ប្រជាជនសិង្ហបុរី ១.២ លានគ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាង ២៤៣​ លានដុល្លារ
សេដ្ឋកិច្ច July 3, 2020 Chan Sreyny

ប្រទេសសិង្ហបុរី នឹងផ្ដល់ប្រាក់លើកទឹកចិត្តជាង ២៤៣ លានដុល្លារដល់ក្រុមគ្រួសារដែលមានសញ្ជាតិសិង្ហបុរី ក្នុងម្នាក់ជាង ៧១ ដុល្លារដែលថវិកានោះនឹងត្រូវបានបញ្ចូលទៅក្នុងកាតឥណទានរបស់ពួកគេ នៅក្នុងខែកក្កដា ឬខែសីហា នេះ។

យោងតាមក្រសួងហិរញ្ញវត្ថុ (MOF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែកក្កដា ថា « នេះគឺជាការថ្លែងអំណរគុណដល់ពួកគេដែលបានចូលរួមចំណែកក្នុងការស្នាក់នៅផ្ទះរបស់ខ្លួនក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 »។

ប្រាក់លើកទឹកចិត្តក្នុងកំឡុងពេលកូវីតនេះ ត្រូវបានផ្តល់ជូនដល់គ្រួសារដែលរស់នៅគ្រប់ប្រភេទលំនៅដ្ឋាន ដែលបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat កាលពីខែឧសភា ។ ការផ្ដល់ជូននេះនឹងធ្វើឡើងតាមរយៈប័ណ្ណអចិន្រ្តៃយ៍ GST Voucher (GSTV)-U-save និង GSTV-U-Save​ Special Payment ដែលនឹងត្រូវទូទាត់ទៅឱ្យគ្រួសារដែលទទួលបានសិទ្ធិរស់នៅក្នុងលំនៅដ្ឋាន ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលលំនៅដ្ឋាននិងអភិវឌ្ឍន៍ (HDB) ក្រោមការជួលរយៈពេល ៩៩ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា គម្រោងអចិន្រ្តៃយ៍ GSTV ដែលបានណែនាំក្នុងឆ្នាំ ២០១២ ដើម្បីជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យមក្នុងការទូទាត់វិក័យប័ត្រ និងកាត់បន្ថយការចំណាយក្នុងគ្រួសារ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia