៃវ៉ាន់ក្នុងការទប់ស្កាត់លើករណីមួយនេះ ដែលទទួលបានការកោតសរសើរជាសកលចំពោះយុទ្ធសាស្ត្ររបស់ខ្លួនដែលពាក់ព័ន្ធនឹងការតាមដាន និងការត្រួតពិនិត្យព្រំដែន។ ទិន្នន័យចុងក្រោយបានបង្ហាញថាសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ បើតាមការដកស្រង់សំដីរបស់ក្រុមហ៊ុន Capital Economics ដែលបានលើកឡើងថា ដោយសារផលិតកម្មឧស្សាហកម្មបានកើនឡើង ១.៥% ក្នុងខែឧសភា នេះបើធៀបទៅនឹងឆ្នាំមុន។ ទោះបីជាទាបជាងកំណើនប្រចាំឆ្នាំ ៤.២% ក្នុងខែមេសាក៏ដោយ តៃវ៉ាន់នៅតែខ្លាំងជាងបណ្តាប្រទេសដទៃទៀតនៅអាស៊ី។ លោក

  • ប្រតិបត្តិករផ្លូវដែកវៀតណាម ចង់បើកដំណើរការរថភ្លើងដឹកទំនិញទៅកាន់តំបន់អឺរ៉ុបនៅក្នុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    សាជីវកម្មផ្លូវដែកវៀតណាម (Vietnam Railways) គ្រោងនឹងដំណើរការរថភ្លើងដឹកទំនិញកាន់ប្រទេសចិន និងឆ្ពោះទៅប្រទេសទី៣ ដូចជាប្រទេសរុស្ស៉ី និងប្រទេសដទៃទៀតនៅអឺរ៉ុបក្នុងឆ្នាំនេះ។ នៅក្នុងផែនការឆ្នាំ២០២០ ក្រុមហ៊ុនព្យាយាមបង្កើនការប្រើប្រាស់ការដឹកជញ្ជូនទំនិញទៅកាន់អន្តរជាតិ ដោយមានផែនការដឹកជញ្ជូនផ្លែឈើ និងវារីវប្បកម្មដោយផ្ទាល់ពីបណ្ដាខេត្តភាគខាងត្បូងទៅប្រទេសចិនទូទឹកកកតាមរយៈទូរកុងតឺន័រ។ ជាមួយគ្នានេះដែរ Vietnam Railways បានសន្យាថានឹងរកវីធីលុបបំបាត់ឧបសគ្គនានាដើម្បីបង្កើនបរិមាណទំនិញដែលដឹកជញ្ជូនតាមបណ្តោយផ្លូវ Ha Noi ,Dong Dang, Pingxiang,Nanning ទៅកាន់គោលដៅចិនផ្សេងទៀតក៏ដូចជាទៅកាន់ប្រទេសទីបីដែលមានគោលដៅនាំទំនិញទៅរុស្ស៊ីនិងអឺរ៉ុប។ គួរឲ្យដឹងផងដែរថា ផែនការនេះត្រូវបានផ្អាកដំណើរការចាប់តាំងពីប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកដំណើរនៅឆ្នាំនេះនិងផ្លូវដែកនៅកន្លែងខ្លះត្រូវបានបិទដើម្បីអនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធ។ បន្ថែមពីនេះក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយចំនួនរថភ្លើងចាប់តាំងពីតំរូវការធ្លាក់ចុះដោយសារតែការរីករាលដាលនៃវីរុស Covid-19 ប៉ុន្តែបានបង្កើនចំនួនពាក់កណ្ដាលដោយរថភ្លើងដឹកអ្នកដំណើរឆ្ងាយៗ និងចំនួនរថភ្លើង​ដឹកអ្នកទំនិញពីភាគខាងត្បូង។ យ៉ាងណាមិញ ក្រុមហ៊ុន Vietnam Railways រំពឹងថានឹងខាតបង់សុទ្ធចំនួន ៣.៣៩ ទ្រីលានដុង

