រដ្ឋាភិបាលឡាវ បានស្នើឱ្យរដ្ឋសភាពិនិត្យឡើងវិញនូវទិសដៅកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះដោយសារផលប៉ះពាល់នៃជំងឺ COVID-19 ។ ថ្លែងនៅក្នុងសម័យប្រជុំលើកទីប្រាំបួន នៃរដ្ឋសភានីតិកាលទី ៨ ដែលបានបើកនៅថ្ងៃទី ២៤ ខែមិថុនា នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានស្នើឱ្យកាត់បន្ថយផលិតផលក្នុងស្រុក (GDP) ពី ៦.៥% ទៅ ៣.៣% ឬ ៣.៦% និងកាត់បន្ថយគោលដៅប្រមូល និងចំណាយពី ២៨.៩៩៧ ពាន់លានគីប ( ជាង ៣ ពាន់លានដុល្លារអាមេរិក ) ទៅ ២២.៧២៥ ពាន់លានគីប និងពី ៣៥.៦៩៣ ពាន់លានគីបមកនៅត្រឹម ៣៣.០៤៣ ពាន់លានគីបវិញ។
ទាក់ទងនឹងការចំណាយនេះរដ្ឋាភិបាលបានស្នើឱ្យកាត់បន្ថយ ៣០% នៃថវិការដ្ឋបាលសម្រាប់អង្គភាពថ្នាក់កណ្តាលនិង ១០% សម្រាប់ស្ថាប័នមូលដ្ឋាន។ រដ្ឋាភិបាលក៏បានស្នើឱ្យពន្យារពេលទូទាត់ថវិកាវិនិយោគរបស់រដ្ឋយ៉ាងតិច ៥០% នៃតម្លៃវិនិយោគសរុប។ លោកក៏បានណែនាំនូវវិធានការណ៍ដែលរដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យអនុវត្តក្នុងរយៈពេល ៦ ខែខាងមុខនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


