សាជីវកម្មផ្លូវដែកវៀតណាម (Vietnam Railways) គ្រោងនឹងដំណើរការរថភ្លើងដឹកទំនិញកាន់ប្រទេសចិន និងឆ្ពោះទៅប្រទេសទី៣ ដូចជាប្រទេសរុស្ស៉ី និងប្រទេសដទៃទៀតនៅអឺរ៉ុបក្នុងឆ្នាំនេះ។ នៅក្នុងផែនការឆ្នាំ២០២០ ក្រុមហ៊ុនព្យាយាមបង្កើនការប្រើប្រាស់ការដឹកជញ្ជូនទំនិញទៅកាន់អន្តរជាតិ ដោយមានផែនការដឹកជញ្ជូនផ្លែឈើ និងវារីវប្បកម្មដោយផ្ទាល់ពីបណ្ដាខេត្តភាគខាងត្បូងទៅប្រទេសចិនទូទឹកកកតាមរយៈទូរកុងតឺន័រ។
ជាមួយគ្នានេះដែរ Vietnam Railways បានសន្យាថានឹងរកវីធីលុបបំបាត់ឧបសគ្គនានាដើម្បីបង្កើនបរិមាណទំនិញដែលដឹកជញ្ជូនតាមបណ្តោយផ្លូវ Ha Noi ,Dong Dang, Pingxiang,Nanning ទៅកាន់គោលដៅចិនផ្សេងទៀតក៏ដូចជាទៅកាន់ប្រទេសទីបីដែលមានគោលដៅនាំទំនិញទៅរុស្ស៊ីនិងអឺរ៉ុប។ គួរឲ្យដឹងផងដែរថា ផែនការនេះត្រូវបានផ្អាកដំណើរការចាប់តាំងពីប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកដំណើរនៅឆ្នាំនេះនិងផ្លូវដែកនៅកន្លែងខ្លះត្រូវបានបិទដើម្បីអនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធ។

បន្ថែមពីនេះក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយចំនួនរថភ្លើងចាប់តាំងពីតំរូវការធ្លាក់ចុះដោយសារតែការរីករាលដាលនៃវីរុស Covid-19 ប៉ុន្តែបានបង្កើនចំនួនពាក់កណ្ដាលដោយរថភ្លើងដឹកអ្នកដំណើរឆ្ងាយៗ និងចំនួនរថភ្លើងដឹកអ្នកទំនិញពីភាគខាងត្បូង។ យ៉ាងណាមិញ ក្រុមហ៊ុន Vietnam Railways រំពឹងថានឹងខាតបង់សុទ្ធចំនួន ៣.៣៩ ទ្រីលានដុង (៦០ លានដុល្លារ) នៅឆ្នាំនេះដែលពាក់កណ្តាលបណ្ដាលមកពីប្រតិបត្តិការ និងបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនពីឆ្នាំមុនៗ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