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖  ជម្ងឺកូវីដ-១៩ នឹងធ្វើឲ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំហើយសម្រាប់ប្រទេសកម្ពុជានឹងថយ ៥ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជម្ងឺកូវីដ-១៩ វានឹងធ្វើឲ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំហើយសម្រាប់ប្រទេសកម្ពុជានឹងថយ ៥ឆ្នាំផងដែរ។ ការវាយតម្លៃដូច្នេះមានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជានៅឆ្នាំ២០២០នេះ នឹងទទួលភ្ញៀវទេសចរណ៍ចំនួន ៧លាននាក់ ប៉ុន្តែខណៈជំងឺផ្ទុះឡើងចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ ឯណោះ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់ កាលវិបត្តិជំងឺកូវីដ-១៩(Covid-19 )និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម​ រដ្ឋមន្រ្តីមានប្រសាសន៍ថា ទោះបីជា វិស័យទេសចរណ៍កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន

  • ធនាគារពិភពលោក៖ ជំងឺ COVID-19 នឹងធ្វើឱ្យបរិយាកាសសេដ្ឋកិច្ច និងអាជីរកម្មមិនត្រឡប់មកដូចដើមវិញទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    យោងតាមរបាយការណ៍របស់ធនាគារកណ្តាល បានលើកឡើងកាលពីថ្មីៗនេះថាការរាតត្បាតនៃជំងឺ COVID-19 ទំនងជាជះឥទ្ធិពលយូរអង្វែងទៅលើវិថីផ្សេងៗនៃជីវិតរបស់មនុស្សដូចជា៖ ទីកន្លែង និងរបៀបដែលប្រជាជនទិញទំនិញដែលអាចនាំឱ្យមានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។ ការផ្លាស់ប្តូរខ្លះអាចល្អសម្រាប់ប្រទេសមួយចំនួន ប៉ុន្តែការផ្លាស់ប្តូរខ្លះក៏អាចអាក្រក់សម្រាប់ប្រទេសដទៃទៀតផងដែរ។ ធនាគារកូរ៉េ (BOK) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា « ការរីករាលដាលនៃជំងឺ COVID-19 អាចនឹងមិនបញ្ឈប់ការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅទូទាំងពិភពលោកនោះទេប៉ុន្តែទំនងជានឹងមានការផ្លាស់ប្តូរឥរិយាបទរបស់ភ្នាក់ងារសេដ្ឋកិច្ច »។ ឧទាហរណ៍៖ គ្រួសារនីមួយៗនឹងជួបហានិភ័យកាន់តែច្រើន នៅពេលដែលពួកគេប្រឈមមុខនឹងការគំរាមកំហែងដល់សុវត្ថិភាព និងជីវភាពរបស់ពួកគេ ខណៈពេលដែលអាជីវកម្មត្រូវបានគេរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើស្ថេរភាព និងភាពបត់បែននៅពេលដែលពួកគេប្រឈមនឹងការរំខានដោយផលិតកម្មដែលមិនបានរំពឹងទុក។ ធនាគារកូរ៉េមួយនេះបានបន្ថែមទៀតថា « គ្រួសារនីមួយៗ និងអាជីវកម្មមួយចំនួនធំបានផ្លាស់ប្ដូរទម្លាប់ទៅរកការប្រើប្រាស់តាមប្រព័ន្ធឌីជីថល (អនឡាញ) ដោយសារតម្រូវការមានការកើនឡើងខ្លាំង ខណៈពេលដែលរដ្ឋាភិបាលដាក់ច្បាប់រឹតបណ្តឹង »។ ទោះបីជាមានភាពផ្លាស់ប្ដូរលឿនបែបនេះក្ដី នៅពេលដែលសេដ្ឋកិច្ចបែកចេញពីផលប៉ះពាល់នៃវិបត្ដិដែលបង្កឡើងដោយជំងឺ COVID-19

