បន្ទាប់ពីភាពមិនប្រាកដប្រជាអស់ជាច្រើនខែមហាសេដ្ឋី Richard Branson ជាអ្នកដែលមានគ្រប់យ៉ាងត្រូវបានគេមើលឃើញថាបានរងការគំរាមកំហែងពីវីរុស Covid-19 ដែលនាំឲ្យអាណាចក្រជំនួញរបគាត់ដូចជា Virgin Group ដាំដូងចុះយ៉ាងលឿន។ ប៉ុន្តែគិតមកទល់ពេលនេះ រូបលោក និងក្រុមហ៊ុនរួចផុតពីការដួលរលំនៅក្នុងវិបត្តិនេះ ដោយតាមរបាយការណ៍បានចេញនៅសប្តាហ៍នេះ បានឲ្យដឹងថាក្រុមហ៊ុន Virgin Group បានរៃអង្គាសប្រាក់បានចំនួន ២៥០ លានដុល្លារដើម្បីជួយគាំទ្រ Virgin Atlantic ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកក្កដានេះ។
ដំណឹងនេះបង្ហាញពីអ្វីដែលអាចជាការចាប់ផ្តើមក្នុងការបញ្ចប់នៃរយៈពេលដ៏ច្របូកច្របល់មួយរបស់មហាសេដ្ឋីរូបនេះ ក្នុងចំណោមមហាសេដ្ឋីៗរបស់សហរដ្ឋអាមេរិក។ ដោយចាប់តាំងពីខែមីនាមក លោក Branson បានជួបនឹងបញ្ហាយ៉ាងច្រើនរាប់មិនអស់ ទាំងការខាតបង់ចំណូល និងការចោទប្រកាន់ពីសភាដែលបានិយាយថា គាត់គួរតែប្រើទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ដើម្បីធានាអាជីវកម្មរបស់គាត់ និងសំណួរអំពីស្ថានភាពពន្ធ និងការស្នាក់នៅរបស់គាត់នៅកោះ Virgin នៅអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ Virgin Group នៅពេលនេះត្រូវបានផ្លាស់ប្ដូរ ខណៈលោក Branson បានឈានដល់ការប្រមូលប្រាក់ចំនួនជាង ១ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយធានាដល់អាជីវកម្មជំនួញរបស់គាត់បន្ទាប់ពីរងការវាយប្រហារពីការរីករាល ដាលនៃជំងឺឆ្លងវីរុស Covid-19 នេះ។

ដោយ ៥០០ លានដុល្លារពី Delta (តាមរយៈការពន្យាពេលនិងការលះបង់រួមជាមួយក្រុមហ៊ុន Virgin Group) ចំនួន ៣០០ លានដុល្លារបានមកពីក្រុម Elliott Management group និងចំនួន ៥០០ លានដុល្លារពីការលក់ភាគហ៊ុនរបស់ Virgin Galactic SPCE ចាប់ពីខែឧសភាដល់ខែមិថុនា។ យ៉ាងណាមិញបន្ទាប់ពីទុក្ខវេទនាអស់ជាច្រើនខែ ទីបំផុតអ្វីៗកំពុងងាកទៅរកក្រុមហ៊ុន Virgin បន្ទាប់ពីជំងឺរាតត្បាតបានវាយប្រហារ ដោយដៃគូជាច្រើនបានចូលរួមនៃការស្តារឡើងវិញរបស់ Branson និងក្រុមរបស់គាត់៕

អត្ថបទ៖ លីនី
ប្រភព៖ forbes


