ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ នាយកមន្ទីរពេទ្យនៅទីក្រុងបាងកកបានស្នើសុំ ឱ្យមានការបើកជើងហោះហើរសម្រាប់អ្នកជំងឺ Covid-19 មកពីបរទេសដើម្បីព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក។ នេះគឺជាយុទ្ធសាស្ត្រថ្មីមួយដើម្បីទាក់ទាញទេសចរសុខភាព ខណៈវិស័យទេសចររបស់ប្រទេសកំពុងធ្លាក់ដុនដាបខ្លាំង។
ប្រធានមន្ទីរពេទ្យ Mongkutwattana លោកវេជ្ជបណ្ឌិត Rhonghong Nanna កំពុងពិចារណាលើជើងហោះហើរវេជ្ជសាស្ត្រដើម្បីនាំយកអ្នកជំងឺ Covid-19 អន្តរជាតិទៅកាន់មន្ទីរពេទ្យនៅទីក្រុងបាងកក ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ច។ លោកបាននិយាយនៅក្នុងហ្វេសប៊ុកថា ជើងហោះហើរនីមួយៗអាចផ្ទុកអ្នកដំណើរ ៦០ នាក់ ត្រូវបានព្រមព្រៀងជាមួយនឹងវិធានការបង្ការដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ។

យោងតាមសំណើនេះមន្ទីរពេទ្យ Mongkutwattana នឹងដើរតួជាកន្លែងសម្រាប់ដាក់ដាច់ដោយឡែករបស់រដ្ឋ ដោយយកចិត្តទុកដាក់លើអ្នកជំងឺបរទេសរហូតដល់ពួកគេជាសាសស្បើយ ហើយអាចចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចរបស់ពួកគេ ក្នុងនាមជាភ្ញៀវទេសចរនៅក្នុងប្រទេសថៃ។ សំណើរនេះត្រូវបានគាំទ្រដោយគ្លីនិកមួយចំនួន ដែលព្យាបាលអ្នកជំងឺអន្តរជាតិ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