  • ថៃគ្រោងបញ្ចេញលុយប្រហែល ១០ ពាន់លានដុល្លារ ស្ដារវិស័យកសិកម្មដែលខូចខាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 29, 2020 Chan Sreyny

    ប្រទេសថៃគ្រោងនឹងដាក់ចេញនូវគម្រោងស្ដារនីតិសម្បទាកសិកម្មដែលមានតម្លៃ ៣១០ ពាន់លានបាត (ប្រហែល ១០ពាន់លានដុល្លារអាមេរិក) នៅក្នុងមិថុនានេះ ដើម្បីជួយប្រជាជន ២ លាននាក់ដែលបាត់បង់ការងារ និងអ្នកដែលវិលត្រលប់ទៅស្រុកកំណើតវិញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរបស់ថៃបានដកស្រង់​សម្ដីឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak ថា គម្រោងទាំងអស់ដែលទាក់ទងនឹងការស្តារសេដ្ឋកិច្ចត្រូវតែអនុវត្តនៅខែកក្កដា។ ជាក់ស្ដែងធនាគារសហករណ៍កសិកម្មនិងកសិកម្មរបស់រដ្ឋ (BAAC) នឹងផ្តល់ប្រាក់កម្ចី ៤០ ពាន់លានបាតជាមួយនឹងអត្រាការប្រាក់ ០.០១% ដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅក្នុងវិស័យកសិកម្មដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់។ ខណៈលោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ប្រាក់កម្ចីនេះត្រូវបានគេរំពឹងថានឹងបង្កើតសហគ្រាសធុនតូច និងមធ្យម បានចំនួន ១០,០០០ ទៅ ២០,០០០ សហគ្រាស។ បន្ថែមពីនេះទៅទៀតរដ្ឋាភិបាលថៃក៏គ្រោងនឹងទុកថវិកាចំនួន ២២

  • មហាសេដ្ឋី Bill  Gates កំពុងព្រមានថាវីរុស Covid-19 នឹងផ្ទុះឡើង​ជាថ្មីនៅអាមេរិកហើយក្នុងចំនួនច្រើនជាងមុនទៅទៀត នៅពេលចូលដល់ខែត្រជាក់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 29, 2020 Chan Sreyny

    សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងព្រមានថា សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងសភាពលំបាកបំផុតនៅពេល​និយាយពីបញ្ហានៃវីរុស Covid-19។ ហើយគាត់ជឿជាក់ថាសហរដ្ឋអាមេរិកកំពុងដើរទៅរកការឆ្លងរីករាលដាលដ៏ធំមួយផ្សេងទៀតនៅរដូវស្លឹកឈើជ្រុះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។ នៅក្នុងកម្មវិធី Global Town Hall របស់ CNN មហាសេដ្ឋីរូបនេះបានព្រមានថា៖ « ការព្យាបាលប្រសើរជាងមុន គឺគ្រា​ន់តែកាត់បន្ថយការស្លាប់ប៉ុណ្ណោះ ប៉ុន្តែបើយើងគ្រប់គ្នាមិនបញ្ឈប់ឥរិយាបថដែលយើងគ្រប់គ្នាធ្វើឥឡូវនេះទេ នៅពេលចូលដល់ខែតុលានិងវិច្ឆិកា​ វីរុសនឹងផ្ទុះឡើងវិញ ហើយក្នុងចំនួនច្រើនទៀតផង »។ លោកបានបន្តថា៖ «យើងមិនមានភាពស្វិតស្វាញចំពោះការទាក់ទង ឬការបង្ខំឲ្យនៅដាច់ពីគ្នា ហើយក៏មិនមានមនុស្សជាច្រើននៅសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួនដែរ។ ខណៈក្រុមនយោបាយខ្លះជំទាស់យ៉ាងសកម្មចំពោះការពាក់ម៉ាស់ ដោយនិយាយថាជាគំនិតមួយដែលមិនមានប្រយោជន៍ ជាពិសេសប្រសិនបើគោលដៅនៃការពាក់ម៉ាស់