សហភាពអ៉ឺរ៉ុប គ្រោងនឹងដកការរឹតត្បិតការធ្វើដំណើរសម្រាប់ ១៤ ប្រទេសនេះ
សេដ្ឋកិច្ច July 2, 2020 Chan Sreyny

សហគមន៍អ៊ឺរ៉ុបបានព្រមព្រៀងដកការរឹតត្បិតការធ្វើដំណើរសម្រាប់ ១៤ ប្រទេស ចាប់ពីថ្ងៃទី ១ ខែកក្កដា នេះទៅ។ សហគមន៍អ៊ឺរ៉ុបបានហាមឃាត់ការចូលពីខាងក្រៅប្លុករបស់ខ្លួន ចាប់តាំងពីខែមីនា មកម្លេះ ដោយសារការរាតត្បាតនៃជំងឺ Covid-19 ។

ប៉ុន្តែឥឡូវនេះ សហភាពអឺរ៉ុបកំពុងពិចារណាលើការដកការរឹតត្បិតជាដំណាក់កាល សម្រាប់វិស្សមកាលរដូវក្តៅខណៈដែលសេដ្ឋកិច្ចចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ។ ប្រទេសទាំង ១៤ ដែលបានអនុញ្ញាតឱ្យចូលសហភាពអ៊ឺរ៉ុបរួមមាន៖ ប្រទេសជប៉ុន អូស្រ្តាលី នូវែលសេឡង់ កូរ៉េខាងត្បូង និងកាណាដាផងដែរ។ ចំពោះប្រទេសចិនសហភាពអឺរ៉ុបបាននិយាយថា ផ្អែកលើការឯកភាពគ្នានឹងអនុញ្ញាតឱ្យអ្នកដំណើរពីប្រទេសចិនចូលក្នុងប្លុកខ្លួនបាន លុះត្រាតែប្រទេសចិនទទួលយកភ្ញៀវពីសហភាពអឺរ៉ុបជាមុនសិន។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងរុស្ស៊ីមិនត្រូវបានអនុញ្ញាតឱ្យចូលសភាពអ៊ឹរ៉ុបនោះទេ។ សហភាពអឺរ៉ុបក៏បានកំណត់លក្ខខណ្ឌសម្រាប់ការបើកព្រំដែនរបស់ខ្លួនឡើងវិញ ដោយលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងអស់ គឺអាស្រ័យទៅលើចំនួនអ្នកឆ្លងនៅក្នុងប្រទេសនីមួយៗ បានន័យថាក្នុងករណីមនុស្ស ១០ ម៉ឺននាក់បានធ្វើចតាឡីស័ករយៈពេល ១៤ ថ្ងៃចុងក្រោយនៅក្នុងប្រទេសមួយ ត្រូវតែទាបជាងមធ្យមភាគរបស់សហភាពអឺរ៉ុប។ ប៉ុន្តែសហគមន៍អ៊ឺរ៉ុប នឹងពិនិត្យមើលបញ្ជីនេះរៀងរាល់ពីរសប្តាហ៍ម្ដងបន្ទាប់ពីមើលនិន្នាការនៃការឆ្លង។

អត្ថបទ៖ នីតា
ប្រភព៖ nhk